សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ដឹង​រឿង​ហើយ​គូ​ស្វាមី​ប្រពន្ធ័​ខ្ចី​ប្តី​ចាស់​នៅ​ខេត្ត​កំពង់ឆ្នាំង​គេ​ថា​ស្រលាញ​គ្នា​មែនទែន​!!

ដឹង​រឿង​ហើយ​គូ​ស្វាមី​ប្រពន្ធ័​ខ្ចី​ប្តី​ចាស់​នៅ​ខេត្ត​កំពង់ឆ្នាំង​គេ​ថា​ស្រលាញ​គ្នា​មែនទែន​!!

កំពង់ឆ្នាំង ៖ ថ្មីៗ​នេះ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​មាន​ការចាប់អារម្មណ៍​រូបភាព​គូ​ស្វា​ម៉ី​ភរិយា​មួយគូ​ដោយ​ភាគី​ខាង​ប្តី​ចាស់​តែប​នា​ប្រពន្ធ៏​ខ្ចី​ញ៉េញ​ក្មេង​ល្ហក់​ដែល​ធ្វើឲ្យ​មាន​ការ​ម៉ៃ​ថា​ជា​ស្នេហា៍​ទឹកប្រាក់​មិនមែន​បរិសុទ្ធ​ឡើយ​។​អា​ឡូ​វ​លេច​ធ្លាយ​ព​តិមាន​ថា​ភាគី​ទាំង​ពីរ​ក្ររ៉េ​ហើយ​ពិតជា​ស្រលាញ់គ្នា​មែនទែន​មិនមែន​ដោយសា​រទទឺក​លុយ​ទិញ​ទេ​។​

​ប្រភព​មួយ​បង្ហើប​ប្រាប់ថា​ភាគី​កូនកំលោះ​មានឈ្មោះ​សួស សុខៈ អាយុ​ជាង​៥០​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត​។ ចំណែក​ភាគី​កូនក្រមុំ មានឈ្មោះ​ច​ន្ធី អាយុ​ជាង​២០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ឆ្នាំង​។ គូស្នេហ៍​ខាងលើនេះ​បាន​ដឹក​ដៃ​គ្នា​ចូល​រោងការ កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៨​កន្លងទៅ​។​

​គណនី​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន​របស់​សាមីខ្លួ​ន​កូនក្រមុំ ដែល​មានឈ្មោះ Chanthy Chamming បាន​បង្ហោះ​សារ​មួយ កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៨ ថា “​ក្នុង​មួយ​ជីវិត​របស់​មនុស្ស​ស្រី មានតែ​មួយ​លើក​ប៉ុណ្ណោះ​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី បង្កើត​ជីវិត​សាមញ្ញ តែ​រក្សា​នាង​ដូច​ជា​ព្រះ​នាង​ក្នុង​បេះដូង​របស់​គាត់​…”​។​ទាក់ទង​ទៅនឹង​ចំណង​ស្នេហ៍​ខាងលើនេះ គេ​ឃើញ​អ្នកលេង​ហ្វេ​សប៊ុក​ជាច្រើន ក្នុងនោះ មាន​មិត្តភក្តិ​អ្នក​ដែល​ស្គាល់​ភាគី​ស្ត្រី​ជា​កូនក្រមុំ បាន​ជួយ​ឈឺឆ្អាល ចេញ​មុខ​តតាំង ឆ្លើយតប​ចំពោះ​អ្នក​រិះគន់​ទាំងឡាយ ដែល​ពោរពេញ​ទៅ​ដោយ​គំនិត​អវិជ្ជមាន​។​

