សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រុមហ៊ុនហួត ម៉េងរីតា ដែល​កាង​ដោយ​ផ្កាយ​ពីរ ជា​ទីប្រឹក្សា​ថ្នាក់​ដឹកនាំ នៅតែ​​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ

ក្រុមហ៊ុនហួត ម៉េងរីតា ដែល​កាង​ដោយ​ផ្កាយ​ពីរ ជា​ទីប្រឹក្សា​ថ្នាក់​ដឹកនាំ នៅតែ​​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ

ក្រុម​ហ៊ុន​ហួត​​ ម៉េងរីតា​ ដែល​ គេដឹ​ងថាៈ ​មានឧត្ត​មសេនី​យ៍ផ្កាយ​ ២ ឈ្មោះ​ជ័យ​(ឈ្មោះ​ហៅ​ក្រៅ)​ ជាមេ​ បញ្ជាកា​ររងកង​អង្គរក្ស ​សម្តេច​ប្រធា​ន ព្រឹទ្ធ​សភា​ ធ្វើជា​ខ្នងបង្អែក​ដ៏សែន​រឹង ​មាំ មើល​ការ​ខុស​ត្រូវពីក្រោ​យ​នោះ បា​នធ្វើស​កម្មភាព ដឹ​កជញ្ជូនជួញដូរ ឈើយ៉ាងកក្រើក អាណាចក្រខេត្ត សៀមរាប-ឧត្តរមានជ័យ ជាថ្មីទៀត ហើយ ខណៈដែលរាជរដ្ឋាភិបាលកំពុង តែធ្វើការទប់ស្កាត់ សកម្មភាពបទ ល្មើស ព្រៃឈើនៅទូទាំងប្រទេសនិង ធ្វើការកែទម្រង់ស៊ីជម្រៅ នៅក្នុងរាជ រដ្ឋាភិបាលអាណត្តិទី៥នេះ ។ជាក់ស្តែង កាលពីថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០១៣ នៅលើដងផ្លូវជាតិលេខ៦៧ (ហាយ  វ៉េ) ស្ថិតក្នុងភូមិគោកត្រាច ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ក្រុម មន្ត្រីត្រួតពិនិត្យចល័តពិសេស នៃមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ត សៀមរាប បានចាប់រថយន្តប្រភេទ យីឌុបខ្នាតយក្សចំនួន២គ្រឿង របស់ ក្រុមហ៊ុនហួត ម៉េងរីតា ដែលបានធ្វើ សកម្មភាពល្មើសច្បាប់ ដឹកឈើលើស ទម្ងន់រហូតដល់ទៅជិត២០តោន ។ ឡានយីឌុបទាំង២គ្រឿង ដែលដឹកឈើ លើសទម្ងន់បំផ្លាញផ្លូវ មានម៉ាកហ៊ី យ៉ានដាយដូចគ្នា គឺ១គ្រឿងពាក់ស្លាក លេខភ្នំពេញ៣-៩២៨០ និង១គ្រឿង ទៀតពាក់ស្លាកលេខភ្នំពេញ ៣-៦៥៧៥ ។ លោកជួត ច័ន្ទតារា អនុប្រធាន មន្ទីរសាធារណការខេត្តសៀមរាប និង ជាប្រធានក្រុមចល័តពិសេស បានឱ្យ ដឹងថាៈ ក្រោយពេលថ្លឹងនៅស្ថានីយ៍ធំ ឡានដឹកឈើទាំងពីរគ្រឿង របស់ក្រុម ហ៊ុនហួតម៉េងរីតានេះ ក្នុង១គ្រឿងៗ លើសទម្ងន់១៥តោនឯណោះ គឺលើស ក្នុងកំរិតចាប់ពី២០ភាគរយឡើង ដែល ត្រូវពិន័យជាប្រាក់ ក្នុង១តោនចំនួន ៣០ម៉ឺនរៀល ។លោកបានបញ្ជាក់ថាៈ រថយន្តយីឌុបកង់៨ ច្បាប់អនុញ្ញាតឱ្យ ផ្ទុកទម្ងន់ចំនួន២១តោន គិតទាំងសំបក រថយន្ត ឯរថយន្តកង់១០ផ្ទុកបាន២៥ តោន រថយន្តយីឌុបភ្លៅ៤ ផ្ទុកបាន ៣០តោន រថយន្តយីឌុបភ្លៅ៥ ផ្ទុកបាន ៤០តោន ។ចំពោះរថយន្តដឹកឈើទាំង ពីរគ្រឿង របស់ក្រុមហ៊ុនហួតម៉េងរីតា នេះវិញ គឺមានភ្លៅ៦គេផ្ទុកទម្ងន់រហូត