សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ផាន់​យុទ្ធ​អភិបាលស្រុក​សៀម​ប៉ាង​កំពុង​ត្រូវបាន​ក្រុម​ឈ្មួញ​យកឈ្មោះ​មក​ប្រើ​ក្នុង​ការប្រព្រឹត្ត​បទល្មើស​ជួញ​ឈើប្រណិត​

លោក​ផាន់​យុទ្ធ​អភិបាលស្រុក​សៀម​ប៉ាង​កំពុង​ត្រូវបាន​ក្រុម​ឈ្មួញ​យកឈ្មោះ​មក​ប្រើ​ក្នុង​ការប្រព្រឹត្ត​បទល្មើស​ជួញ​ឈើប្រណិត​

ខេត្ត​ស្ទឹងត្រែង ៖ មាន​សេចក្តីរាយការណ៍​ពី​ឃុំ​សេកុង​ស្រុក​សៀម​ប៉ាង​ឲ្យដឹងថា​៖​នៅ​ថ្ងៃ​ទី​១៩​ខែ​មេសា​ឆ្នា​២០១៨​នេះ​គេ​បាន​ឃើញ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ឈើប្រណិត​ប្រភេទ​បេង​និង​ធ្នង់​នៅតែ​បន្ត​កើតមាន​ឡើង​ឥត​ឈប់​ឈរ​ដោយ​ពួក​ឈ្មួញ​បាន​ប្រឈ្មោះ​លោកផាន់​យុទ្ធ​អភិបាលស្រុកសៀ​មប៉ាង​ធ្វើ​ជា​សំអាង​ពេល​អ្នកកាសែត​សួរ​នាំ​ពួកគេ​។​

​បើ​តាម​ប្រជាពលរដ្ឋ​បានឲ្យដឹងថា​៖​ក្រុម​ថៅកែ​ឈើ​វា​បាន​ដាក់ទុន​ជាមួយ​ពលរដ្ឋ​ឲ្យចូល​កាប់​ឈើប្រណិត​ហើយ​ពួគេ​ធ្វើ​ការប្រមូល​ទិញ​ជា​ចំហរ​យ៉ាង​អនាធិបតេយ្យ​ដោយ​ពួកគេ​យកឈ្មោះ​ថ្នាក់​ដឹកនាំ​ក្នុងស្រុក​មក​ប្រើ​ជាពិសេស​លោក​ផាន់​យុទ្ធ​អភិបាលស្រុក​សៀម​ប៉ាង​ដើម្បី​មក​គំរាម​សមត្ថកិច្ច​តាម​ដងផ្លូវ​។​

​បើតាម​សម្តី​ពី​ក្រុម​ឈ្មួញ​ខាងលើ​បានអោយដឹង​ថា​ថ្នាក់ដឹកនាំ​ក្នុងស្រុក​បាន​ផ្តាំ​ប្រាប់​ពួកគាត់​ថា​ក្នុង​ជំនួញ​ឈើប្រណិត​ខាងលើ​ប្រសិនបើ​មាន​ស្ថាប័ន​ណារឺ​អ្នកសារព៌តមាន​​មក​រក​រឿង​រឺ​ទាមទារ​យក​ប្រាក់​សុំ​អោយ​ក្រុម​ឈ្មួញ​ថត​ផ្តិត​យក​រូបភាព​មន្ត្រី​ទាំងនោះ​អោយ​ច្បាស់​ដើម្បី​រាយ​ការជូន​លោក​ចៅហ្វាយស្រុក​ចាត់ការ​។​

