សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច ហ៊ុន សែន ធ្វើ​សន្និសីទ​សារព័ត៌មាន​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣

​សម្តេច ហ៊ុន សែន ធ្វើ​សន្និសីទ​សារព័ត៌មាន​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣

​ខេត្តសៀមរាប ៖ មុន​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​គណៈកម្មាធិកា​រ​ទន្លេមេគង្គ​លើក​ទី​៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​បង្ហាញ​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ដ៏​មាន​សា​រះ​សំខាន់​នោះ ។​

​សម្តេច​តេជោ​បានបង្ហាញ​នូវ​ក្តីរីករាយ ដែល​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​កិច្ច​ជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣​នាពេលនេះ​។​
​សម្តេច ហ៊ុន សែន បាន​សង្វេ​បនូវ​លទ្ធផល នៃ​កិច្ចប្រជុំ​កំពូល​ពេញអង្គ​លើក​ទី​៣ ដែល​រួមមាន ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ​បាន​ពិនិត្យ និង​វាយតម្លៃ​ខ្ពស់ នូវ​វឌ្ឍនភាព និង​សមិទ្ធផល ដែល​គណៈកម្មការ​ទន្លេ​មេគង្គ​សម្រេចបាន ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​លើក​ទី​២ ក្នុង​ឆ្នាំ​២០១៤ នៅ​ប្រទេស​វៀតណាម ដែល​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង និង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ ពាក់ព័ន្ធ​ផ្សេងទៀត ក្នុង​គោលដៅ និង​បេសកកម្ម​រួមគ្នា សម្រាប់​ធានាឲ្យបាន​នូវ​និរន្តរភាព​នៃ​ទន្លេមេគង្គ និង​ធនធាន​រួម​នៃ​ទន្លេមេគង្គ ដើម្បី​ជា​ប្រយោជន៍ នៃ​ភាព​ចម្រុងចម្រើន ក្នុង​អាង​ទន្លេមេគង្គ ដោយ​ការពារ​បាន​នូវ​និរន្តរភាព​បរិស្ថាន​។​

​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ បាន​ពិភាក្សា​គ្នា​អំពី​កាលានុវត្តភាព និង​បញ្ហា​ប្រឈម ក្នុង​អាង​ទន្លេមេគង្គ ដែល​ក្នុងនោះ​រួមមាន ៖ កំណើន​សេដ្ឋកិច្ច​យ៉ាង​រហ័ស​, កំណើន​ប្រជាជន​, កំណើន​តម្រូវការ​ទឹក​, ស្បៀង​និង​ថាមពល​, នគររូបនីយកម្ម​, ឧស្សាហូបនីយកម្ម​, ការបាត់បង់​ទ្រព្យសម្បត្តិ​ជាអាទិ៍​បរិស្ថាន​ជាដើម​, ធនធាន​ជលផល​, ការកាប់បំផ្លាញ​ព្រៃឈើ ក៏​ដូចជា​គ្រោះ​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​, ព្រមទាំង​ហានិភ័យ ដល់​ជីវចម្រុះ​និង​ដល់​ជីវភាព​រស់នៅ និង​ទ្រព្យសម្បត្តិ​របស់​ប្រជាជន ដោយសារ​ផលប៉ះពាល់ នៃ​ការប្រែប្រួល​អាកាសធាតុ​, ការអភិវឌ្ឍ​លើ​វិស័យ​ទឹក និង​ក្នុង​គ្រប់​វិស័យ​ពាក់ព័ន្ធ​ផ្សេងទៀត នា​ពេលកន្លងមក​។​