​ហ្វេ​សប៊ុក​ខ្លះ​បាន​ឆ្លើយតបថា “​ការស្រលាញ់​របស់គាត់ គាត់​ស្រលាញ់គ្នា​តែ​ពីរ​នាក់​គ្នា​គាត់ អ្នក​ចុះ​ព័ត៌មាន កុំ​ចេះតែ​ចុះ​ពេក គួរ​យល់​អារម្មណ៍​គាត់​ផង គួរ​យក​ពេល​ចុះ​ព័ត៌មាន​ណា​ដែរ​មាន​ប្រយោជន៍​វិញ​ល្អ​ជាង​” “​ខ្ញុំ ដឹង​ខ្ញុំ​ស្គាល់​ពួក​គាត់​ទាំង​ពីរ​ច្បាស់​ណាស់ ហើយ​ក៏​ដឹង​ពី​ក្តីស្រលាញ់​ពួកគាត់​ទាំង​ពីរ​ច្បាស់​ណាស់​តែ​អ្នក​ដែល​ចុះ មិន​ដែល​ដឹង ក៏​នៅតែ​ខំ​ចុះ​និយាយ​ពី​គាត់​” “​ខ្ញុំ​ដឹង ចាន់​ធី គាត់​ជា​មិត្ត​ខ្ញុំ​មិនតិច​ឆ្នាំ​ទេ គាត់​ធ្វើ​អ្វី​ក៏​មាន​ហេតុផល​ដែរ ទើប​គាត់​ធ្វើ​” “​ស្នេហា​ពិត មិន​ប្រកាន់​ពណ៌​សម្បុរ អាយុ ឬ​វណ្ណៈ​អ្វី​ឡើយ សំខាន់​ឱ្យតែ​ចិត្ត​ស្រលាញ់គ្នា​ស្មោះ ហេតុ​នេះ​មិន​គួរ​រិះគន់​ដោយ​ចិត្ត​ច្រណែន និន្ទា​គេ​នោះឡើយ​” “​ខ្ញុំ​គិតថា​នាង​គិត​ត្រូវ​ព្រោះ​៩០​ភាគរយ​។​

​សម​ហេតុ​ផង​ដែរ​ព្រោះ​បើ យោង​តាម​រូបភាព​អាពាហ៍ពិពាហ៍​របស់​គូស្នេហ៍​ខាង​លើ​ចំនួន​៣​សន្លឹក ដែល​ត្រូវ​បាន​បង្ហោះ​ចែកចាយ​ពេញ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក គេ​សង្កេតឃើញថា ប​មង្គលការ​ខាងលើ​ដែល​បាន​រៀបចំ​ឡើង​នៅលើ​ផ្ទះ​ឈើ​ចំណាស់​ប្រក់​ស័ង្កសី​ដែល​បង្ហាញ​ថា​មិនសូវ​ជា​ធំដុំ​ប៉ុន្មាន​បង្ហាញថា​មាន​លុយ​ទិញ​នោះទេ​។​

​ឯ​ភ្ញៀវ​ចូលរួម​សុទ្ធតែ​ជា​ចាស់ទុំ​ទាំងសងខាង ចំណែក​ផ្លែឈើ​នំ​ចំណី​ដែល​រៀបចំ​ក្នុង​ពិធី​ក៏​មិន​មាន​ច្រើន​អ្វី​ដែរ ក្រៅតែពី​ចេកទុំ​និង​មាន់ស្ងោរ​ប៉ុណ្ណោះ រីឯ​ចិញ្ចៀន​បញ្ចាំចិត្ត​ស្នេហ៍​របស់​គូ​ស្វាមី​ខាងលើ ក៏​មើលទៅ​ហាក់​សាមញ្ញ​ធម្មតាៗ​ប៉ុណ្ណោះ​។​ទាំងនេះ​អាច​បញ្ជាក់បាន​ថា មង្គលការ​របស់​អ្នក​ទាំង​ពីរ​ខាងលើ ធ្វើឡើង​ក្នុង​លក្ខណៈ​តូចតាច សំខាន់​មាន​ការចូលរួម​ដឹង​ឮ​ពី​សាច់ញាតិ​ចាស់ទុំ​ទាំង​សងខាង និង​មាន​ការរៀបចំ​សែនព្រេន សំពះ​ផ្ទឹម​តាម​ប្រពៃណី ហើយក៏​មិន​មាន​សញ្ញា​ណា​មួយ​បង្ហាញ​ថា ភាគី​កូនកំលោះ​ជះ​លុយ​ស្ទូច​ទឹកចិត្ត​កូនក្រមុំ​នោះដែរ តែ​ផ្ទុយទៅវិញ ចំណង​ស្នេហា​មួយ​នេះ គឺ​កើត​ចេញពី​ចិត្ត​និង​ចិត្ត​របស់​អ្នក​ទាំង​ពីរ​ទៅវិញ​ទេ​។​យ៉ាងណា​សូម​ជូនពរ​សុខភាព​ល្អ​ស្រលាញ់​គ្នា​លុះ​ក្ស័យ​ទៅ​ចុះ​!​។​

 

Filed in: ព័ត៌មានជាតិ