សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កម្ពុជា​នឹង​រឹតបន្តឹង​ការត្រួតពិនិត្យ​កាហ្វេ​នាំចូល​ពី​ប្រទេស​វៀតណាម​

​កម្ពុជា​នឹង​រឹតបន្តឹង​ការត្រួតពិនិត្យ​កាហ្វេ​នាំចូល​ពី​ប្រទេស​វៀតណាម​

​រាជធានី​ភ្នំពេញ ៖ លោក ឌឹ​ម ថេង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា ស្ថាប័ន​មួយ​នេះ​បាន​បញ្ជា​ទៅ​មន្ត្រី​តាម​ច្រកព្រំដែន ឲ្យ​រឹតបន្តឹង​បន្ថែមទៀត​នៅលើ​ទំនិញ​នាំចូល​ពី​វៀតណាម ជាពិសេស កាហ្វេ បន្ទាប់​ពី​សារព័ត៌មាន​វៀតណាម​បាន​ចុះផ្សាយ​ថា អាជ្ញាធរ​វៀតណាម​បាន​រកឃើញ និង​បញ្ឈប់​សិប្បកម្ម​ផលិត​កាហ្វែ​ក្លែងក្លាយ​មួយ នៅ​ភាគ​កណ្ដាល​ប្រទេស​នេះ ខណៈ​ដែល​សិប្បកម្ម​ផលិត​កាហ្វេ​មួយ នេះ​បាន​ផលិត​កាហ្វេ​លាយ​ជាមួយ​កាកសំណល់​ថ្មពិល ដី និង​កម្ទេច​ថ្ម ដែល​បញ្ហា​នេះ​ជំរុញ​ឲ្យមាន​ក្ដីបារម្ភ​នៅក្នុង​ចំណោម​អ្នកប្រើប្រាស់​កម្ពុជា​ផងដែរ ខណៈ​ដែល​វៀតណាម គឺជា​អ្នក​នាំចេញ​កាហ្វេ​ធំ​លំដាប់​ទី​ពីរ​នៅក្នុង​ចំណោម​ប្រទេស​នាំចេញ​កាហ្វេ​ទៅ​កាន់​ទីផ្សារ​ពិភពលោក​។​

​សូមជម្រាបថា សារព័ត៌មាន​វៀតណាម Tuoi Tre News បាន​ចុះផ្សាយ​ថា ម្ចាស់​អាជីវកម្ម​កាហ្វេ​មាន​លាយ​កំទេច​ថ្មពិល​នោះ បាន​បើក​អាជីវកម្ម​ជាង​មួយ​ឆ្នាំ​ហើយ និង​បាន​លក់​កាហ្វេ​នេះ​ទៅ​កាន់​ទីផ្សារ​ជាង ៣​តោន​រួចទៅហើយ​តាំងពី​ដើម​ឆ្នាំ​២០១៨​នេះ ។ ប៉ុន្តែ​គេ​មិនដឹងថា ប្រភេទ​កាហ្វេ​បង្ក​គ្រោះថ្នាក់​ខាងលើនេះ ត្រូវបាន​នាំ​ចូល​មក​កម្ពុជា​រួម​ហើយ ឬ​យ៉ាងណា​នោះទេ ។ ប៉ុន្តែ​សាធារណជន​បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​វិធានការ​របស់​អាជ្ញាធរ​កម្ពុជា ៕

 

Filed in: ព័ត៌មានជាតិ