ជិត៦០តោន ដែលតាមការពិតនៅ ប្រទេសកម្ពុជា មិនទាន់មានច្បាប់ អនុញ្ញាតឱ្យប្រើប្រាស់រថយន្ត មានភ្លៅ ៦បែបនេះនៅឡើយទេ ហើយករណី នេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនកំពុងតែមានវិធានការ ។ បើអញ្ចឹងមែន ហេតុអ្វីក៏ក្រុមហ៊ុនហួត ម៉េងរីតានេះថ្លើមធំម៉្លេះ អាងស្អី ក្បាល ប៉ានដែកប្ញុ ? ។សូមបញ្ជាក់ថាៈក្រុម ហ៊ុនហួត ម៉េងរីតា ដែលគេជឿថាៈ មានពាក់ព័ន្ធមន្ត្រីថ្នាក់ដឹកនាំ ជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលតេជោសែន នោះ បើតាមព័ត៌មាន ពីមន្ត្រីរដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង បានឱ្យដឹងថាៈក្រុមហ៊ុន មួយនេះ ទទួលបានសិទ្ធិសម្បទានលើ ផ្ទៃ៣០០០ហិកតា ពីរាជរដ្ឋាភិបាល កម្ពុជា ដែលពួកគេបានបោះទីតាំងនៅ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅចំណុចព្រៃស្អាក ។តែបើតាមប្រជា ពលរដ្ឋនៅខេត្តសៀមរាប និងខេត្ត ឧត្តរមានជ័យ បាននិយាយប្រាប់ឱ្យដឹង ថា ៈ ចាប់តាំងពីបានឃើញក្រុមហ៊ុន ហួតម៉េងរីតា បានបោះទីតាំងនៅ ចំណុចខាងលើមក គេពុំដែលឃើញ ក្រុមហ៊ុននេះ ធ្វើការអភិវឌ្ឍន៍អ្វីទៅ តាមកិច្ចសន្យា ជាមួយរាជរដ្ឋាភិបាល កម្ពុជានោះទេ ។ផ្ទុយទៅវិញគេឃើញ តែក្រុមហ៊ុនមមាញឹក ក្នុងការដឹកជញ្ជូន ឈើជាបន្តបន្ទាប់ ស្ទើររៀងរាល់យប់ ដោយក្នុងមួយយប់ៗ មិនតិចជាងពី២ ទៅ៣ឡានយីឌុបឡើយ ហើយកាល ពីពួកគេបង្កើតក្រុមហ៊ុនដំបូង គឺដឹកសុទ្ធ តែឈើក្រញូង លុះមកដល់ពេលនេះ ពួកគេក៏ប្រែរូបភាព មកដឹកឈើប្រភេទ លេខ២វិញម្តង ។ប្រភពបន្តថាៈតាម ពិតក្រុមហ៊ុនមួយនេះ បានកាប់ឈើ អស់តាំងពីមួយឆ្នាំដំបូងម៉្លេះ ក្រោយ ពេលអស់ព្រៃឈើ នៅក្នុងក្រុមហ៊ុន របស់ខ្លួនហើយ ក៏បានដើរប្រមូលទិញ ឈើអនាធិបតេយ្យ ពីតំបន់ផ្សេងៗ និងជួលឱ្យប្រជាពលរដ្ឋ ចូលទៅកាប់ ឈើនៅតំបន់ហាមឃាត់មួយចំនួន យក មកលក់ឱ្យក្រុមហ៊ុន ហើយបន្តដឹកចេញ ទៅកាន់ទីផ្សារ ដោយសុំអនុញ្ញាត ច្បាប់ដឹកជញ្ជូនពិរដ្ឋបាលព្រៃឈើ និង មានឧត្តមសេនីយ៍ ពាក់ផ្កាយពីរម្នាក់ ឈ្មោះជ័យ(ឈ្មោះហៅក្រៅ) ដែល មានតួនាទី ជាមេបញ្ជាការរងកងអង្គ រក្សសម្តេចប្រធានព្រឹទ្ធសភា នៅកាង ពីក្រោយខ្នង ។ ការពិតបើតាមប្រភព ខ្លះនិយាយថាៈផ្កាយ២ ឈ្មោះជ័យនោះ គឺគ្រាន់តែជាអ្នកចេញមុខទេ ការពិត មេធំគឺលោកផ្កាយ៣ យឹម លាង មេបញ្ជាការកងអង្គរក្ស និងជាទីប្រឹក្សា សម្តេចប្រធានព្រឹទ្ធសភា ដែលឪពុក របស់លោកគឺឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សា ស្តារនិងអភិវឌ្ឍន៍វិស័យកសិកម្ម