សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌល​គី​រី បង្ក្រាប​បាន​រថយន្ត​ដឹកឈើ ២ គ្រឿង​

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌល​គី​រី បង្ក្រាប​បាន​រថយន្ត​ដឹកឈើ ២ គ្រឿង​

ខេត្ត​មណ្ឌល​គី​រី ៖ អាវុធហត្ថ​ខេត្ត​សហការណ៏​ជាមួយ​អាវុធ​ហត្ថ​ស្រុក អូររាំង នឹង​ស្រុក​កែរ​សីមា បង្ក្រាប​បាន​រថយន្ត​ដឹកឈើ​ខុស​ច្បាប់​ចំនួន ០២ គ្រឿង ត្រង់ចំណុច ភូមិ ឆ្នែង ឃុំ ស្រែ​ខ្ទុម ស្រុក​កែវ​សី​ម៉ា ខេត្ត មណ្ឌលគិរី នៅ​យប់ ថ្ងៃទី ២៣ ខែ កុម្ភះ ឆ្នាំ ២០១៦​។​

​មន្ត្រី​អាវុធហត្ថ​ខេត្តមណ្ឌលគិរី​បានឲ្យដឹងថា ដោយ​មាន​បទបញ្ជា​ពី​មេបញ្ជាការ​ខេត្ត កម្លាំង​ចំនួន​០៨ នាក់ បាន​ជិះ​រថយន្ត ៤ គ្រឿង  ចុះ​បង្ក្រាប​បាន​រថយន្ត​ដឹក​ឈើ​ខុសច្បាប់​ចំនួន​២​គ្រឿង ប្រគល់អោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​។​រថយន្ត​ទី​០១ . ចាប់បាន​នៅ​វេលា​ម៉ោង ០៩.០០ នាទី យប់​ស្ថិតនៅ​ភូមិ ឆ្នែង ឃុំ ស្រែ​ខ្ទុម ស្រុក កែវ​សី​ម៉ា ខេត្ត មណ្ឌលគិរី រថយន្ត​ម៉ាក Toyota 4renner ពណ៏ ស្ករ ស្លាក​លេខ 2F 1828 ដឹក​ឈើ​ខុសច្បាប់​ប្រភេទ ធ្នង់ ចំនួន ១០ ដុំ នឹង បាន​ឃាត់ខ្លួន​អ្នកបើកបរ ០១ នាក់ ឈ្មោះ ញឹម រឿង ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ  មុខរបរ អ្នកបើកបរ​រថយន្ត រស់នៅ​ភូមិ​ឃុំ​ខាងលើ ។​រថយន្ត​ទី ០២ . ចាប់បាន​នៅ​វេលា​ម៉ោង ០៦ .៣០ នាទី ព្រឹក ស្ថិតនៅ​ភូមិ ឆ្នែង ឃុំ ស្រែ​ខ្ទុម ស្រុក​កែវ​សី​ម៉ា ខេត្ត​មណ្ឌលគិរី រថយន្ត​ម៉ាក Camary ឆ្នាំ ២០០២ ពណ៏ ទឹកប្រាក់ ពាក់​ស្លាក​លេខ 2 J 3487 ដឹកឈេ​ី​ខុស​ប្រភេទ​ធ្នង់​ចំនួន ០៦ ដុំ រថយន្ត​នឹង​ឈើ​ទាំង​អស់​រួម​ទាំង​បើកបរ នឹង​ត្រូវ​បំពេញ​បែបបទ​ប្រគល់​ឲ្យ​ខាង  មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ស្នាក់ការ​អភិរក្ស​ជីវៈចម្រុះ​ស្រុក​កែ​សីមា នៅ​រសៀល​ថ្ងៃ​ទី​២៤​។​

​ប្រភព​ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ប្រតិបត្តិការណ៏​ចាប់ប​ង្ក្រា​ប​បទល្មើស​ព្រៃឈើ​ខាងលើ​បាន​និយាយថា មុខ​ពេល​ក្រុម​អាវុធហត្ថ​ចាប់​ឡាន​ដឹកឈើ​ទាំង​ពីរ​គ្រឿង គឺ​មុន​ម៉ោង​៩​យប់​ក្រុម​អាវុធហត្ថ​ដែល​ដឹកនាំ​ដោយ​លោក រុន ឌឿ​ន នាយការិយាល័យ​បច្ចេកទេស​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បាន​ចាប់​ឃាត់​រថយន្ត​ម៉ាក​កាមរី​ស្វិត​ពីរ​គ្រឿង របស់​ឈ្មោះ រ័ត្ន ជា​មន្ត្រី​អាវុធហត្ថ​ដែល​មាន​វត្តមាន​ក្នុង​ប្រតិបត្តិការ​ចាប់​ឡាន​ដឹកឈើ​ខាងលើ​នេះ​ដែរ​។​ប្រភព​ដដែល​បន្តថា ក្រោយ​ពី​ការដោះលែង​ឲ្យ​ឡាន​កាមរី​ស្វិត​ដែឡ​ដឹកឈើ​ពេញៗ​នោះ​ទៅ​បាត់ នៅវេលា​ម៉ោង​ប្រមាណ​ជា​៩​យប់​ដដែល ក្រុម​អាវុធហត្ថ​ដែល​បាន​ដោះលែង​រថយន្ត​កាមរី​ស្វិត ក៏​ចាប់​បាន​ឡាន​ដឹក​ឈើ​ពីរ​គ្រឿង​ទៀត​គឺ មួយគ្រឿង​ម៉ាក​4runner នឹង​កាមរី​បា​ឡែន រួច​យក​មក​រក្សាទុក​នៅ​ស្នាក់ការ​សន្តិសុខ​លេខ​៧៦១ ដើម្បី​យក​ស្នាដៃ​ជូន​ថ្នាក់​លើ​មើល​លេង ក្រោម​ការរិះគន់​យ៉ាង​ចាស់​ដៃ​របស់​ប្រជាពលរដ្ឋ ព្រោះតែ​ឡាន​ដឹក​ឈើ​របស់​គ្នីគ្នា​ឯង គេ​ចាប់បាន​ហើយ​ដោះលែង​វិញ ចំណែក​ឡាន​គេ​ផ្សេង​ចាប់បាន​ហើយ​អូស​កាត់​ផ្លូវ ដូច​ល្ខោន​ឲ្យ​ប្រជាជន​មើលថា ក្រុម​ខ្លួន​បាន​ចេញ​មុខ​សស្រាក់សស្រាំ​ក្នុងកា​រ​បង្ក្រាម​បទល្មើស​ព្រៃឈើ​។​

