សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មេឃុំ​លង្វែក​និង​អភិបាលស្រុក​កំពង់ត្រឡាច​ត្រៀម​ចេញ​ប្លង់​កម្មសឹទ្ធ​ដី​ស្រែប្រាំង​ដែលជាប់​បំរាម​អាជ្ញាធរ​បឹង​ទន្លេសាប​អោយ​ក្រុមហ៊ុន​ចិន ខណៈដី​លំនៅដ្ឋាន ដីស្រែ​និង​ដី​ចំការ​របស់​ប្រជាពលរដ្ឋ​មិន​មាន​ប្លង់ ?!

មេឃុំ​លង្វែក​និង​អភិបាលស្រុក​កំពង់ត្រឡាច​ត្រៀម​ចេញ​ប្លង់​កម្មសឹទ្ធ​ដី​ស្រែប្រាំង​ដែលជាប់​បំរាម​អាជ្ញាធរ​បឹង​ទន្លេសាប​អោយ​ក្រុមហ៊ុន​ចិន ខណៈដី​លំនៅដ្ឋាន ដីស្រែ​និង​ដី​ចំការ​របស់​ប្រជាពលរដ្ឋ​មិន​មាន​ប្លង់ ?!

​កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ស្រះចក ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង​បាននិងកំពុង​មានការ​ព្រួយបារម្ភ​និង​មិន​សប្បាយចិត្ត​ព្រោះ​មាន​លេចឮ​ថា​អាជ្ញាធរ​ស្រុក​បាន​ត្រៀម​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​អោយ​ក្រុមហ៊ុន​ចិន​ដែល​បាន​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​នៅ​ចំណុច​ថ្នល់​ចាមថិ​ត​ក្នុងភូមិ​ស្រះចក ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ផ្ទុយ​មកវិញ ដី​លំនៅដ្ឋាន​ដីស្រែ ឬ​ចំការ ដែល​គាត់​កាន់កាប់​ដីធ្លី​តាំងពីរ​ឆ្នាំ ១៩៧៩​មក​នោះ​បែ​ជា​មិន​លិចលឺ​ដំណឹង​ល្អ​ដូច​ដី​ក្រុមហ៊ុន​សោះ​!!!​។​

​ចំពោះ​ព​តិ​មានេះ​ប្រជាពលរដ្ឋ​មាន​មាន​ដីធ្លី​នៅ​តំបន់​នោះ​បាន សំណូមពរ ស្នើសុំ​ដល់​លោក ឈួ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត កំពង់ឆ្នាំង លោក​ងិន ហ៊ុន​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​លោក លី សុភា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី សំណង់​និង​សុរិយោដី​ខេត្ត​កំពង់ឆ្នាំង សូមមេត្តា​ជួយ​ពិនិត្យ​និង​មាន​វិធា​ការ ករណី​នេះ​ផង​។​

​ករណិយ៍​នេះ លោក លី សុភា ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​កំពង់ឆ្នាំង បញ្ជាក់ថា​៖​ករណី​ចេញ​ប័ណ្ណ​អោយ​ក្រុមហ៊ុន​រឺ​ប្រជាពលរដ្ឋ​គឺ​មិនមាន​ទេ​។ អាជ្ញាធរ​ស្រុក​មិន​មាន​សិទ្ធ​ចេញ​ប័ណ្ណ​អោយ​អ្នកណា​ម្នាក់​ឡើយ​។ នេះ​បើ​យោង​សារាច​រណ៍​លេខ ០២ ចុះ​ថ្ងៃ​ទី​២៧ ខែ​មិនា ឆ្នាំ​២០១៣ ស្តីពី​ការចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​ប្រជាជន ដោយឡែក​ដី​ប៉ែក​ខាងកើត​ផ្លូវជាតិ​លេខ​៥ គឺ​មិន​អនុញ្ញាត​ចេញ​ប័ណ្ណ​ជូន​ឡើយ​មិន​ថា​ក្រុមហ៊ុន​រឺស​ប្រជាពលរដ្ឋ​នោះ​ឡើយ​។​ប៉ុន្តែ​ប្រជាពលរដ្ឋ​អាច​អាស្រ័យ​ផល​នៅលើ​ដី​នោះ​បាន​។​

ពាក់ព័ន្ធ​ករណី​ខាងក្រោម​នេះ អភិបាលខេត្ត​បាន​ចាត់​ក្រុមចម្រុះ នៅ​ថ្ងៃ​ទី​២២ ខែ​មិនា ឆ្នាំ​២០១៨ នៅវេលា​ម៉ោង ១១​និង ១៧​នាទី​នៅ​សាលាឃុំ​លង្វែក មាន​បើក​កម្ម​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ដីធ្លី​នៅ​ចំនុច​ខាងលើ ដោយ​មាន​វត្តមាន លោក ឈឹម វុទ្ធា អភិបាលស្រុក​កំពង់​ត្រឡាច លោក កែវ រិទ្ធី រង​មន្ទី​កសិកម្ម​ខេត្ត លោក លី សុភា ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​កំពង់ឆ្នាំង រួម​ទាំង​គណៈកម្មាការ​ឯកភាព​ខេត្ត​។​