ដែល សម្តេចតេជោ ប្រគល់សិទ្ធិឱ្យដឹកនាំ ក្រុមបង្ក្រាបបទល្មើសព្រៃឈើ និង ជលផល ។ សេចក្តីរាយការណ៍បាន បញ្ជាក់ថាៈ កន្លងមកមានឧត្តមសេនីយ៍ ផ្កាយពីរឈ្មោះ ជ័យ បានប្រើប្រាស់ ប៉ូលីសសក្តិ៣ម្នាក់ឈ្មោះយ៉ា ឱ្យចេញ មុខប្រមូលទិញឈើផ្តាច់មុខ ពីពួកអ្នក លួចកាប់ឈើទាំងឡាយ នៅព្រៃរបស់ ភូមិអូររំចេក ឃុំអន្លង់វែង ស្រុកអន្លង់ វែង និងប្រមូលទិញឈើគ្រញូងពីប្រ ជាពលរដ្ឋឆ្លងដែន ទៅលួចកាប់ពីដីថៃ ផងដែរ យកទៅស្តុកទុកក្នុងឃ្លាំងដ៏ធំ របស់ក្រុមហ៊ុនហួត ម៉េងរីតាដោយមាន អ្នកយាមកាមយ៉ាងតឹងរ៉ឹងបំផុត មិនឱ្យ អ្នកក្រៅណា អាចចេញចូលមើល ឃើញពីគំនរឈើគរដូចភ្នំ នៅក្នុងក្រុម ហ៊ុនរបស់ពួកគេទេ ។ នៅពេលយប់ ស្ងាត់ ពួកគេតែងតែដឹកឈើទាំងនោះ ចេញក្នុងមួយយប់ៗ ពី២ទៅ៣រថយន្ត ខ្នាតយក្សគ្របយ៉ាងជិតឈឹង និងមាន អ្នកជិះរថយន្តទំនើប តាមរត់ការនាំ ផ្លូវផងដែរ ដែលគេបានស្គាល់ថាៈបុរស នោះឈ្មោះប៉ុល ។ លោកផ្កាយពីរ ឈ្មោះជ័យ កាលពីពេលថ្មីៗនេះធ្លាប់ បានប្រាប់កាសែតថាៈ ក្រុមហ៊ុនហួត ម៉េងរីតា គឺត្រូវបានគ្រប់គ្រងដឹកនាំ ដោយភរិយារបស់លោក ហើយក្រុម ហ៊ុននេះ ទទួលបានដីសម្បទានសេដ្ឋកិច្ច ពីរាជរដ្ឋាភិបាល និងរកស៊ីត្រឹមត្រូវតាម ច្បាប់ មិនពិតដូចប្រភពព័ត៌មានខ្លះធ្វើ ការចោទប្រកាន់នោះទេ(Sic!) ។ លោកបានបញ្ជាក់ផងដែរថាៈ ចំណែក រូបលោក គ្រាន់តែជួយមើលការខុស ត្រូវភរិយាលោកប៉ុណេ្ណាះ ប៉ុន្តែបើទោះ បីជាយ៉ាងណា លោកក៏បានទទួល ស្គាល់ផងដែរថាៈ ការដឹកជញ្ជូនឈើ របស់ក្រុមហ៊ុនភរិយាលោក ពិតជាមាន ការខុសឆ្គងខ្លះៗដែរ ដូចជាការដឹក លើសការកំណត់ជាដើម ។ជាមួយគ្នា នេះដែរ មេការក្រុមហ៊ុនហួត ម៉េង រីតាម្នាក់ឈ្មោះឃុយ ដែលប្រភពខ្លះ បានអះអាងថាៈ គឺត្រូវជាសាច់ញាតិ របស់លោកផ្កាយ២ ឈ្មោះជ័យដែរ នោះទទួលស្គាល់ថាៈ កាលពីមុនក្រុម ហ៊ុនរបស់លោក(ហួតម៉េងរីតា) ដឹក សុទ្ធតែឈើក្រញូងប្រាកដមែន ប៉ុន្តែ ពេលនេះអស់ហើយ មានសុទ្ធតែជា ឈើអារប្រភេទលេខ២ ប្ញុហៅថា ៖ ឈើក្រហមប៉ុណេ្ណាះ ។លោកបញ្ជាក់ ថាៈបើរដូវអត់ភ្លៀងវិញ ក្រុមហ៊ុនលោក អាចដឹកបានមិនតិចជាង៣០ ទៅ៤០ ឡានឡើយ ក្នុងមួយខែៗ តែសំរាប់ ខែភ្លៀង យ៉ាងហោចត្រឹម២ឡាន ប្ញុ ៣ឡានប៉ុណេ្ណាះ ។បើយោងតាមប្រ ភពព័ត៌មាននេះ បង្ហាញថាៈ ដោយ មានមន្ត្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាល ជាបង្អែកក្រុមហ៊ុនហួតម៉េងរីតា មិន ខ្លាច នឹងបន្តប្រព្រឹត្តបទល្មើសព្រៃឈើ នោះឡើយ ៕

20131217dpn4

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់