សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឌុប​ប្រពន្ធ​ទៅ​ផ្សារ ត្រូវ​រថយន្ត​បុក​ពីក្រោយ​ពេញទំហឹង​

ឌុប​ប្រពន្ធ​ទៅ​ផ្សារ ត្រូវ​រថយន្ត​បុក​ពីក្រោយ​ពេញទំហឹង​

មណ្ឌលគិរី  ៖ នៅវេលា​ម៉ោង 4 និង 30​នាទី ល្ងាច​ថ្ងៃ ២១ ខែ​កុម្ភៈ ឆ្នាំ ២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ត្រង់​ចំណុច​មុខ​ស្នាក់ការ​សន្តិសុខ​អាវុធហត្ថ​៧៦២ ស្ថិតនៅ​ភូមិ​មេ​ប៉ៃ​ឃុំ​ពូ​ជ្រៃ​ស្រុក​ពេជ្រា​ដា​ខេត្តមណ្ឌលគិរី ។​

​បើ​តាម​ប្រភព​ពី​រលោក យឹម ចន្ដា ប៉ូលិសចរាចរណ៏​បាន​ឲ្យ មុនពេល​កើតហេតុ​គេ​ឃើញ បុរស​វ័យ​ចំណាស់​ម្នាក់​ជិះ​ម៉ូតូឌុប​ប្រពន្ធ ក្នុង​ទិសដៅ​ពី​ទី រួម​ខេត្តមណ្ឌលគិរី​ឆ្ពោះទៅ ស្រុក​កោះ​ញែក ស្រាប់តែ​មក​ដល់​កន្លែង​កើតហេតុ មាន​រថយន្ត​យី​ឌុប​សន្តោងរ​ម៉ក​មួយគ្រឿង ដែល​បើក​ពីក្រោយ​ក្នុង​ទិសដៅ​ស្របគ្នា​បុក​ពីក្រោយ ពេញទំហឹង​តែ​ម្តង បណ្ដាល​រថយន្ត​បង្ក​ក្រឡាប់​ទៅមុខ​លែងរួច ។ ចំណែក​ពី​នាក់​ប្ដី​ប្រពន្ធ​រង​របួស​ធ្ងន់​ស្រាល ។​

​លោក​បាន​បន្តថា ស្ត្រី​ជា​ប្រពន្ធ​មាន​ឈ្មោះ ទូក អ៊ាប អាយុ ៥៧ ឆ្នាំ របួស​ក្បាល​យ៉ាង​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ភ្លាមៗ មិនដឹង​ថា​ស្លាប់​ឬ​យ៉ាងណា​នោះទេ​។ ចំណែក​ប្ដី​មានឈ្មោះ សុខ ជេ​ក ភេទ​អាយុ​59​ឆ្នាំ រង​បួស​ស្រាល ។ អ្នក​ទាំង​ពីរ​មាន​ស្រុកកំណើត​នៅ​ភូមិ​ទី​៤ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក បច្ចុប្បន្ន កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ចំណែក​តៃកុង​រថយន្ដ​ត្រូវបាន​រួត​គេចខ្លួន​បាន  ៕
​ដោយ ៖ ហ៊ិ​ន សុគ​ន់​

IMG-20160221-WA0001 IMG-20160221-WA0005 IMG-20160221-WA0009

 

Filed in: គ្រោះថ្នាក់ចរាចរណ៍