សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បុរស​ជនជាតិដើម​ភាគតិច​ម្នាក់ ត្រូវបាន​ឆ្មាំ​កាំភ្លើង​លប​បាញ់ប្រហារ​បណ្តាលអោយ​ស្លាប់​

បុរស​ជនជាតិដើម​ភាគតិច​ម្នាក់ ត្រូវបាន​ឆ្មាំ​កាំភ្លើង​លប​បាញ់ប្រហារ​បណ្តាលអោយ​ស្លាប់​

មណ្ឌលគិរី​៖  បុរស​ជនជាតិដើម​ភាគតិច​ត្រូវបាន​ជន​មិន​ស្គាល់​មុខ​លប​លួច​បសញ់សម្លាប់  គ្រា​ដែល​កំពុង​ដេក លង់ លក់​ក្នុង​អង្រឹង​។​ករណីយ៍ នេះ​បាន​កើតឡើង​នៅ​ផ្ទះ​ជនរងគ្រោះ កាលពី​ម៉ោង​ប្រមាណ​ជា​៩​និង​២៦​នាទី​យប់​ថ្ងៃទី​១៧​កុម្ភះ​២០១៦​ស្ថិតក្នុង​ភូមិ​ក្លប់ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក​។​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​ក្រោយ​លឺស្នូរ​កាំភ្លើង​ផ្ទុះ​១ គ្រាប់​នោះ​។​អធិការនគរបាល​ស្រុក​កោះ​ញែក​លោក កាន់ ពេញ កំពុង​ដុតដៃដុតជើង​ស៊ើបអង្កេត​ក្នុងករណីនេះ​។​

​លោក​ថា ភ្លាមៗ​សមត្ថកិច្ច​មិន​ទាន់​កំណត់​មុខសញ្ញា​បាន​នៅឡើយ​គ្រា​ដែល​ក្រុមគ្រួសារ​ជនរងគ្រោះ កំពុងតែ​យំយែក ជាហេតុ​ធ្វើអោយ​សមត្ថកិច្ច​មិន​អាច​សាកសួរ​បាន ។

​នៅ​ព្រឹក​ថ្ងៃ​១៨​កុម្ភះ​នេះ សមត្ថកិច្ច​កំពុងតែ​សួរនាំ ទៅលើ​មនុស្ស​មួយចំនួន ដើម្បី​កំណត់​មុខសញ្ញា​ជន​បង្ក ។​

​លោក​បញ្ជាក់ថា ជនរងគ្រោះ មាន​ឈ្មោះ​ផ្លាល ព្យុ អាយុ​២៧​ឆ្នាំ ជា​ជនជាតិ​ព្នង​មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ ត្រូវបាន​ជន​បង្ករ​ប្រើ​កាំភ្លើង​បាញ់​ចំ​ក្បាល​ពី​ខាងក្រោយ ធ្លាយ​ទៅ​មុខ​ស្លាប់​ភ្លាមៗ​តែម្តង​។​

​មកដល់​ពេល​នេះ​គេ​នៅ​មិនទាន់​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនបង្ករ​នៅឡើយ​ព្រោះ​ស្ថិត​ក្នុង​ដំណាក់កាល​សមត្ថកិច្ច​តាមដាន ហើយ​គេ​នៅ​មិនទាន់​ដឹង​ផង​ដែរ​អំពី​គោលបំណង​នៃ​ឃាតករ ថា​តើ​ការ សំលាប់​នោះ ដើម្បី​យក ផលប្រយោជន៍​អ្វី​ពី​ជនរងគ្រោះ​នោះទេ ។​

​គួរ​រំលឹក​ផងដែរ​ថា​ករណីយ៍​ដែល​កើតមានឡើង​នៅ​ស្រុក​កោះ​ញែក​ភាគច្រើន​នៅតាម​តំបន់​ដាច់​ស្រ​យ៉ាល ហើយ​អសន្តិសុខ​និង​កើត​មាន​ជា​ញឹកញាប់ ក្នុងករណី ខាង​នេះ​ផង​ដែរ​ប្រជា​ពលរដ្ខ​កំពុង​មាន​ក្តីបារម្ភណ៍​យ៉ាងខ្លាំង​ពី​បញ្ហា​សន្តិសុខ​និង​សុ​វត្តិភាព​ពួកគាត់ ដោយ​កត្តា​ល្បែងស៊ីសង​ច្រើន​កន្លងមក​នៅក្នុង​ស្រុក​នេះ ៕

 

 

20160218v1 (1)

Filed in: សន្តិសុខសង្គម