សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទណ្ឌិត​ចំនួន​៥០​រូប​នឹងត្រូវ​លើកលែង និង​បន្ធូរបន្ថយ​ទោស​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​

ទណ្ឌិត​ចំនួន​៥០​រូប​នឹងត្រូវ​លើកលែង និង​បន្ធូរបន្ថយ​ទោស​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​

​រាជធានី​ភ្នំពេញ ៖ ក្រសួង​យុត្តិធម៌​បាន​សម្រេច​ស្នើសុំ​ប្រមុខ​រាជរដ្ឋាភិបាល​ដើម្បី​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​៤២​រូប និង​លើកលែងទោស​ដល់​ទណ្ឌិត​៨​រូប សម្រាប់​ឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ខាងមុខនេះ​។ នេះ​បើ​តាម​លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០១៨​នេះ​។​

​លោក គឹម សន្តិភាព បានបញ្ជាក់​ថា គណៈកម្មការ​ជាតិ​បាន​ពិនិត្យ និង​សម្រេច​ស្នើសុំ​ការអនុគ្រោះ​ទោស​ដល់​ទណ្ឌិត​សរុប​៥០​រូប (​ស្ត្រី​៦​រូប​) ក្នុងនោះ​បន្ធូ​ររ​បន្ថយទោស​ដល់​ទណ្ឌិត​ចំនួន​៤២​រូប និង​លើកលែងទោស​ដល់​ទណ្ឌិត​ចំនួន​៨​រូប សម្រាប់​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខាងមុខនេះ ក្នុងចំណោម​បញ្ជី​ដែល​បាន​ស្នើសុំ​ពី​គណៈកម្មការ​ក្រសួងមហាផ្ទៃ និង​គណៈកម្មការ​រាជធានី​ខេត្ត​ចំនួន​៣២១​រូប​៕

 

Filed in: ព័ត៌មានជាតិ