សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចៅក្រម​សម្រេច​មិន​ឃុំខ្លួន​បុរស​ដែល​វ៉ៃ​ប្រពន្ធ​ខៀវ​ភ្នែក​

​ចៅក្រម​សម្រេច​មិន​ឃុំខ្លួន​បុរស​ដែល​វ៉ៃ​ប្រពន្ធ​ខៀវ​ភ្នែក​

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី ថា​វរៈ កាល​ពី​ម្សិលមិញ​បាន សម្រេច​មិន​ឃុំខ្លួន​ប្តី​ដែល​វៃ​ប្រពន្ធ​ខៀវ​ភ្នែក​បង្ក​ការភ្ញាក់ផ្អើល​ពេញ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ដោយសារ​ប្រពន្ធ​បានដ​ក​ពាក្យបណ្ដឹង និង​យោង​លើ​ស្ថានភាព​គ្រួសារ តែ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​។ នេះ​បើ​មន្ត្រី​តុលាការ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​។​

​បុរស​រូប​នេះ​ឈ្មោះ សរ ចន្នី​រិទ្ធ អាយុ​៣២​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ទីលំនៅ​ផ្ទះ​លេខ​៦៣​បេ ផ្លូវ​៥៣​បេតេ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ ត្រូវបាន លោក ងិន ពេជ្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់ ពី​បទ​អំពើហិង្សា​ប្រព្រឹត្ត​ដោយ​សហព័ទ្ធ ឬ​អ​នីតិ​សង្វា​សជន កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៨ តាម​មាត្រា​២២២​នៃ​ក្រម​ព្រហ្មទណ្ឌ​។ ចំណែក​ជន​គ្រោះជា​ប្រពន្ធ​ឈ្មោះ ឆេង សុខ​រ៉ា អាយុ​៣២​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៦៣​បេ ផ្លូវ​៥៣​បេតេ ភូមិ ក្បាល​ទំនប់ សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ មាន​របួស​ហើម​ជាំភ្នែក​ខាងឆ្វេង​។​

​លោក ម៉េង វិមាន​តារា អធិការរង​នគរបាល​ខណ្ឌ​មានជ័យ បានឱ្យដឹងថា ជនសង្ស័យ​ជា​ប្តី ត្រូវបាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៨ តាម​បញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​

​លោក​ថា ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន ពី​បទ​ហិង្សា​ដោយ​ចេតនា ប្រព្រឹត្ត​ដោយ​សហព័ទ្ធ ទំនាស់​ប្តី​វាយ​ប្រពន្ធ​បណ្តាលឱ្យ​របួស​ហើម​ជាំ​ភ្នែក កាលពី​ថ្ងៃ​ទី​២៥ ខែ​មីនា នៅ​ចំណុច​ក្នុង​ផ្ទះ​លេខ​៦៣​បេ ផ្លូវ ៥៣​បេតេ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ​៕

 

Filed in: ព័ត៌មានជាតិ