សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ផ្លូវ​ដែក​ពី​ប៉ោយប៉ែ​ត​មក​សិរីសោភ័ណ​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ថ្ងៃស្អែក​

​ផ្លូវ​ដែក​ពី​ប៉ោយប៉ែ​ត​មក​សិរីសោភ័ណ​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ថ្ងៃស្អែក​

ខេត្ត​បន្ទាយមានជ័យ ៖ ផ្លូវដែក​កម្ពុជា​ពី​ប៉ោយប៉ែ​ត​មក​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ​នឹង​បើក​ដំណើរការ​ថ្ងៃទី​៤ ខែ​មេសា​ឆ្នាំ​២០១៨ ស្អែក​នេះ ប៉ុន្តែ​នៅ​នឹង​ទីតាំង​គេ​ឃើញ​សល់​ការងារ​ជាច្រើន​មិនទាន់​រួចរាល់ ។

​ក្រុមការងារ​បង្ហើប​ប្រាប់ថា ការងារ​ទាំងឡាយ​នឹង​រួចរាល់​និង​ត្រៀមលក្ខណ​:​សម្រាប់​ការបើក​ដំណើរការ​ឡើងវិញ​ផ្លូវដែក កំណា​ត​ពី​ក្រុង​ប៉ោយប៉ែ​ត​មក​ក្រុង​សិរីសោភ័ណ​នា​ថ្ងៃ​ទី​៤​ខែម​សា ស្អែក​នេះ ។ ចំណែក​ក្រសួង​សា​ធា​រណា​ការ និង​ដឹកជញ្ជូន​បានប្រកាសថា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល នឹង​ចូលរួម​ជា​អធិបតី​បើក​ដំណើរការ​ឡើងវិញ​ផ្លូវដែក​ពី​ក្រុង​ប៉ោយប៉ែ​ត​មក​ក្រុង​សិរីសោភ័ណ​នេះ​នៅ​ថ្ងៃ​ទី​៤​ខែម​សា ហើយ​បងប្អូន ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​តាម​រថភ្លើង​នេះ​បាន​ដោយ​ឥតគិតថ្លៃ​ចាប់ពី​ថ្ងៃ​ទី​០៤ ខែ​មេសា ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​។​ផ្លូវ​ដែក​ពី​ប៉ោយប៉ែ​ត​មក​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ​នេះ​មាន​ប្រវែង ៤៨ គម​ដែល​ត្រូវ​ឆ្លងកាត់​៦ ស្ថានីយ៍​គឺ​ស្ថានីយ៍​ប៉ោយប៉ែត​- កូប​- សូ​ភី​- សាលា​ក្រហម​- ទឹកថ្លា​- សិរីសោភ័ណ​)​។​

​ចំពោះ​ក្រុមហ៊ុន​រ៉ូយ៉ាល់​រេ​វេ​(Royal Raiway) ជា​អ្នក​ផ្តល់​សេវា​ដឹកជញ្ជូន​វិញ​បាន​ប្រកាសថា ដំណើរការ​ឡើងវិញ​សាកល្បង ៤​ខែ​ពី​ថ្ង​ទី​៤​មេសា​ដល់​ថ្ងៃ​ទី​៣១​កក្កដា​ឆ្នៃ​២០១៨​នេះ អ្នកដំណើរ​នឹង​ជិះ​ដោយ​-​ឥត​គឹ​តថ្លៃ និង​ក៏​ដើម្បី​អបអរ​បុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ឆ្នាំ​ច​នា​ពេល​ខាង​មុខ​ផង​។ ក្នុង​នោះ​កម្មវិធី​ជិះ​មាន ៣​ជើង​ចេញពី​ប៉ោយប៉ែ​ត​មក​សិរីសោភ័ណ និង​៣​ជើង​ពី​សិរីសោភ័ណ​ត្រឡប់​ទៅ​ប៉ោយប៉ែត​វិញ ដោយ​ចាប់ផ្តើម​ពី​ម៉ោង​៧​ព្រឹក​និង​ចប់​នៅ​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​។ ដំណើរការ​ដំបូង​នេះ ខ្សែ​រថ​មាន​ក្បាលម៉ាស៊ីន​១ ទូ​ររ​អ្នកដំណើរ​បំព​រក​កៅអី​ពួក​និង​មាន​ម៉ាស៊ីនត្រជាក់ ១​ទូ និង​ទូ​រដឹក​ឥ​វ៉ាន់​១៕

 

Filed in: ព័ត៌មានជាតិ