សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​ទៀ​បាញ់​ចង់​ជួប​ឧកញ៉ា​លី​យុង​ផាត់​និយាយ​រឿង​ទឹក​ភ្លើង​តែ​មិន​បាន​ជួប​!?

​សម្តេច​ទៀ​បាញ់​ចង់​ជួប​ឧកញ៉ា​លី​យុង​ផាត់​និយាយ​រឿង​ទឹក​ភ្លើង​តែ​មិន​បាន​ជួប​!?

​កោះកុង ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ចង់​ជួប​ជាមួយ​លោក ឧកញ៉ា លី យ៉ុង​ផាត់ អគ្គនាយក​ក្រុមហ៊ុន LYP Group ដើម្បី​សម្របសម្រួល អោយ​ក្រុមហ៊ុន​មួយ​នេះ បញ្ចុះ តម្លៃ​ទឹកស្អាត និង​អគ្គិសនី​ប្រើប្រាស់​ប្រចាំថ្ងៃ ក្នុង​ខេត្ត​កោះកុង​តែ​មិន​បាន​ជួប​បើទោះជា​ទៅដល់​ខេត្ត​កោះកុង​មូលដ្ឋាន​លោក​សេដ្ឋី​រូបនោះ​ក៏ដោយ ។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង​ជាង​បួន​គីឡូម៉ែត្រ ក្នុង​សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ កាលពី​ថ្ងៃ​ទី​០៥ ខែ​មេសា សម្តេច​ពិជ័យ សេនា ទៀ បាញ់ បាន​លើកឡើង​ថា​៖ ក្រុមហ៊ុន​(​លី​យុង​ផាត់​) គួរ​បន្ធូរបន្ថយ​តម្លៃ​លក់​ខ្លះៗ ចៀសវាង​ផ្តល់ ផលប៉ះពាល់​ដល់​មន្ត្រីរាជកា​រ អាជីវករ និង​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ និង​ស្រុក​មណ្ឌលសីមា ដើម្បី ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​ការអភិវឌ្ឍ​ខេត្ត​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។​

​សូមបញ្ជាក់​ថា​៖​អាណាចក្រ​ខេត្តកោះកុង​គឺជា​មូលដ្ឋាន​សេដ្ឋកិច្ច​បង្អែក​ដំបូង​របស់​ឧកញ៉ា​លី​យុង​ផាត់​ចឹងការ​ដែលស​ម្តេចទៀ​បាញ់​ត្អូញ​រឿង​លំបាក​ជួប​ឧកញ៉ា​លី​យុង​ផាត់​ការ​ពិត​គ្មាន​អ្វី​ចំឡែក​នោះទេ​។​ព្រោះ​លោក​ឧកញ៉ា​រូប​នោះ​ស្តាប់​តែ​តេជោ​សែនមួយ​ប៉ុនណោះ​។​ជាក់ស្តែង​ទាំង​ការដក​យក​ស្ពាន​កោះកុង​(​ទិញ​)​និង​កាត់​ដីចំការ​អំពៅ​បើ​គ្មាន​តេជោ​ទេ​កុំ​សង្ឃឹម​ថា​រដ្ឋមន្ត្រី​៣​នាក់​(​ដែនដី​បរិស្ថាន​និង​ពាណិជ្ជកម្ម​)​អាច​បង្ខំ​ឲ្យ​គាត់​កាត់​ដី​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ​៥០០​ហិកតា​វិញ​នោះ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ បានឱ្យដឹងថា​៖ បច្ចុប្បន្ន ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត និង​អគ្គិសនី ខេត្ត​កោះ កុង ដែលជា​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុង​ផាត់ បាន​កំណត់​យក​ថ្លៃ​ទឹក​ជាង​១​ពាន់​៥​រយ​រៀល ក្នុង​មួយ​ម៉ែត្រ​ត្រីគុណ ចំណែក​ភ្លើងអគ្គិសនី វិញ គឺ​១​គីឡូ​វ៉ុល ថ្លៃ​ជាង​៦០០​រៀល​។ ជា​រៀងរាល់ឆ្នាំ ក្នុងអំឡុង​រដូវប្រាំង ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​រស់នៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ និង​ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង រង​ផលប៉ះពាល់​ដោយសារតែ ខ្វះ​ទឹកស្អាត​ប្រើប្រាស់ ដែល​ធ្វើឱ្យ​ពួកគេ​បង្ខំចិត្ត​ទិញ​ទឹកបរិសុទ្ធ ឬ ទិញ​ទឹក​ដឹក​តាម​ឡាន​ប្រើ​ជំនួស​វិញ​។ សំខាន់​អ្នកវិនិយោគ​មកពី​ក្រៅ​បើ​គ្មាន​ការឯកភាព​ឬ​ចំណុះ​ឧកញ៉ា​លី​យុង​ផាត់​ទេ​គឹ​លំបាក​រកស៊ី​ហើយ​នៅ​កោះកុង​។​

 

Filed in: ព័ត៌មានជាតិ