សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ពាម​បាង​ភ្លាត់ស្នៀត​ត្រូវ​របួស​និង​បាត់​កាំភ្លើង​១​ដើម​តែ​ជនល្មើស​សង​វិញ​!?

ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ពាម​បាង​ភ្លាត់ស្នៀត​ត្រូវ​របួស​និង​បាត់​កាំភ្លើង​១​ដើម​តែ​ជនល្មើស​សង​វិញ​!?

កំពង់ធំ ៖ សមត្តកិច្ច​មួយក្រុម​មាន​មន្ត្រី​ជំនា​ញ​និង​អាជ្ញាធរ​បាន​ភ្លាត់ស្នៀត​ទទួល​រងរបួស​ដោយសា​រ​ជនល្មើស​បង្ក​ពេល​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​កាលពី​វេលា​១​និង​៣០​នាទី​ថ្ងៃ​ទី​៤​មេសា​ឆ្នាំ​២០១៨ ។ សមត្ថកិច្ច​នគរបាល​ស្រុក​ស្ទោង​បានឲ្យដឹងថា​៖​ក្រុម សមត្តកិច្ច​កំលាំង​ចំរុះ​រួមមាន​ទី​1/​លោក​ហុក ម៉ុន នាយរង​ជលផល​សង្កាត់​ពាម​បាង​ទី​2/​លោក​រដ្ឋ ប៉ូ​ឡូ មន្ត្រី ឧទ្យានុ​រ័​ក្ស​ទន្លេរ​ឆ្មា​។ ទី​3/​លោក​វរសេនីយ៍ត្រី​អ៊ុំ ឌី​ម មេបញ្ជាការរង​ផ្នែក​សឹក​រង​ស្រុក​ស្ទោង ដោយ​មាន​អាវុធ អា កា ស្វាយ​បត់​មួ​យ​ដើម​។​ទី​4/​លោក​ឈាង ភា​រិន មន្ត្រី កិច្ចសន្យា​ជលផល​។​ទី​5/​លោក សុន ធឿន ប្រធាន សហគមន៍ ធនធានធម្មជាតិ បាឡ​ត ឃុំ​ពាម​បា​ង​។​

​ពេល​ចេញ​ទៅ​បង្ក្រាប​បទល្មើស​ជលផល នៅ​ចំណុច​ត្រពាំង​ក្រចាប់​ធំ ស្ថិតនៅ​ភូមិ​បាឡត ឃុំ​ពាម​បា​ង ស្រុក​ស្ទោង​ក្រុម​សមត្តកិច្ច បាន​ជួប​ជាមួយ​មុខ សញ្ញា ចំនួន​៤​នាក់​ប្រដាប់​ដោយ កាណូត​មួយគ្រឿង​។​ក្នុងនោះ​សមត្តកិច្ច​បាន ស្គាល់​ម្នាក់​ឈ្មោះ ធឿន ភេទ​ប្រុស នៅ​ភូមិ​ពាម​បាង ឃុំ​ពាម​បា​ង ស្រុក​ស្ទោង​ដោយ​ពួកគេ កំពុង​ប្រព្រឹត្តិ​បទល្មើស​ឆក់​ត្រី​។ ពេលនោះ​កំលាំង​ចំរុះ ក៏ ធ្វើការ​បង្ក្រាប​ដោយ​ព័ទ្ធ​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៤​នាក់​។​

​តែ ពេលនោះ ជនសង្ស័យ​ទាំង​៤​នាក់​បាន​តប ត ដោយ​យក​កាំបិតផ្គាក់​កាប់​មក​លើ​កំលាំង សមត្តកិច្ច បណ្តាលអោយ​ត្រូវ​ចំ​ក្បាល លោក​វរសេនីយ៍ត្រី អ៊ុំ ឌី​ម រងរបួស​ជា​ទំងន់ ហើយ​ពួក​ជនល្មើស​បាន​ដណ្តើម​យក​អាវុធ​អាកា​ស្វាយ​បត់ ពី​លោក វរសេនីយ៍ត្រី​អ៊ុំ ឌី​ម​រួច បើក​កាណូត គេចខ្លួន​ចេញ​បាត់ទៅ​។​

​លុះ​ថ្ងៃ​ដដែល វេលា​ម៉ោង ប្រហែលជា​៦​ល្ងាច ទើប ទទួល​បាន​អាវុធ​ដែល​ជនល្មើស​ដណ្តើមយក​នេះ​ពី លោក សាន គាន មេភូមិ​ពាម​បា​ង ឃុំ​ពាម​បា​ង ដោយ​ឈ្មោះ​ធឿន ជា​សង្ស័យ​អ្នក​យក​ទៅ​ប្រគល់​អោយ​មេភូមិ សាន គាន​ផ្ទាល់ វិញ​។​

​អាវុធ​នេះ ត្រូវបាន​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ពាម​បាង ទទួល​មក​រក្សា​ទុក​ហើយ គិត​ត្រឹម​ម៉ោង​ប្រហែល​៧​យប់ ថ្ងៃទី​៤​មេសា​ឆ្នាំ​២០១៨​។​សមត្តកិច្ច​បានឲ្យដឹងថា នៅវេលា​ម៉ោង​៩ យប់ ថ្ងៃ​ដដែល លោក​វរសេនីយ៍ត្រី វ៉ន សុ​ភណ្ឌ​បាន ដឹកនាំ​កំលាំង​១២​នាក់ ប្រដាប់អាវុធ ទៅ​ឃុំ​ពាម​បាង នាំខ្លួន់​ជនសង្ស័យ ពាក់​ពន្ធ​ករណី​ខាងលើ​មក​ធ្វើការ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោង​។ សូមបញ្ជាក់​ថា នៅ​ឃុំ​ពាម​បាង​នេះ​បទល្មើស​នេសាទ​កើត​ដូច​ផ្សឹត​ដែល​មាន​សេចក្តីរាយការ​ណ៍​ថា​គឺ​ឈ្មួញ​បាន​ឃុប​ឃឹត​ជាមួយ​សមត្តកិច្ច​ជំនា​ញ​! ។ ប្រហែល​លើក​នេះ​អត់​បង់​សេវា​ហើយ​បានជា​មាន​ការចុះ​បង្ក្រាប​តែ​បរាជ័​ទៀត​! ៕

Filed in: ព័ត៌មានជាតិ