សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សាន​ច​យ​ចេញ​ឡាន​ឈើ​ទៅ​វៀតណាម​តាម​ច្រក​វ៉ាលឹ​មួយ​ឡាន​យី​ឌុប​ចាយ​ជាង​១​ម៉ឺន​ដុល្លារ​អាមេរិក​

​សាន​ច​យ​ចេញ​ឡាន​ឈើ​ទៅ​វៀតណាម​តាម​ច្រក​វ៉ាលឹ​មួយ​ឡាន​យី​ឌុប​ចាយ​ជាង​១​ម៉ឺន​ដុល្លារ​អាមេរិក​

ក្រចេះ ៖ មាន​សេចក្តី​រាយ​ការ​មក​ថា​៖​កាលពី​យប់​ថ្ងៃ​ទី​១១​មេសា​២០១៨​មាន​ថយ​ន្ត​យី​ឌុប​ដឹកឈើ​ប្រណីត​ចំនួន​៣​គ្រឿង​ដែល​គេ​ដឹង​ថា​របស់​ឈ្មួញ​ជំនាញ​រត់ការ​ឈ្មោះ​សាន ច​យ​បាន​លោក​ឆត្រ័ ឆ្លង​ទៅ​ចូល​ឆ្នាំ​នៅ​វៀតណាម តាម​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ វ៉ា​លឺ​។​បាន​ជា​ហៅ​ថា​ឈើ​លោត​ឆត្រ័​មូលហេតុ​ងាយ​យល់​គឺ ឈ្មួញ​ឈើ​ទទួល​ការឃុបឃិត​គ្នា​រវាង​សមត្ថកិច្ច​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ​តាម​ផ្លូវ​និង​ច្រក​ដើម្បី​ឲ្យ​សកម្មភាព​ចរា​ច​រណ៍​ឈើ​ខុសច្បាប់ ឆ្លង​ទៅ​ប្រទេស​វៀតណាម ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នេះ​បាន​ដោយ​រលូន ។ ព័​តិមាន​បញ្ជាក់ថា​៖​រថយន្ត​យី​ឌុប​ដឹក​ឈើប្រណិត​៣​គ្រឿង​នេះ​ចេញ​ពី​ក្រុមហ៊ុន​ឆៃ​ណា ឆ្លង​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ និង​មាន​ចំនួន​៧​គ្រឿង​ទៀត កំពុង​ត្រៀម​ចេញ​អាច​នៅ​រសៀល​ឬ​យប់​ថ្ងៃ​នេះ​។​

​ទោះ​ជា​ទទួល​សេវា​តេស​ម​ត្ថ​កិច្ច​នៅ​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ​តម្រូវឲ្យ​ម្ចាស់​ឈើ ឈ្មោះ សាន ច​យ និង​ឈ្មោះ ទឹម ប្រើ​វិធី យក​ដំឡូង​មី​ដើម្បី​គ្រប​ពីលើ​ឈើ បន្លំ ទើប​អាច​ឆ្លង​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​នេះ​។​ឈើ​ទាំង​នោះ ចេញ​ពី​ក្រុមហ៊ុន ឆៃ​ណា ម៉េត ប៉ុន្តែ​គ្មាន​លិខិតអនុញ្ញាត​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដើម្បី ឆ្លង​ទៅ​ប្រទេស​វៀតណាម​នោះ​ឡើយ​ទើប​ត្រូវ​ចាយ​សេវា​ច្រើន​?! ។​

​ប្រភព​ពី​ឈ្មួញ​ដែល​អាច​យកជាការ​បាន ក្នុង​មួយ​រថយន្ត​យី​ឌុប ត្រូវ​បាន​រត់ការ​អស់​ចំនួន​ពី​មួយ​ម៉ឺន​មួយ​ពាន់​ដុល្លារ​ទៅ​មួយ​ម៉ឺន​បី​ពាន់​ដុល្លារ​អាមេរិក ។ ក្នុង​ចំណោម​មន្ត្រី​ស្ថាបន័​ដេល​ឈរ​ជើងច្រកនោះ​គេ​រាយមារណ៍​ថា​៖​លោក កើត តារា​ទី ប្រធានការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ​ត្រូវ​គេ​រាយការណ៍ ថា​បាន​ទទួល​ប្រយោជន៍​ពី​បទល្មើស​ឈើ​នេះ មាន​ចំនួន​ច្រើនជាងគេ​។​មិនអាច​សុំ​ការបកស្រាយ​ពី​លោក​កើត​តារា​ទី​បាន​ទេ​ពី​រឿង​ថា​ស៊ិចំណែក​ច្រើជាងគេ​ចឹង​នោះ​?​។​

​ការ​លួច​នាំ​ចេញ​ឈើប្រណិត​នេះ​គេ​ជឿ​ថា​ដោយសារ​មន្ត្រី​ហោ​រាជរដ្ឋាភិបាល​មាន​ប៉ៅ​ឡើង​លើ​ចឹងពេល​ចូលឆ្នាំ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ​ឧក​ញ៉​ស សាន ច​យ និង​ឈ្មោះ ទឹម មាន​គម្រោង​ច្បាស់លាស់ និង​ចរចា​ជាមួយ​សមត្ថកិច្ច​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​រួច​ស្រេច​ហើយ ដើម្បី​ដឹក​ជញ្ជូន​ឈើ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​មួយ​នេះ មាន​ចំនួន​ជា​ច្រើន​ឡាន​យី​ឌុប​ទៀត ព្រោះ​អ្នក​មាន​តួនាទី​បង្ក្រាប កំពុង​ឆក់​ឱកាស​របៀប​កន្ទេល​ធំ​បន្លំ​ដេក ស្វែងរក​លាភ​សក្ការ​ពី​បទល្មើស​ព្រៃឈើ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់