សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លែង​គ្នា​បាន​បី​ខែ​តាម​កាប់​ប្រពន្ធ​ចោល​រួច​រត់​ទៅ​លោតទឹក​ស្ពាន​អ្នក​លឿង​បាត់​!

​លែង​គ្នា​បាន​បី​ខែ​តាម​កាប់​ប្រពន្ធ​ចោល​រួច​រត់​ទៅ​លោតទឹក​ស្ពាន​អ្នក​លឿង​បាត់​!

ភ្នំពេញ​៖ មាន​ករណី​ឃាតកម្ម​យ៉ាង​សាហាវ​ព្រៃផ្សៃ​មួយ​បាន​កើតឡើង ដោយ​ឃាតក បាន​ស្ទាក់​ធ្វើ​សកម្មភាព​យក​កាំបិតផ្គាក់​មក​ស្ទាក់​កាប់​ចំក បណ្តាលឲ្យ​ដេក​ដួលស្លាប់​ក្នុង​ថ្លុកឈាម ខណៈ​ដែល​នាង​កំពុង​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង ហើយ​ឃាតក​បាន​ជិះ​ម៉ូតូ​រត់​ទៅ​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​អ្នក​លឿង លិច​បាត់​ឈឹង មិនដឹង​ជា​ស្លាប់​ឬ​ក៏​រស់​នោះឡើយ កាលពី​វេលា​ម៉ោង​២ រសៀល ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ចំណុច​អនុវិទ្យាល័យ​កំពង់ចម្លង ស្ថិតក្នុង​ភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្ត​កណ្តាល ។​

​សមត្ថកិច្ច​បានឲ្យដឹងថា នារី​រងគ្រោះ​មាន​ឈ្មោះ ទន់ ស្រី​ណ​យ អាយុ​២០​ឆ្នាំ ស្នាក់នៅ​ភូមិ​ស្ពានដែក ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្ត​កណ្តាល​។ ចំណែក​ជនសង្ស័យ​ជា​អតីត​ប្តី​មាន​ឈ្មោះ អ៉ិន​ដា​រ៉ា ឆៃ​រ៉ាត់ អាយុ​២១​ឆ្នាំ ស្នាក់​នៅផ្ទះ​ក្បែរ​កន្លែងកើតហេតុ​។​

​ស្ត្រី​ជា​ម្តាយ​របស់​នារី​រងគ្រោះ​ឈ្មោះ ហាក់ សុខ​ភ​ក្ត្រ័ អាយុ​៤៨​ឆ្នាំ បាន ឲ្យដឹងថា កូន​របស់​គាត់​និង​ជនសង្ស័យ​បាន​រៀបការ​ជាមួយ​គ្នា នៅក្នុង​អំឡុង​ខែ​៥ ឆ្នាំ​២០១៧ រៀបការ​រួច​៣​ថ្ងៃ​ក៏​ទៅ​រស់នៅ​ខាង​ប្រុស ។ ក្រោយមក សុភមង្គល​របស់​អ្នក​ទាំង​២​មិន​ចុះសម្រុង​នឹង​គ្នា​នោះទេ ចេះ​តែ​មាន​រឿង​រកាំរកូស និង​កើត​ហិង្សា​វាយដំ​មកលើ​កូនស្រី​គាត់​ចំនួន​៣​លើក​មក​ហើយ ។ លុះ​ក្រោយមក ទើប​កើត​មាន​រឿង​លែងលះ​គ្នា​តាម​ផ្លូវច្បាប់ ដាច់ស្រេច​នៅ​ថ្ងៃក្រោយ​ចូលឆ្នាំ​ចិន​បាន​២​ថ្ងៃ រហូតមកទល់​ពេលនេះ​បាន​រយៈពេល​៣​ខែ​មក​ហើយ​។​

​ក្រោយ​ពី​លែងលះគ្នា​ដាច់​ស្រេច​ហើយ​នោះ ជនសង្ស័យ​បាន ប៉ុនប៉ង​សម្លាប់​កូនស្រី​គាត់ ម្តង​យូរហើយ នៅ​ចំណុចម្តុំ​មាត់ទន្លេ ដោយ​បាន​បោះពាក្យ​គំរាម​មកកាន់​កូនស្រី​គាត់​ថា «​បើ​ហ៊ាន​យកប្តី​ទៀត គេ​(​ជនសង្ស័យ​)​នឹង​សម្លាប់ចោល​» តែ​ពេល​នោះ​កូនស្រី​គាត់​បាន​តប​ថា «​ទោះ​នាង​យកប្តី​ទៀត ក៏​មិន​ទាក់ទង​នឹង​ឯង​(​ជនសង្ស័យ​)​ដែរ​!» ហើយ​ក្រោយពី​គំរាម​រួច​ហើយ​នោះ គាត់​បាន​នាំ​កូនស្រី​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​លើកដែក ម្តង​រួចមកហើយ​។ លុះដល់​ថ្ងៃ​កើតហេតុ កូនស្រី​របស់​គាត់ បាន​ជិះ​ម៉ូតូ​ម៉ាក Zoomer-X ពណ៌​ខ្មៅ លាយ​ទឹកក្រូច​និង​ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល 1U-2388 ជិះ​ទៅ​ចំណុចកើតហេតុ ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​២​ទៅ​៣​គីឡូម៉ែត្រ ទៅ​ចំណុច​ម្តុំ​អនុវិទ្យាល័យ​កំពង់ចម្លង ស្រាប់តែ​ទទួលដំណឹង​ថា​កូនស្រី​គាត់​តែ​ជនសង្ស័យ​កាប់សម្លាប់​តែម្តង​។​

​សាក្សី​ថា​ពេលនោះ​ជនរងគ្រោះ​បាន​លើកដៃ​សំពះអង្វរ​ជន​សង្ស័ត​ជា​អតីត​ប្តី​ដែរ​តែ​វា​មិន​ស្តាប់​។ ក្រោយពី​ធ្វើ​សកម្មភាព​កាប់​សម្លាប់​ជនរងគ្រោះ​រួច​មក ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​រត់​ទៅ​ចំណុច​ស្ពាន ត្សឹ​បាសា (​ស្ពាន​អ្នក​លឿង​) រួច​បាន​ថត​វីដេអូ លោត​ទម្លាក់ខ្លួន​ពីលើ​ស្ពាន​ធ្លាក់​ចូល​ទៅក្នុង​ទឹកទន្លេ​បាត់ស្រមោល ដោយ​មិនដឹងថា ជនសង្ស័យ​រូបនេះ​ត្រូវបាន​ស្លាប់ ឬ​ក៏រ​ស់​នោះ​ទេ សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ ចំពោះ​ករណី​ឃាតកម្ម​ដ៏​សាហាវ​យ៉ង់​ឃ្នង​មួយ​នេះ​។​

​សូមបញ្ជាក់​ថា មុន​នឹង​កើតមាន​ករណី​ឃាតកម្ម​នេះ ជនសង្ស័យ​បាន​បង្ហោះ​នៅ​ពាក្យ​មួយ​ឃ្លា នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន​ដែល​មានឈ្មោះ « Bong Rath Os Kea » ថា « ទោះ​មិន​បាន​កើត​ក្នុង​ថ្ងៃ​តែ​1 ក៏​ស្លាប់​ក្នុង​ថ្ងៃ​តែ​មួយ​ដែរ បង​ស្រលាញ់​អូន​អាណ​យ​» ។​

 

Filed in: ព័ត៌មានជាតិ