សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក សាំង គឹម​ស៊ន មេឃុំ​ឆ្នុកទ្រូ​សម្រួល​ឲ្យ​ទូក​មង​បង្រាប​ប្រភេទ ៣​ជាន់​ចំំ​នួន​ប្រមាណ​១០​ទូក​នេសាទ នៅ​ទន្លេរ​ខេត្ត​កំពង់ឆ្នាំង​និង​ខេត្ត​កំពង់ធំ​?!

លោក សាំង គឹម​ស៊ន មេឃុំ​ឆ្នុកទ្រូ​សម្រួល​ឲ្យ​ទូក​មង​បង្រាប​ប្រភេទ ៣​ជាន់​ចំំ​នួន​ប្រមាណ​១០​ទូក​នេសាទ នៅ​ទន្លេរ​ខេត្ត​កំពង់ឆ្នាំង​និង​ខេត្ត​កំពង់ធំ​?!

ខេត្ត​កំពង់ឆ្នាំង​៖ លោក សាំង គឹម​ស៊ន មេឃុំ​ឆ្នុកទ្រូ​ក្លាយជា​អ្នក​រត់ការ​ទូក​មង​បង្រាប​ប្រភេទ​៣​ជាន់​ចំំ​នួន​ប្រមាណ​១០​ទូក​សម្រាប់​ធ្វើ​សកម្មភាព​នេសាទ​នៅក្នុង​ទន្លេរ​ចំនុច ដងគោម​គុន្ធរ ឆ្នុក​ទ្រូ ក្រ​ញាន​តូច ក្រ​ញាន​ធំ មាត់​ពាម ព្រែក​ខ្សាច់ ចំណុច​តំបន់​អភិរក្ស​ពាមសែន ដែន​នេសាទ​គ្រប់គ្រង​របស់​សង្កាត់​រដ្ឋបាល​ជលផ​ល​ស្រុក​បរិបូណ៍ និង​ចូល​ទៅ​ធ្វើ​សកម្មភាព​នេសាទ​នៅក្នុង​ទឹកដី​ខេត្ត​កំពង់ធំ​។ នេះ​បើ​តាម​ប្រជាពលរដ្ឋ​ប្រកប​មុខរបរ​ប្រើ​ឧបករណ៍​នេសាទ​លក្ខណៈ​គ្រួសារ​ជា​ប្រពៃណី​រស់នៅ​ឃុំ​ផាត់​សណ្ដាយ​ស្រុក​កំពង់ស្វាយ​ខេត្ត​កំពង់ធំ​និង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ ឆ្នុក​ទ្រូ ស្រុក​បរិបូណ៍ ខេត្ត​កំពង់ឆ្នាំង ។​

​ប្រភព​ព័ត៌មាន​ខាងលើ​បាន​បង្ហើប​អោយដឹងថា សកម្មភាព​ទូក​មង​បង្ក្រាប ប្រភេទ​៣​ជាន់​ដែល​ច្បាប់​ហាម ឃាត់​កំពុង​ធ្វើ​សកម្មភាព​នេះ​មានឈ្មោះ​វី នៅ​កោះ​ម​នោ ជា​អ្នក​ជួយ​ផ្គត់ផ្គង់​លុយ​ឲ្យ​ជនល្មើស​ធ្វើ​សកម្មភាព​នេសាទ​ប្រើ​ឧបករណ៍​មង​បង្ក្រាប​ប្រភេទ បី​ជាន់ ។​ ​គេ​ថា ការនេសាទ​ប្រើ​ដោយ​ប្រើ​ឧបករណ៍ ប្រភេទ​មង​បង្ក្រាប​៣​ជាន់​ខុសច្បាប់​នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ​គឺ​កើតមាន​យូរយារ​ណាស់​មកហើយ​តែ​មិន​មាន​សមត្ថកិច្ច​ណាមួយ​ធ្វើ​ការបង្ក្រាប​សោះឡើយ ។ គេ​មិនដឹងថា​៖​តើ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ទាំង​ពីរ​ខេត្ត​គឺ​ខេត្ត​កំពង់ធំ​ដែល​គ្រប់គ្រង​ដោយ​លោក​ប៉ែន វណ្ណា​រិទ្ធ និង​លោក សោម ភារុណ​នាយ ខណ្ឌ​រដ្ឋបាល ជលផល​ខេត្ត​កំពង់ឆ្នាំង បាន​ទទួល​ផល​ពី​បទ​ល្មើស​ខាងលើ​ដែរ​ឬ​ងត់​នោះទេ​?​។​

​កាលពី​ថ្ងៃ​ទី​១០​មេសា​លោក សាំង គឹម​ស៊ន មេឃំ​ឆ្នុក​ទ្រូង​បាន​ឲ្យ​កាសែតដឹងថា​៖ ក្នុង​ទឹកដី​របស់​លោក​ពិតជា​មាន​ការនេសាទ​មង​បង្ក្រាប​ប្រាកដ​មែន តែ​លោក​មិន​បាន​រត់​ការ​អី​ទេ​។​លោក​គ្រាន់តែ ប្រាប់​ឲ្យ ទៅ​ជួប​ចរចារ​ជាមួយ​ជំនាញ​ណា​ដែល​ពាក់ព័ន្ធ​ប៉ុណ្ណោះ​ព្រោះ​មិនមែន​សមត្តកិច្ច​លោក​។​

​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​ក៍​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​បាន​ធ្វើ​ការរិះគន់ លោក​សាំង គឹម​ស៊ន​ថា​ក្នុងនាម​ជា​អាជ្ញាធរ​ដែនដី​កាលបើដឹងថា​មាន​អ្នក​ប្រព្រឹត្ត​បទល្មើស​ហើយ​គួរ ណាស់ តែ​មាន​វិធានការ​ណាមួយ​ទប់ស្កាត់ និង​រាយការណ៍​ឲ្យ​ថ្នាក់ លើ ផ្ទុយទៅវិញ​បែរជា​ចង្អុលបង្ហាញ​អ្នក​ទាំងនោះ​អោយទៅ​ជួប​ចរចារ​ជាមួយ​ជំនាញ​ណា​ដែល​ពាក់ព័ន្ធ ទៅវិញ​?​។​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់