សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នៅក្នុង​ឱកាស​សង្ក្រាន្ត​ទាំងបី​ថ្ងៃ​ឆ្នាំចរ ប្រជាពលរដ្ឋ​ប្រុស​ស្រី​ទាំងឡាយ​ត្រូវ​ខំ​លះបង់​ចិត្តអាក្រក់​អន្យតិរ្ថិយ​!

នៅក្នុង​ឱកាស​សង្ក្រាន្ត​ទាំងបី​ថ្ងៃ​ឆ្នាំចរ ប្រជាពលរដ្ឋ​ប្រុស​ស្រី​ទាំងឡាយ​ត្រូវ​ខំ​លះបង់​ចិត្តអាក្រក់​អន្យតិរ្ថិយ​!

ភ្នំពេញ​៖​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ នឹង​ចូលមក​ដល់​នៅ ថ្ងៃ​សៅរ៍ ១៤​រោច ខែ​ចែ​ត្រ ត្រូវ​នឹង​ទី ១៤ ខែ​មេសា ឆ្នាំ ២០១៨ វេលា​ម៉ោង ៩ និង ១២ នាទី​ព្រឹក​។ ថ្ងៃ​សង្ក្រាន្ត​ថ្ងៃ​ចូលឆ្នាំ​ថ្ងៃទី​១​ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ទេព​ធីតា ដែល​នឹង​យាង​ចុះ​មក​បន្តវេន​រក្សា​មនុស្សលោក​ក្នុងឆ្នាំនេះ គឺ​ព្រះ​នាង​ម​ហោ​ធ​រៈទេវី បុត្រី​ទី ៧ នៃ​កបិល​មហាព្រហ្ម ទ្រង់​អម្ពរ​ពណ៌​ខៀវ មាន​ផ្កាត្រកៀត​សៀត​នៅ​ព្រះ​កាណ៌ សោយ​សាច់​ទ្រា​យ (​ជា​សត្វព្រៃ​ពពួក​ឈ្លូស តែ​តូច​ជាង​ឈ្លូស​) ជា​ភក្សាហារ ព្រះហស្ត​ស្តាំ​កាន់​កងចក្រ ព្រះហស្ត​ឆ្វេង​កាន់​ត្រីសូល៍ គង់​លើ​មយូ​រ៉ា ឬ​ស្ដេច​ក្ងោក ជា​ពាហនៈ​។​

​ថ្ងៃទី ២ គឺ​ថ្ងៃ វា​រៈវ័ន​បត ត្រូវ​នឹង​ថ្ងៃអាទិត្យ ១ កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែ​មេសា គ​.​ស ២០១៨ ។ ថ្ងៃទី​៣ គឺ​ថ្ងៃ​វារៈ​ឡើងស័ក ត្រូវ​នឹង​ថ្ងៃ​ច័ន្ទ ២ កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែ​មេសា គ​.​ស ២០១៨ វេលា​ម៉ោង ១២ និង ៥៩ នាទី និង​២៤ វិនាទី គម្រប់​ជា​សង្ក្រាន្ត ៣ ថ្ងៃ​។​។​

តាម​ត​ម្រាម​ហា​សង្ក្រាន​នៅក្នុង​ឱកាស​សង្ក្រាន្តទាំ​ង​បី​ថ្ងៃ ប្រជាពលរដ្ឋ​ប្រុស​ស្រី​ទាំងឡាយ​ត្រូវ​ខំ​លះបង់​ចិត្តអាក្រក់​អន្យតិរ្ថិយ​ជាប់​ដោយ​គំនុំគុំកួន​ព្យាបាទ​ឈ្នានីស​ដែល​កើតមាន​ក្នុង​ឆ្នាំ​ចាស់​ឲ្យ​ជ្រះស្រឡះ តាំងចិត្ត​ប្រព្រឹត្ត​ល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង​បញ្ញា ធ្វើបុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃណី រក្សា​សីលប្រាំឲ្យ​បាន​ជាប់​ជានិច្ច នោះ​ទេវតា​នឹង​ឲ្យ​ពរ​សព្ទសាធុការ ឲ្យ​លោក​អ្នក​មាន​សិរី​សួស្ដី សុភមង្គល វិបុល​សុខ​គ្រប់ប្រការ​តាំងពី​ឆ្នាំ​ថ្មី​នេះ​ត​រៀង​ទៅ ។​

