សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្រី​កំពូល​ល្បិច​ជួល​ឡាន​គេ​៤២​គ្រឿង​យក​ទៅ​បញ្ចាំ​យកលុយ​ចាយ​លេង​អាវុធហត្ថ​ភ្នំពេញ​ងងឹតមុខ​ក្នុង​ថ្ងៃ​ចូលឆ្នាំ​!

ស្រី​កំពូល​ល្បិច​ជួល​ឡាន​គេ​៤២​គ្រឿង​យក​ទៅ​បញ្ចាំ​យកលុយ​ចាយ​លេង​អាវុធហត្ថ​ភ្នំពេញ​ងងឹតមុខ​ក្នុង​ថ្ងៃ​ចូលឆ្នាំ​!

ភ្នំពេញ ៖​ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០១៨ ចំ​ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​បញ្ជូន​ជនសង្ស័យ ស្រី​ប្រុស​ចំនួន ០៣​នាក់ ទៅ​តុលាការ ដើម្បី​ធ្វើ​ការចាត់ការ​តាមច្បាប់ ពាក់ព័ន្ធ​ករណី​ជួល​រថយន្ត អ្នក​ដ៏​ទៃ ចំនួន​៤២​គ្រឿង​ទៅ​បញ្ចាំ​យកលុយ​ចាយ​លេង​! ។​ជនសង្ស័យ​ជើងល្អ​ទាំង​០៣​នាក់​នោះ​គឺ​៖

១-​ឈ្មោះ ឃា​ម រដ្ឋា ហៅ យ៉ា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ​។​
២-​ឈ្មោះ ឈ័ន ភក្តី ហៅ ស្រ​ម៉ូ​ម ហៅ ពន្លក ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​។​
៣-​ឈ្មោះ ផេង លី ហៅ ដា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ​។​

រឿង​ហ្នឹង​វា​ផ្តើមចេញ​ពី​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ នុប សុ​វណ្ណា ជា​អាជីវករ នៅ​ខេត្ត​កណ្តាល និង ឈ្មោះ អឿន ឡោ ជា​អាជីវករ នៅ​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល បាន​ជួល​រថយន្ត​ឱ្យទៅ​ជន សង្ស័យ​ឈ្មោះ ឃា​ម រដ្ឋា ហៅ យ៉ា តាំងពី​អំឡុង​ខែ​មីនា ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ។​

ដើមបណ្តឹង​ឈ្មោះ​នុប សុ​វណ្ណា បាន​ជួល រថយន្ត​ឱ្យ​ជនសង្ស័យ​អស់​ចំនួន​០៩ គ្រឿង ឯ​ឈ្មោះ អឿន ឡោ បាន​ជួល​រថយន្ត​ឱ្យ​ជនសង្ស័យ​អស់​ចំនួន ០៣​គ្រឿង​។​តែ រហូតដល់ ចុង​ខែ​មករា ឆ្នាំ​២០១៨ ជនសង្ស័យ​ពុំ​ឃើញ​យក​ប្រាក់​ថ្លៃ​ឈ្នួល​មក​បង់​និង​ធ្វើ​កិច្ចសន្យា​បន្ត ហើយ​រក​លេស​ភូតកុហក់​គេចវេះ ដោយ​សន្យា​ម្តង​ថ្ងៃនេះ ម្តង​ថ្ងៃ​នោះ​មិនចេះចប់ ទើប​ពួកគាត់​ដាក់​ពាក្យបណ្តឹង ដល់​សមត្ថកិច្ច កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឲ្យជួយ​ស្រាវជ្រាវ​តាម​ច្បាប់​។​

នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៨ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី ភ្នំពេញ ក៏​បាន​ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ ឃា​ម រដ្ឋា ហៅ​យ៉ា យក​មក​សួរនាំ​។ តាម​ចំលើយសារភាព​របស់​ជ​ន​រងគ្រោះ​បានឲ្យដឹងថា រូប​នាង​ពិតជា បាន​ជួល​រថយន្ត​ពី​ម្ចាស់​ទាំង​០២​នាក់ ខាងលើ អស់​ចំនួន​១២​គ្រឿង​ពិតប្រាកដ​មែន ។​

​នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ ចំនួន​០២​នាក់​បន្ថែម​ទៀត​គឺ​ឈ្មោះ ឈ័ន ភក្តី ហៅ ស្រ​ម៉ូ​ម ហៅ ពន្លក ភេទ​ប្រុស និង​ឈ្មោះ ផេង លី ហៅ ដា ភេទ​ស្រី​។​

តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ទាំង​បី សមត្ថកិច្ច​អាវុធហត្ថ រាជធានី​ភ្នំពេញ បាន​រក​ឃើញ​ជនរងគ្រោះ​១៤​នាក់​ផ្សេង​ទៀត ដែល​ចាញ់​កលល្បិច ក្រុម​ឆើត​ទាំង​០៣​នាក់​នេះ​ដូចគ្នា ហើយ​សមត្ថកិច្ច​បាន ទំនាក់ទំនង​ជនរងគ្រោះ ទាំង​១៤​នាក់​មក​ដាក់​ពាក្យបណ្តឹង​។ សរុប​ជនរងគ្រោះ ដែល​សមត្ថកិច្ច​បានរ​ក​ឃើញ ចំនួន​១៦​នាក់​ដែល ត្រូវបាន​ក្រុម​ជើងឆើត​ទាំង​០៣​នាក់​ជួល​រថយន្ត​មក​បញ្ចាំ អស់​ចំនួន​៣៤​គ្រឿង​។​

ក្រោយពី​ស្រាវជ្រាវ​ជនសង្ស័យ​ទាំង​បី​នាក់ ព្រម​សារភាព​ជា​លើក​ទី​២​ថា ក្រុម ពួកគេ​ពិតជា​បាន​ជួល​រថយន្ត​ពី​ជនរងគ្រោះ​យក​មក​បញ្ចាំ​និង​ដាក់​ជួល​បន្ត​ពិតប្រាកដ​មែន​។ តែ​មិនមែន​ជួល​ត្រឹមតែ​៣៤​គ្រឿង​នោះ​ទេ គឺ​ពួកនាង​បាន​ជួល​រហូតដល់​ទៅ​៤២​គ្រឿង ពី​ជនរងគ្រោះ​ទាំង​១៦ និង​ជនរងគ្រោះ​ផ្សេងទៀត ដែល​សមត្ថកិច្ច​មិន​ទាន់​អាច ទាក់ទង​មក​ដាក់​ពាក្យបណ្តឹង​បាន​។​
​សរុប​រថយន្ត​ទាំង​៤២​គ្រឿង​ដែល​ជនសង្ស័យ​បាន​ជួល​ពី​ជនរងគ្រោះ​មក គឺ​ជនសង្ស័យ​យក​ទៅ​បញ្ចាំ​អស់ ចំនួន ៣៤​គ្រឿង និង​យក​ទៅ​ជួល​បន្ត​ចំនួន​០៨​គ្រឿង​។​

រថយន្ត​៣៤​គ្រឿង​ដែល​ដាក់​បញ្ចាំ គឺ​នៅ​លើ ឈ្មោះ វុ​ធ ហៅ រិន ចំនួន​១៤​គ្រឿង​, ឈ្មោះ រិទ្ធ ចំនួន​០៤​គ្រឿង​, ឈ្មោះ ចំរើន ចំនួន​០២​គ្រឿង​, ឈ្មោះ អឿន ហៅ​ស៊ិច ចំនួន​០៤​គ្រឿង​, ឈ្មោះ ជា ដាវិន ចំនួន​០៤​គ្រឿង​, ឈ្មោះ ពេជ្រ ចំនួន​០៤​គ្រឿង និង​ឲ្យទៅ​ជន មិន​ស្គាល់​ឈ្មោះ ០៣​នាក់​ផ្សេង​ទៀត ចំនួន​០៣​គ្រឿង​។ ដោយ​រាល់ពេល​ដាក់​បញ្ចាំ គឺ​ធ្វើឡើង​នៅ​តាម​ផ្លូវ​ម្តុំ​វិមាន ឯករាជ្យ​,​ម្តុំ​ផ្សារ​កណ្តាល​, ម្តុំ​សំណង់​១២, នៅ​ផា​កវេ​, នៅ​ហាង​កាហ្វេ​ប្រោន​, នៅ​ហាង​កាហ្វេ​ម៉ា​នី​កា និង​នៅ​ម្តុំវិទ្យាល័យ​តាខ្មៅ​។​
​រថយន្ត​០៨​គ្រឿង​ដែល​ជួល​បន្ត គឺ​នៅ​លើ​ឈ្មោះ លី ចំនួន​០២​គ្រឿង​(​ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​), ឈ្មោះ ស៊ិន បុប្ផា ចំនួន​០២​គ្រឿង​, ឈ្មោះ ជា ផាន់​ណា ហៅ ហ៊ុយ ចំនួន​០២​គ្រឿង និង ឈ្មោះ ឡាយ ធា​រី ចំនួន​០២​គ្រឿង​។​បច្ចុប្បន្ន​ជន​ជាប់​ពាក់ព័ន្ធ​ចំនួន​០៩​នាក់ ដែល​ទទួល​បញ្ចាំ​រថយន្ត​ខុសច្បាប់​និង​ជួល​បន្ត​ពី​ជនសង្ស័យ ហើយ​គេចខ្លួន កំពុង​ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បន្ត​។​

