សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កិច្ចប្រជុំ​បើក គម្រោង​ស្តីពី​ការអនុវត្តន៍​គុណភាព​អប់រំ និង​ការបណ្តុះបណ្តាល​របស់​ ​សាកលវិទ្យាល័យ វិស័យ​ក្មេង​តំបន់​ជនបទ​នៅ​ប្រទេស​កម្ពុជា​

​កិច្ចប្រជុំ​បើក គម្រោង​ស្តីពី​ការអនុវត្តន៍​គុណភាព​អប់រំ និង​ការបណ្តុះបណ្តាល​របស់​ ​សាកលវិទ្យាល័យ វិស័យ​ក្មេង​តំបន់​ជនបទ​នៅ​ប្រទេស​កម្ពុជា​

នា​ព្រឹក​ថ្ងៃទី ១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦ សាកលវិទ្យាល័យ​បាត់ដំបង បាន​រៀបចំ​ការប្រជុំ​បើក​គម្រោង​ស្តីពី ការអនុវត្ត​ន៏​គុណភាព​អប់រំ និង​ការបណ្តុះបណ្តាល​របស់​សាកលវិទ្យាល័យ វ័យក្មេង​នៅ​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា ហៅ​កាត់​ថា យូ​នី​កំ (UNICAM) នៅ​សាកល​វិទ្យា ល័យ​បាត់ដំបង ក្រោម​អធិបតីភាពៈ លោក​បណ្ឌិត និត ប៊ុន​ឡៃ អគ្គនាយកដ្ឋាន​ឧត្តម​សិក្សា របស់​ក្រសួង​អប់រំ យុវជន និង​កីឡា លោកជំទាវ សៀង ឯម​ទទឹម សាកលវិទ្យាធិការ នៃ សាកលវិទ្យាល័យ​បាត់ដំបង – លោកស្រី ហេ​លី​ណា ហ្គូស សាស្ត្រាចារ្យ នៃ​សាកលវិទ្យល័យ ជី​រ៉ូ​ណា ប្រទេស​អេ​ស្ប៉ា​ញ និង​ជា​អ្នកសម្របសម្រួល​គម្រោង​យូ​នី​កំ (UNICAM) – លោក​បណ្ឌិត ឡេក សុវណ្ណ សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ប៉ូល​ស​បា​ត្យេ ប្រទេស​បារាំង និង​ជា​អ្នក​ផ្តួចផ្តើម​គំនិត​ក្នុង​ការបង្កើត​គម្រោង យូ​នី​កំ​( UNICAM) នេះ​ជាមួយ​ការសហការ​ជា មួយ​លោក បណ្ឌិត ស្រ៊ាន ពៅ ព្រឺទ្ធបុរស​ស្តីទី នៃ​មហាវិទ្យាល័យ​កសិកម្ម និង​កែច្នៃ​អាហារ របស់​សាកលវិទ្យាល័យ​បាត់ដំបង​។ គម្រោង​យូ​នី​កំ​(UNICAM) នេះ​ទទួល​ថវិកា​ឧបត្ថម្ភ​ពី​កម្ម វិធី ERASUM នៃ​សហភាព​អ៊ឺរ៉ុប ចំនួន​ជា​អ ប្រាំបី​សែន​អ៊ឺរ៉ុប សម្រាប់​រយៈពេល​បី​ឆ្នាំ ដោយ​គិត ចាប់ពី​ខែ​កញ្ញា ឆ្នាំ​២០១៥ រហូតដល់ ខែ​សីហា ឆ្នាំ​២០១៨​។
​គម្រោង​នេះ​មាន​ទិសដៅ​ជួយ​លើកស្ទួយ គុណភាព​អប់រំ​ថ្នាក់​ឧត្តមសិក្សា លើ​ជំនាញ កសិកម្ម​និរន្តរភាព តាមរយៈ​ការបណ្តុះ បណ្តាល​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ បុគ្គលិក សាស្ត្រាចារ្យ នៅ​តាម​សាកលវិទ្យាល័យ​រដ្ឋ ចំនួន​បួន រួម​មាន​សាកលវិទ្យាល័យ​បាត់ដំបង សាកលវិទ្យាល័យ​មានជ័យ សាកលវិទ្យាល័យ ស្វាយរៀង និង​សាកលវិទ្យាល័យ​ជា ស៊ីម កំចាយ​មារ​។ នេះ​គឺជា​សមិទ្ធផល​មួយ​ដ៏​ធំធេង​មួយ សម្រាប់​ប្រទេស​កម្ពុជា ដែល​ទទួលបាន​គម្រោង​សហប្រតិបត្តិការ​ជាមួយ សាកលវិទ្យាល័យ​ចំនួន​បួន​នៅ​សហគមន៍​អ៊ឺរ៉ុប និង​ដៃគូ​ចំនួន​បួន​ទៀត​នៅ​អាស៊ី​រួម​បញ្ជូ​លទាំង​ក្រសួង​អប់រំ យុវជន និង​កីឡា​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​។

​កិច្ចប្រជុំ​បើក​គម្រោង​នេះ​បាន​ប្រារព្វ​ឡើង​ក្រោម​ការរៀបចំ​របស់​សាកលវិទ្យាល័យ​បាត់ដំបង ដើម្បី​អោយ​ដៃគូ​របស់​គម្រោង និង​សិក្ខា កាម ធ្វើការ​ពិភាក្សា​អំពី​ការបង្កើត​កម្មវិធីសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ កសិកម្ម និរន្តរភាព និង​កម្មវិធី​បណ្តុះបណ្តាល​ព្រមទាំង​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​ទៅនឹង​ដំណើរការ អនុវត្ត​ន៏​គម្រោង​នេះ ៕
​ខ្ញុំ ពៅ សំ​អូន យក​ព័ត៌មាន​ពី​ខេត្ត​បាត់ដំបង !

 

20160218v2 (1) 20160218v2 (2) 20160218v2 (3) 20160218v2 (4)

Filed in: ព័ត៌មានជាតិ