សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច ស ខេង អញ្ជើញ​កម្ទេច​ចោល​ផលិតផល​ក្លែងក្លាយ​ជាង​៦០​តោន​

សម្តេច ស ខេង អញ្ជើញ​កម្ទេច​ចោល​ផលិតផល​ក្លែងក្លាយ​ជាង​៦០​តោន​

​រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធិ​កំទេច​ចោល​ផលិតផល​ក្លែងក្លាយ​ខុស​ច្បាប់ប្រមា​ណ​ជាង​៦០​តោន នៃ​សមត្ថកិច្ច​ចម្រុះ នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​
​ក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម (​គ​.​ប​.​ផ​.​ក​) បាន​បង្ក្រាប​និង​រឹបអូស​ពី​ជនល្មើស​ដែល​ចរាចរ ផលិត ស្តុក​ទុក និង​ចែកចាយ​នា​ពេលកន្លងមក​។ ពិធី​នេះ​កំទេច​ចោល​ផលិត​ក្លែងក្លាយ​ខុសច្បាប់ ធ្វើ​នៅ​បរិវេណ​ជាប់​នៅ​សាលាសង្កាត់​បឹង​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​លោក​ឧត្តមសេនីយ៍ មៀ សុផាន់​ណា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ថ្លែងថា កាលពី​អំឡុង​ខែ​មីនា ឆ្នាំ​២០១៧ កន្លងទៅនេះ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ចាប់​ឃាត់​នៅ​គ្រឿងសំអាង​ក្លែងក្លាយ​ខុស​ច្បាប់​នៅ​ខេត្ត​កណ្តាល និង​រាជធានី​ភ្នំពេញ មាន​ចំនួន​ជាង​៦០​តោន ដែល​ជនល្មើស​បាន​នាំចូល ផលិត ចែកចាយ ដោយ​ខុសច្បាប់​។​

​លោក​បន្តថា បន្ទាប់​ពី​ចាប់​ឃាត់​គណៈកម្មការ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី រហូត​ទទួលបាន​ការសម្រេច​ពី​តុលាការ​ផ្តន្ទាទោស​ជនល្មើស​ចំនួន​៣​នាក់ ដោយ​ម្នាក់ៗ​ជាប់ពន្ធនាគារ​១​ឆ្នាំ និង​សម្រេច​រឹបអូស​វត្ថុតាង ម៉ាស៊ីន​ផលិត​ចំនួន​១៦​គ្រឿង និង​រថយន្ត​មួយ​គ្រឿង​ជា​សម្បត្តិ​រដ្ឋ ព្រមទាំង​បង្គាប់​អោយ​កំទេចចោល​វត្ថុតាង​គ្រឿងសំអាង​ក្លែងក្លាយ​ខុសច្បាប់​ជាង​៦០​តោន​។​

​លោក​បញ្ជាក់ថា ផលិតផល​ក្លែងក្លាយ​ដែល​មាន​ហានិភ័យ​ខ្ពស់​ដូច​ជា បារី សុ​រា ឱសថ​ក្លែងក្លាយ និង​គ្រឿងសំអាង​ក្លែងក្លាយ​ជាដើម គេ​នឹង​ទទួលបាន​ប្រាក់​ចំណេញ​រាប់រយ បើ​ប្រៀប​ទៅ​នឹង​បទល្មើស​ដ៏ទៃទៀត ហើយ​ចំពោះ​ការដាក់ទោសទណ្ឌ​ទៀតសោត​នៅមានកម្រិត​ស្រាល​។​

​សូមជម្រាបថា គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម (​គ​.​ប​.​ផ​.​ក​) បង្ក្រាប​ផលិតផល​ក្លែងក្លាយ​ក្នុង​ឆ្នាំ​២០១៧ បាន​១៩​ករណី រឹបអូស​វត្ថុតាង​សរុប​ចំនួន ៥៩៧,៥​តោន ធ្វើ​ពិធី​ដុត​បំផ្លាញចោល ៨១​តោន ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕

 

Filed in: ព័ត៌មានជាតិ