​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ បាន​កំណត់​នូវ​សកម្មភាព​ជា​អាទិភាព ដោយ​ផ្តោតជាសំខាន់ លើ​ការពង្រឹង និង​លើកកម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​, កិច្ចសហប្រតិបត្តិការ​តំបន់ និង​ភាព​ជា​ដៃគូ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ក្នុង​អាង​ទន្លេមេគង្គ ដោយ​ក្នុង​នោះ​មាន ការងារ​ស្នួល​ចំពោះមុខ​ដែល​ត្រូវ​យកចិត្តទុកដាក់ និង​អនុវត្ត​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​មួយចំនួន រួមមាន ៖១.​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​ឆ្នាំ​២០១៦-២០២០ ។ ២.​ការបន្ត​ពង្រឹង​ការអនុវត្ត​រាល់​នីតិវិធី​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ លើ​ការគ្រប់គ្រង និង​ការប្រើប្រាស់​ធនធាន​ទឹក នៃ​អាង​ទន្លេមេគង្គ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ។ ៣.​ការបន្ត​ពង្រឹង​ការធ្វើ​វិមជ្ឈការ​សម្រាប់​សកម្មភាព​ត្រួតពិនិត្យ តាមដាន​ធនធាន​ទន្លេមេគង្គ ដែល​ត្រូវ​អនុវត្ត​នៅ​ថ្នាក់​ជាតិ ។​៤.​ការពង្រឹង​ការងារ​មជ្ឈការ សម្រាប់​បណ្តាញ​ត្រួតពិនិត្យ តាមដាន អាង​ទន្លេមេគង្គ ដែល​ត្រូវ​អនុវត្ត​នៅ​ថ្នាក់​តំបន់ ។ ៥.​ការបង្កើន​ការយល់ដឹង​និង​ការប្រើប្រាស់​ផលិតផល​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ ដោយ​ប្រទេស​ជា​សមាជិក និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​។ ៦.​ការបង្កើន​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​យន្តការ​ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ​តំបន់​និង​អន្តរជាតិ​។ ៧ .​ការពិនិត្យ​ពិចារណា​លើ​លទ្ធផល​នៃ​ការសិក្សា​ស្តីពី​ការគ្រប់គ្រង​និង​ការអភិវឌ្ឍ​ទន្លេមេគង្គ​សម្រាប់​ប្រើ ប្រាស់​ជា​ប្រយោជន៍​ក្នុង​ការរៀបចំ​ផែនការ​,​ការគ្រប់គ្រង​,​ការអភិវឌ្ឍ​អាង​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជ ន៍​ក្នុង​ការរៀបចំ​ផែនការ​, ការគ្រប់គ្រង​, ការអភិវឌ្ឍ​អាង​ទន្លេមេគង្គ​ឲ្យបាន​ល្អ​ប្រសើរ និង​ប្រកបដោយ​ចីរភាព​។​

​ដោយឡែក ពាក់ព័ន្ធ​នឹង​ទិសដៅ​ចំពោះមុខ​ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ​បាន​លើកឡើង​ថា ៖ ១.​ប្រមុខ​រដ្ឋាភិបាល​ទន្លេ​មេគង្គ​បាន​អះអាង​សាជាថ្មី នូវ​ការប្តេជ្ញាចិត្ត​ផ្នែក​នយោបាយ​ខ្ពស់​បំផុត ចំពោះ​ការអនុវត្ត​កិច្ចព្រមព្រៀង​មេគង្គ ឆ្នាំ​១៩៩៥ ឲ្យមាន​ប្រសិទ្ធភាព និង​លើកទឹកចិត្ត ដល់​គណៈកម្មការ​ទន្លេ​មេគង្គ ឲ្យ​ប្រែក្លាយ​ជា​ស្ថាប័ន មាន​ភាពម្ចាស់ការ​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​ខ្លួនឯង នៅ​ឆ្នាំ​២០៣០ និង​បន្ត​ពង្រឹង​តួនាទី របស់​ក្រុមប្រឹក្សា​គណៈកម្មការ​ធិ​ការរួ​ម​, លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ​, បណ្តា​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​, និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ នៅ​ថ្នាក់​ជាតិ នៅក្នុង​ដំណើរការ​ការងារ​របស់​គណៈកម្មការទ​ន្លេ​មេគង្គ​។ ២.​លើកទឹកចិត្ត​ដល់​គណៈកម្មការ​ទន្លេមេគង្គ ឲ្យ​បន្ត​ខិតខំ​គៀងគរ​មូលនិធិ​ពី​ប្រភព​ផ្សេងៗ ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​ការងារ​របស់​ខ្លួន​។ ៣.​ប្រគល់​ភារកិច្ច​ដល់​ក្រុមប្រឹក្សា​គណៈកម្មការ​ទន្លេ​មេគង្គ​ដើម្បី​ត្រួតពិនិត្យ​តាមដាន​និង​ធានា​លើក​ការអនុវត្ត​សេចក្តីថ្លែងការណ៍​ក្រុង​សៀមរាប ឲ្យមាន​ប្រសិទ្ធភាព​។​

​ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ បាន​ឯកភាពគ្នា​ថា​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ លើក​ទី​៤ នឹង​រៀបចំ​ធ្វើ​ក្នុង​ខែ​មេសា ឆ្នាំ​២០២២ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​៕

 

Filed in: ព័ត៌មានជាតិ