សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​តេជោ ៖ រាជរដ្ឋាភិបាល​នៅតែ​បន្ត​គាំទ្រ​ដំណើរការ​មន្ទីរពេទ្យ​គន្ធបុប្ផា​

​សម្តេច​តេជោ ៖ រាជរដ្ឋាភិបាល​នៅតែ​បន្ត​គាំទ្រ​ដំណើរការ​មន្ទីរពេទ្យ​គន្ធបុប្ផា​

​រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​មូលនិធិ​គន្ធបុប្ជា​កម្ពុជា នា​ព្រឹក​ថ្ងៃទី ១១ ខែ​មេសា ឆ្នាំ​២០១៨​នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​ជា​សាធារណ​ថា សម្រាប់​អាណត្តិ​ខាង​មុខ​បើ​ខ្ញុំ​នៅតែ​ដឹកនាំ រាជរដ្ឋាភិបាល​ខ្ញុំ​នៅតែ​បន្ត​គាំទ្រ​ដំណើរការ​នៃ​មន្ទីរ ពេទ្យ​គន្ធបុប្ផា​នេះ តាមរយៈ​ការដាក់ ប្រាក់ តម្កល់​១០​លាន​ដុល្លារ ជា​ធនធាន​បម្រុង​ក្នុង​មួយឆ្នាំៗ សម្រាប់​ប្រតិបត្តិការ​មន្ទីរពេទ្យ ។ សម្តេច​បន្តថា ដរាបណា​ប្រទេស​កម្ពុជា ដ៏​កម្សត់​នេះ​នៅ​តែ​រក្សា បាន​សន្តិភាព​ស្ថេរភាព មន្ទីរពេទ្យ​គន្ធបុប្ផា​នឹង នៅតែ​ទទួលបាន​ការយកចិត្ត​ទុកដាក់ ជា​ចំបង ពី​រាជរដ្ឋាភិបាល​កម្ពុជា ។​

​សម្តេច​មានប្រសាសន៍ថា ការបង្កើត​នូវ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា នាពេលនេះ​គឺ​ដើម្បី បន្ត​នូវ សកម្មភាព មនុស្សធម៌​របស់​មន្ទី​រ​ពេទ្យ​ក្នុង​ការស្វែងរក ថវិកា ពី​បណ្តា​សប្បុរសជន​នានា មក​ទ្រទ្រង់ ក្នុង​ការព្យាបាល​ជំងឺ កុមារ​កម្ពុជា​ដោយ​ឥតគិតថ្លៃ ដែល​កំពុង​រងចាំ​ការ ព្យាបាល​ជា​រៀង រាល់ថ្ងៃនេះ ។ សម្តេច​ថា កុមារ​កម្ពុជា​នឹង​ទទួលបាន ការ​គាំពារ​និង​ព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ ។​

​សម្តេច​បាន​ថ្លែងថា យើង​មាន​មោទនភាព ជា​ខ្លាំង​ដែល​មាន​មន្ទីរពេទ្យ​ដែល​មាន គុណភាព សម្រាប់​ការព្យាបាល​កុមារ​។ សម្តេច​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​ទទួលស្គាល់ ថា​យើង​មិន អាច​ពឹងផ្អែក លើ​លោកបេ​អាត រី​ច្នឺ (Beat Richner)​រហូត​នោះ​ទេ ហើយ មូលនិធិ​គន្ធបុប្ផា ពី​ប្រទេ​សស្វី​ស​អាច​នឹង​មានថមថ​យ នៅពេល​ណា​មួយ ។ ប៉ុន្តែ​ទោះបី​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ក៏ដោយ​ក៏​រាជរដ្ឋាភិបាល​មិន​លុបបំបាត់ មូលនិធិ​គន្ធបុប្ផា ប្រទេស​ស្វីស​នោះទេ​។​

​សម្តេច ហ៊ុន សែន បាន​អំពាវនាវ​ផងដែរ​ដល់​ប្រជាពលរដ្ឋ​មន្ត្រី រាជការ និង​កងកម្លាំង ប្រដាប់អាវុធ​ចូលរួម​ជា​សមាជិក​គាំទ្រ​មូលនិធិ​គន្ធបុប្ជា​កម្ពុជា ព្រោះថា មូលនិធិ​នេះ​មិនមែន សម្រាប់​តែ​ឧកញ៉ា ថៅកែ ឬ​អ្នក​មាន​នោះទេ គឺ​សម្រាប់​យើងទាំងអស់គ្នា ហើយ​សម្តេច​ចង់បាន​សមាជិក​គាំទ្រ​ដែល​ចូលរួម​ក្នុង​មួយ​ខែ​ចំនួន​៥០០០​រៀល ឲ្យបាន​កាន់តែច្រើន ព្រោះថា បើ​គិត​ពី​ចំនួន​ប្រជាជន ដែល មាន​សិទ្ធិ​បោះឆ្នោត​ជាង​១០​លាន​នាក់ បើ​មាន​សមាជិក​តែ​២​លាន​នាក់ ក្នុង​មួយ​ខែ​យើង បាន​២​លាន​ដុល្លារ​កន្លះ ៕

 

Filed in: ព័ត៌មានជាតិ