អ្នក​ទាំង​០៩​នាក់​នោះ​រួមមាន​៖១- ឈ្មោះ ទឹក រដ្ឋា ហៅ​វុ​ធ ហៅ នី ណារិន ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨៥ ជនជាតិខ្មែរ ស្រុកកំណើត ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ធ្នង់​រលីង ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​
២- ឈ្មោះ អ៊ីង ចាន់​ដា​រិទ្ធ ហៅ ជា ផាន់​ណា ហៅ ហ៊ុយ ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៧៩ ជនជាតិខ្មែរ ស្រុកកំណើត ភូមិ​បត់​រការ ឃុំ​បត់​រការ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​391Eo ផ្លូវ​លេខ​១២៨ ភូមិ​១០ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។​
៣- ឈ្មោះ ហែម ដា​រិទ្ធិ ហៅ រិន ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨៤ ជនជាតិខ្មែរ ស្រុកកំណើត ឃុំ​អូរ​សា​រ៉ា​យ ស្រុក​ត្រាំកក់ ខេត្តតាកែវ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​44 ZA ផ្លូវ​៣៣០ ភូមិ​០៦ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
៤- ឈ្មោះ យ័ន ណា​វីន ភេទ​ស្រី ឆ្នាំ​កំណើត ១៩៨៤ ជនជាតិខ្មែរ ស្រុកកំណើត ភូមិ​ត្រពាំងដងទឹក ឃុំ​អូរ​សា​រ៉ា​យ ស្រុក​ត្រាំកក់ ខេត្តតាកែវ ទីលំនៅ​បច្ចុប្បន្ន កំណើត ភូមិ​ត្រពាំងដងទឹក ឃុំ​អូរ​សា​រ៉ា​យ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​
៥- ឈ្មោះ ឈិន ថុល ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៧៨ ជនជាតិខ្មែរ ស្រុកកំណើត ភូមិ​ក្បាល​ជួរ ឃុំ​សំបុក ស្រុក​ក្រចេះ ខេត្ត​ក្រចេះ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ក្បាល​ជួរ ឃុំ​សំបុក ស្រុក​ក្រចេះ ខេត្ត​ក្រចេះ​
៦- ឈ្មោះ តី ភេទ​ស្រី អាយុ​ប្រហែល​២៨​ឆ្នាំ​។​៧- ឈ្មោះ ស៊ិន បុប្ផា ហៅ ដា ភេទ​ស្រី អាយុ​ប្រហែល​៣៤​ឆ្នាំ​។​៨- ឈ្មោះ ស៊ិន ឈឿន​វិជ្ជា ភេទ​ប្រុស អាយុ​ប្រហែល​៣៥​ឆ្នាំ​
៩- ឈ្មោះ សេរី ហៅ ពេជ្រ ភេទ​ប្រុស អាយុ​ប្រហែល​៣៥​ឆ្នាំ កាន់​ទូរស័ព្ទ​លេខ ០១២ ៨៦៦ ៩៨០ និង លេខ ០១៥ ៦៩៤ ៤១១

បើ​បងប្អូន​បាន​ស្គាល់​និង​មាន​ដំណឹង​ពី​ជនសង្ស័យ​ដែល​គេចខ្លួន​ទាំង​០៩ នាក់​ខាងលើ សូម​រាយការណ៍​មក សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ តាមរយៈ​លេខ​ទូរស័ព្ទ ០១៧ ៨១ ៨១ ៧១ នោះ​ម្ចាស់​ករណី​នឹង​មាន​សា​គុណ​ជូន​ ៕​

 

Filed in: សន្តិសុខសង្គម