​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុង​ខែ​កុម្ភះ​នេះ​ត្រូវ​គេ​មើលឃើញ​ថា កំពុង​យីអ៊ុន​ដាក់​អារក្ស​ជាន់​យ៉ាងខ្លាំង​តាំងពី មេបញ្ជាការ​រហូតដល់​មន្ត្រី​ក្រោម​ឱ​វ៉ាទ ព្រោះតែ​ជាប់​ពាក់ព័ន្ឋ​ជាមួយ​បទល្មើ​ស​ព្រៃឈើ ។​ស្របពេល​ដែល​នាយ​ឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ប្រមាន​ក្រុម​អ្នកសារព័ត៌មាន​ថា អាច​នឹង​ជាប់​ទោសទណ្ឌ​ក្នុង​បទល្មើស​ព្រៃឈើ តែបើ​គេ​ប្រឡែក មើលទៅ​កូនចៅ​របស់​លោក នាយ​ឧត្តមសេនីយ៏វិញ អាច​ហ្នឹង​ក្លាយទៅជា​សម្លម្ជូ​កំពឹស​ផង​ក៏​មិនដឹង ព្រោះតែ​ខ្លះ រកស៊ី​ដោយ​ផ្ទាល់ នឹង​ខ្លះទៀត ជា​អ្នកដើរ​កត់​ក្បាល​ឡាន​ដឹកឈើ​យកលុយ​រាល់ថ្ងៃ​ខែ​។​

​ជាក់ស្តែង នៅ​ស្រុក​កែវ​សីមា អាវុធហត្ថ​ដែល​ជាប់​ពាក់ព័ន្ឋ​ជាមួយ​បទល្មើ​ស​ព្រៃឈើ ដែល​រកស៊ី​ផ្ទាល់​មានឈ្មោះ​ដូច​ជា លោក ស៊ូ សុវណ្ណ​ធី មេបញ្ជាការរង​អាវុធហត្ថ​ស្រុក លោក ញឹក សុវណ្ណ​រ័ត្ន អាវុធហត្ថ​ខេត្ត លោក ស្នា មេបញ្ជាការរង​អាវុធហត្ថ​ស្នាក់ការ​៧៦១​ប្រចាំ​ស្រុក​កែវ​សីមា លោក​ជា វណ្ណ​ណាក់ អាវុធហត្ថ​ខេត្ត​ទទួល​ទិស​ស្រុក​កែវ​សីមា ចំណែក​អាវុធហត្ថ ដែល​មានឈ្មោះ ជាប់​ក្នុង​ការរាប់​ក្បាល​ឡាន​ដឹកឈើ​ដាក់​ខែ មានឈ្មោះ ប៉ៃ លិន មេបញ្ជាការរង​អាវុធហត្ថ​ស្រុក​កែវ​សីមា​ទទួល​កញ្ចប់​ឲ្យ​លោក សាក់ សារុន មេបញ្ជាការ​អាវុធហត្ថ​ស្រុក​កែវ​សីមា ឈ្មោះ ស្នា មេបញ្ជាការរង​អាវុធហត្ថ​ស្នាក់ការ​៧៦១​ទទួល​កញ្ចប់​ឲ្យ​លោក សាក់ សា​គុណ មេ​ស្នាក់ការ​សន្តិសុខ​លេខ​៧៦១ រួមទាំង​លោក តុ​ប វ៉ាត មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រចាំ​នៅ​អភិរក្ស​ជីវចម្រុះ​សីមា ក៏​ជា​អ្នក​មាន​ឥទ្ឋិពល ក្នុង​ការប្រមូល​លុយ​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​អភិរក្ស ឲ្យទៅ​លោក មាគ វុ​ឌ្ឋី ដែល​ជា​ប្រធាន​គម្រោង​អភិរក្ស ៕
​ហ៊ិ​ន សុគ​ន់​

 

 

20160225v1 (2) 20160225v1 (3) 20160225v1 (1)

Filed in: ព័ត៌មានជាតិ