ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ នេះគឺជាថ្ងៃមង្គលការរបស់កូនស្រី កំពូលតារាចម្រៀង ជំទាវ ហ៊ឹម ស៊ីវន ។ ពិធីបានរៀបចំឡើងនៅ គេហដ្ឋានរបស់ជំទាវស្ថិត នៅសង្កាត់ទួលសង្កែ ខណ្ឌ័ឫស្សីកែវ ដោយមានការចូលរួមពីសំណាក់ញាតិមិត្តទាំងសងខាង យ៉ាងច្រើនកុះករផងដែរ។ ក្នុងនោះគេបានឃើញជំទាវហុនស៊ីណាតប្អូនស្រីសម្តេចហ៊ុនសែននិងលោកជំទាវគឹងចាន់
ឌីភរិយាលោកនាយឧត្តមសេនីយ៍គន់គីមក៏មានវត្តមានផ្តល់កិត្តិយសផងដែរ។ចំពោះកូនកំលោះមានឈ្មោះថា ជា ទី រីឯកូនក្រមុំដែលត្រូវជាកូនស្រីរបស់អ្នកស្រី ហ៊ឹម ស៊ីវន វិញ មានឈ្មោះថា ពៅ ពេជ្រករុណា។ ពេលល្ងាចបានឃើញមានវត្តមានសម្តេចកិត្តិព្រឹទ្ធបណ្ឌឹតប៊ុនរ៉ានីនិងជំទាវៗហែរហមព្រមទាំងអ្នកសិល្បៈករចូលរួម។
សូមបញ្ជាក់ថាស្វាម៉ីលោកជំទាវហ៊ឹមស៊ីវនគឺលោកពៅម៉ូលីជាអគ្គនាយកអគ្គនាយកដ្ឋានដឹកជញ្ជូននៃក្រសួងសាធារណៈការនិងដឹកជញ្ជូន។សូមបញ្ជាក់ថាដន្លងរបស់លោកជំទាវហ៊ឹមស៊ីវនគឺជាអ្នករកស៊ីធម្មតាមិនមែនមន្ត្រីរាជការឡើយ៕