តាម ប្រពៃណី ទំនៀមទម្លាប់ ក្នុង​ពិធី​បុណ្យចូលឆ្នាំ ប្រជាជន ខ្មែរ តែង រៀប រណ្ដាប់ ទទួល ទេវតា ឆ្នាំ ថ្មី ហើយ រណ្ដាប់ ទទួល ទេវតា នេះ តាម ទំ​នៀម ពី បុរាណ រៀង រហូត មក ត្រូវ រៀប រាន ទទួល ទេវតា នៅ ខាង មុខ ផ្ទះ មួយ សម្រាប់ តាំង គ្រឿង ព​លីការ ផ្សេងៗ ។​

លោកតា អាចារ្យ រៀបចំ ពិធី ក្រុង ពាលី គង់ ណេរ​បានឲ្យដឹងថា​៖ តាម ទំ​នៀម ពី បុរាណ រណ្ដាប់ ទទួល ទេវតា ឆ្នាំ ថ្មី ត្រូវ រៀប ក្រាល សំពត់ ពណ៌ ស ហើយ រៀបចំ នូវ គ្រឿង ស​ក្ការ បូជា ទេវតា មាន ជា អាទិ៍ បាយ សី ៩ ថ្នាក់ មួយ គូ បាយ សី ៧ ថ្នាក់ មួយ គូ បាយ​សី ៥ ថ្នាក់ មួយ គូ បាយ​សី ៣ ថ្នាក់ មួយ គូ បាយ​សី ប៉ាឆា​ម មួយ គូ ស្លា​ធម៌ មួយ គូ ទឹក អ​ប់ មួយ គូ ទៀន ៥ ធូប ៥ លា​ជ ៥ ផ្កា ៥ ដាក់ លើ ជើង ពា​ន មួយ គូ ។​ បន្ថែម លើ ពី នេះ ទៀត ត្រូវ ដាក់ ចេក នួន ចេក ណាំ​វ៉ា ដាក់ លើ ជើង ពា​ន ១ គូ ផ្លែ ឈើ ១១ មុខ ដាក់ លើ ជើង ពា​ន ១១ គូ ដូង ឡៅ ១ គូ និង ទឹក ស្អាត ពីរ កែវ ។​

លោក តា អាចារ្យ បញ្ជាក់ដែរថា​៖ ចំពោះ ប្រជាជន សាមញ្ញ ធម្មតា គួរ ធ្វើ បាយ​សី ត្រឹម ៥ ថ្នាក់ ចុះ មក ឬ រៀប ត្រឹម គ្រឿង ស​ក្ការ បូជា ដែល មាន ទៀន ប្រាំ ធូប ប្រាំ ស្លា​ធម៌ កូន ចេក មួយ គូ ក៏ ល្មម សម គួរ ដែរ ។​
​ចំពោះ ផ្លែ ឈើ សម្រាប់ ប្រជាជន ទូទៅ គួរ រៀបចំ ឱ្យ បាន ៣ មុខ ឬ ៥ មុខ ក៏ ជា ការ ប្រសើរ គឺ រៀប ទៅ តាម ធនធាន របស់ ខ្លួន ។ នៅ គ្រប់ ដង្វាយ ទាំង អស់ ត្រូវ ដាក់ ផ្កា ម្លិះ ភួង គ្រប់ ដង្វាយ នៅ លើ ជើង ពា​ន និង លើ បាយ​សី ត្រូវ ដោត ទៀន ហើយ ដុត បំភ្លឺ ។​

នៅ វេលា ម៉ោង ដែល ទេវតា ចុះ មក ត្រូវ ជួប ប្រជុំ គ្រួសារ ដើម្បី ថ្វាយ បង្គំ ព្រះ នមស្សកា​រ ព្រះ​រតនត្រ័យ សមា​ទាន សីល ហើយ តាំង ចិត្ត ឱ្យ បាន ស្អាត បរិសុទ្ធ ជ្រះ ស្រឡះ នូវ មន្ទិល ទាំង ពួ​ង ចិត្ត រំពឹង គិត ទៅ លើ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជា ទី ពឹង ទី រ​ឭក លុះ ចប់ ពិធី ទទួល ទេវតា ។​

Filed in: ព័ត៌មានជាតិ