​គេ​មិនដឹងថា​តើ​លោក​ចៅហ្វាយស្រុក​បើកដៃ​ឲ្យ​ពួក​ឈ្មួញ​ឬ​ពួក​សមត្តកិច្ច​ស្ថាប័ន​ពាក់ពន្ធ​ក៏ដូច​ជា​មន្ត្រ​រដ្ឋបាល​ព្រៃឈើ​ធ្វើ​ឬ​ក​កន្ទេល​ធំ​បន្លំ​ដេក​ដើម្បី​ទទួល​លាភសក្ការៈ​ឬ​យ៉ាងណា​នោះ​ទេ​ព្រោះ​ពួកគេ​មិន​បាន​បង្ក្រាប​ក្រុម​ប្រជាពលរដ្ឋ​ដែល​ស៊ីឈ្នួល​ឈ្មួញ​នោះ​ឡើយ​ដោយ​បាន​បណ្តោយ​អោយ​ក្រុម​ឈ្មួញ​ធ្វើ​ការប្រម៉ូលទិញ​ឈើប្រណិត​និង​ដឹកជញ្ជូន​ទាំង​ថ្ងៃ​ដោយ​សេរី​ចេញពី​ភូមិ​ចន្ទុ​ក្រៅ​និង​ភូមិ​សា​ម៉​ក្រៅ​ឃុំ​សេកុង​ស្រុក​សៀម​ប៉ាង​ឆ្លងកាត់​ច្រក​អូរ​វែង​ចូល​ស្រុក​វ៉ឺ​ន​សៃ​ខេត្ត​រតណៈគីរី​និង​បន្ត​ចូល​ទៅ​ប្រទេស​វៀតណាម​ដោយ​រលូន​។​

​ថៅកែ​ឈើ​ដែល​ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​ខាងលើ​មាន​ពីរ​នាក់​ប្តី​ប្រពន្ធ​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ​ណ​យ​( ដូចគ្នា​) រស់នៅ​ភូមិ​ចន្ទុ​ក្រៅ​ឃុំ​សេកុង​ស្រុក​សៀម​ប៉ាង​ជា​ថៅ​ ​កែ​វ័យក្មេង​និង​ជា​អ្នករកស៊ី​ឈើប្រណិត​កាន់​ឆ្នាំ​ផងដែរ​ ។​

​មហាជន​លើកឡើងថា​ពួកគាត់​មាន​ខកចិត្ត​យ៉ាងខ្លាំង​ប្រសិនបើ​លោក​អភិបាលស្រុក​សៀម​ប៉ាង​ថ្មី​នេះ​មាន​បញ្ជារ​ដូច​ក្រុម​ឈ្មួញ​បាន​អះអាង​ដូច​ខាងលើ​មែន​នោះ​។​ជំវិញ​ការចោទប្រកាន់​ខាងលើ​ក្រុម​ការងារ​យើង​មិនអាច​សុំ​ការ​ភ្លឺ​ពី​លោក​ផាន់ យុទ្ធ​អភិបាលស្រុក​សៀម​ប៉ាង​ទេ​។​

​សូម​បញ្ជាក់​ដែរ​ថា ខេត្តស្ទឹងត្រែង​ដែ​ល្បីល្បាញ​ថា​ជា​ខេត្ត​មួយ​ដែល​សម្បូរ​ព្រៃឈើ​ត្រូវាបាន​ឈ្មួញ​ដោយ​មាន​ការឃុបឃឹត​ពី​សមត្តកិច្ច​ទាំង​ជំនាញ​និង​អាជ្ញាធរ​បានកា​បើ​ដឹក​ជួញ​ធ្វើ​មាន​ធ្វើ​បាន​ក្លាយ​ជា​ឧកញ៉ា​ជាំ​ច្រើន​នាក់​។​
​ចុងក្រោយ​នេះ​ក្រោមលេស​នៃ​ការប្រមូល​ឈើ​នៅ​បាត​អាង​ទំនប់​វា​រី​អាគ្គិសនី​នេសាន​២​រ​សប់​ឧកញ៉ា​គិត​ម៉េង​សកម្មភាព​កាប់​ឈើ​បាន​ផ្ទុះ​ឡើង​យ៉ាងឃោ​ឃៅ​តាំងពី​ឆ្នាំ​២០១៥​រហូតមកដល់​ពេលនេះ​នៅ​មិនទាន់​បញ្ឈប់​នៅឡើយ​បើទោះជា​មាន​សជណ​របស់​ទីស្តីការគណរដ្ឋមន្ត្រី​ឲ្យ​ប​ញ្ឍប់​ប្រមូល​ដឹកជញ្ជូន​ពី​តំបន់​សាន​សាន​២​ក៏ដោយ​។​ឈ្មួញ​ធំ​ប្បច្ចុបន្ន​ត្រូ​វាប​គេ​ដឹងថា​ឈ្មោះ​ម៉ឹក​សុ​ផា​ណារ៉ាត​ហៅ​ឧក​ញ៉​ជ័យ​ដែល​សកម្ម​ក្នុង​ប្រមូល​ឈើ​ដែល​កកាប់​និង​ដឹកឈើ​ចេញពី ស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់