សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចាប់​ឃាតករ​ជា​ឪ​ចុង​និង​ជា​ប្តី​ចុង​ជនរងគ្រោះ​នៅ​ខេត្ត​ត្បូងឃ្មុំ​បាន​ហើយ​!

ចាប់​ឃាតករ​ជា​ឪ​ចុង​និង​ជា​ប្តី​ចុង​ជនរងគ្រោះ​នៅ​ខេត្ត​ត្បូងឃ្មុំ​បាន​ហើយ​!

ត្បូងឃ្មុំ​៖​ចាប់បាន​ហើយប្តី​កំណា​ចជា​ឃាតក​ដែល​កាប់ស​ម្លាប់​អារ​ក ប្រពន្ធ​និង​កូន​៣​នាក់​នៅ​ស្រុក​ត្បូងឃ្មុំ​កាលពី​វេលា​ម៉ោង​១២​យប់​ឈានចូល​ថ្ងៃទី​០១​ខែ​មេសា ដែល​បង្ក​ការភ្ញាក់ផ្អើល​នៅ​ម៉ោង​១១​ថ្ងៃ ត្រង់​ថ្ងៃ​ទី ០១ ខែ​មេសា ឆ្នាំ​២០១៨ នៅក្នុង​ផ្ទះក្បឿង​មួយកន្លែង ស្ថិតក្នុង​ភូមិ​ដូនតី ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។​សមត្តកិច្ច​ឲ្យដឹងថា​៖​ជនសង្ស័យ​ឈ្មោះ ជ្រាំ​ង តូ​ភេទ​ប្រុស​អាយុ ៤៨ ឆ្នាំ ជា​ឪពុក​ទារក​នៅ​ក្នុង​ផ្ទៃ និង​ជា​ឪពុកចុង ប្ដី​ជនរងគ្រោះ​ទាំង​៣​នាក់​។​ជន​នេះ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ល្ងាច​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ខេត្ត​ឧត្តរមានជ័យ​កន្លែង​ដែល​ចនសង្ស័យ​គេចខ្លួន​។​

​លោក​ឧត្តមសេនីយ៍ទោ បែន រ័ត្ន​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់ឲ្យដឹង​ថា ប្រតិបត្តិការ​យ៉ាង​ក្ដៅគគុក​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​កម្លាំង​នគរបាល​ខេត្ត​ត្បូងឃ្មុំ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​ឧត្ដរមានជ័យ និង​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោម​ការបញ្ជារ​ពី​នាយ​ឧត្តមសេនីយ៍សន្ដិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​! ទើប​ស្រាវជ្រាវ​ឈាន​ដល់​ដល់​ការចាប់ខ្លួន​ជន​នេះ​នៅ​ខេត្ត​មរ​មានជ័យ​និង​បញ្ជូន​មក​ខេត្ត​ត្បូងឃ្មុំ ដើម្បីឲ្យ​ទទួល​ទោសទាន់​តាមច្បាប់​។​

​លោក​វរសេនីយ៍ តូ ឆៃ​លាង មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ត្បូងឃ្មុំ​បានឲ្យដឹងថា សព​ជនរងគ្រោះ​ត្រូវ​បាន​ជនល្មើស កាប់​សំដៅ​ក ស្លាប់​ទាំង​បី​នាក់​នៅលើ​ផ្ទះ​តែម្តង​ពេល​ដេកលក់​។​

​ទី​១ ជា​ម្តាយ​ឈ្មោះ ឃាង សុក​លាន អាយុ ៤២ ឆ្នាំ​(​កូន​ក្នុង​ផ្ទៃ​អាយុ​ជាង​ពីរ​ខែ​ម្នាក់ទៀត​)
​ទី​២. ជា​កូន​ដើម​ឈ្មោះ ធឿន វណ្ណ​: ភេទ​ប្រុស អាយុ ១៧ ឆ្នាំ​។​និង​ទី​៣. ធឿន ធា​រី ភេទ​ប្រុស អាយុ ១១ ឆ្នាំ​។​ជនដៃដល់​ទំនងជា​ធ្វើ​សកម្មភាព​នៅ​ពេល​ជនរងគ្រោះ​ទាំង​នោះ កំពុង​ដេក​លង់លក់​។ ក្រោយ​ពី​សម្លាប់​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ គឺ​បាន​ប្រមូល​យក​ទ្រព្យសម្បត្តិ​សរុប​ជា​ទឹកប្រាក់​ប្រហែល​ជាង មួយ​ម៉ឺន ដុល្លារ​។​

 

Filed in: ព័ត៌មានជាតិ