សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេ​មេភូមិ​ហ៊ាន​បើកដៃ​នឹង​នៅ​ពីក្រោយ​ជនខិលខូច​ដែល​លួច​ចាក់​ដី​ចូល​ព្រែក​ជា​សម្បត្តិ​របស់​រដ្ឋ យក​ធ្វើ​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​មេឃុំ​ថា​ប្រាប់​ដែរ​តែ​គ្មាន​ចំណាត់ការ​?!

​មេ​មេភូមិ​ហ៊ាន​បើកដៃ​នឹង​នៅ​ពីក្រោយ​ជនខិលខូច​ដែល​លួច​ចាក់​ដី​ចូល​ព្រែក​ជា​សម្បត្តិ​របស់​រដ្ឋ យក​ធ្វើ​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​មេឃុំ​ថា​ប្រាប់​ដែរ​តែ​គ្មាន​ចំណាត់ការ​?!

កណ្ដាល ៖ មាន​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់​តាម​បណ្ដោយ​មាត់​ព្រែក​ទី​១​ឋិត​ក្នុង​ភូមិ​ព្រែក​ក្របៅ​១​ឃុំ​ព្រែក​អំពិល​ស្រុក​ខ្សាច់កណ្ដាល​បាន​ប្រាប់ថា​៖ មាន​ជន​មួយ​ក្ដាប់​តូច​កំពុង​លួច​ចាក់ដី​លុប​ព្រែក​ទី​១​ដែរ​ជា​សម្បត្តិ របស់​រដ្ឋ​យក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ហើយ​នឹង​ធ្វើការ​លក់​បន្ត​ឲ្យទៅ​អ្នកផ្សេង​ដោយ​គ្រាន់តែ​ធ្វើ​លិខិត​ទទួល​ដឹងឮ​ត្រឹមតែ​អ្នកទិញ​នឹង​អ្នកលក់​តែប៉ុណ្ណោះ​។ ប្រជាពលរដ្ឋ បញ្ជាក់ទៀតថា​ការចាក់​ដី​ចូល​ព្រែក​នេះ​ក៏​មាន​ការ​បើកដៃ​ពីរ​លោក​សុខ សឿន​ជា​មេ​ភូមិ​ព្រែក​ក្របៅ​ទី​១​ឃុំ​ព្រែក​អំពិល​ស្រុក​ខ្សាច់កណ្ដាល​ខេត្តកណ្ដាល​ទើប​ជន​មួយ​ក្ដាប់​តូច​នោះ​ហ៊ាន​លួច​ចាក់ដី​ចូល លុប​ព្រែក​បែបនេះ​។​

​អ្នក​ដែល​ហ៊ាន​ទិញ​ដី​តាម​បណ្ដោយ​មាត់​ព្រែក​នេះ​ភាគច្រើន​(​ច្រើន​កន្លែង​)​គឺ​ជា​កូនប្រសារ​នឹង​ដន្លង​(​ម្ដាយ​កូនប្រសារ​លោក​មេ​ភូមិ​ព្រែក​ករបៅ​ទី​១)”​ជា​អ្នកទិញ​យក​ពី​ជនខិលខូច​ទាំងនោះ​ដោយ​មិន​ញញើត​មិន​ខ្វល់​ពី​ច្បាប់​រឺ​ក៏​ដកហូត​យក​ដី​វិញ​ពី​អាជ្ញា​រធរ​ស្រុក ខេត្ត​ឡើយ​។​

​ពេល​ភ្នាក់ងារ​ព័ត៌មាន ធ្វើ​ការទំនាក់ទំនង​តាម​ទូរ​សព្ទ័​ទៅ​លោក​សុខ សឿន​មេភូមិ​ព្រែក​ក្របៅ​ទី​១​ដើម្បី​ចង់​ដឹង​រឿង​ចាក់​ដី​លុប​ព្រែក​របស់​រដ្ឋ​យក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ខាងលើ​តែ ទូរ​សព្ទ័​របស់​លោក​មេ​ភូមិ​សុខ សឿន តេ​ចូល​ជា​ច្រើន​ដង​ហើយ​លោក​មិន​លើក​ទទួល​។​

​ចំពោះ​លោក​ឈឹម ម៉េង​មេឃុំ​ព្រែក​អំពិល​វិញ​គាត់​បាន​ឆ្លើយ​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​យើង​ថា​៖​រឿង​ដី​ព្រែក​ខាង​លើ​មួយ​នេះ​គាត់​បាន​ដឹង​យូ​មកហើយ​រូបគាត់​ក៍​បាន​រាយការណ៍​ជូន​លោក​ប្រធាន​អន្តរវិសយ័​ស្រុក​ខ្សាច់​កណ្ដាល​ដែល​តែគ្មាន​ចំណាត់ការ​ទាល់តែសោះ​?!​។ បើ​អាជ្ញាធរ​ឃំរ​និយាយចឹ​ង​ហើយ​មានន័យ​ថា​ចប់​គឺ​វា​ទៅ​ទាំង​ប៉ី​ទាំងស្គរ​ហើយ ។ ស្រុក​ចាយ​លុយ​ចឹង ៕

Filed in: ព័ត៌មានជាតិ