​ប្រជាពលរដ្ឋ​តំបន់​នោះ​ប្រាប់ថា កន្លងមក​ថ្មីៗ​នេះ​បាន​លេច​ធ្លាយ​ព័ត៍មាន​ថា អាជ្ញាធរ ស្រុក​កំពង់ត្រឡាច បាន​ត្រៀម​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី អោយ​ក្រុមហ៊ុន​ចិន​មួយ អតីត​ស្ថិតនៅក្នុង​ដី​ឡូត៍​លេខ​១៨ ជា​ដី​ព្រៃ​លិច​ទឹក​រដូវ​ទឹក​ឡើង​!​មាន ទីតាំង​ដី​នៅ​ចំនុច​ខ្នាច​រមាស ស្ថិតនៅក្នុង​ភូមិ​ស្រះចក ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង​។​ចំណែក​ប្រជាពលរដ្ឋ​មានតែ​លិខិតបញ្ជាក់​នឹង​ចុងសន្លឹក​កាន់កាប់​ដីធ្លី​ប៉ុណ្ណោះ​។​

ប្រជាពលរដ្ឋ​បានអោយដឹងថា បច្ចុប្បន្ន​គាត់​ឃើញ​មាន​ក្រុម​ឈ្មួញ​រកស៊ី​ទិញ​លក់​ដី​ហើយគួ​គជេរ បាន​ដើរ​ប្រមូល​ទិញ​ដី​ពីរ​ប្រជា​ពលរដ្ធ​នឹង​បាន​បញ្ចុះបញ្ចូល​ពលរ​ដ្ធ​អោយ​លក់​ដី​ដែល​មាន​នៅ​ទីកន្លែង​នោះ​អោយទៅ​ពួកគេ​ក្នុង​តម្លៃ​ថោក ១​ម៉ែត្រ​ការេ ស្មើរ​(៧​កាក់​ដុល្លារ​អាមេរិក​) ។​ប្រភព​បង្ហើប​ថា គេ​បំភ័យ​ដល់​ប្រជាពលរដ្ឋ​ដូចជា បើ​មិន​ព្រម​លក់​ដី​នៅ​តំបន់​នោះ អោយ​ពួកគេ​ទេ​!! មុន​នឹង​ក្រោយ​ត្រូវបាន​គេ​ដកហូត​យក​ដី​ទាំងអស់នោះ​មក​វិញ ពី​ព្រោះ​ដី​នេះ​ជា​ដី​របស់​រដ្ឋ គ្មាន​នរណា​ហ៊ាន​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​អោយ​ឡើយ ដី​មួយ​ចំនួន​សព្វថ្ងៃ​ត្រូវបាន​ពួក ក្រុម​ឈ្មួញ ធ្វើ​ការលក់​ដី​ទៅ​អោយ​ក្រុមហ៊ុន​ចិន​មួយ​នោះ​ដែល​គ្មាន​ផ្លាក់​យីហោ ។​

​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​សម្តែង​ការព្រួយបារម្ភ​ថា​៖ ហេតុ​អ្វី​ដី​លំនៅដ្ឋាន ដីស្រែ ឬ​ចំការ​ម្ត៉េ​ច ក៍​រាជរដ្ឋាភិបាល​មិន​ចេញ​ប្លង់​កម្មសិទ្ធិ​អោយ​ពួកគាត់ ដែល​បាន​រស់នៅ​កាន់កាប់​ដីធ្លី​តាំងពីរ​ឆ្នាំ ១៩៧៩​មក​ម្លេះ​។​ប៉ុន្តែ​ហេតុ​អ្វី​បានជា​លេចឮ​ព​តិមាន​ថា អាជ្ញាធរ​ភូមិ ឃុំ ស្រុក ខេត្ត នឹង​មន្ទីរ​ពាក់ព័ន្ធ​ប្រុង​នឹង​ត្រៀម​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី អោយទៅ​ក្រុមហ៊ុន​ចិន នោះ​បាន​ស្រប​ច្បាប់​ទៅវិញ​? ។​

​កាលពី​នៅ​ថ្ងៃទី​២៣ ខែ​មិនា ឆ្នាំ​២០១៨ លោក តូច អ៊ី ជា​មេឃុំ​លង្វែក បាន​បញ្ជាក់​ប្រាប់ សារព័ត៍មាន​)​អោយដឹងថា​៖ ដី​ដែល​ប្រជាពលរដ្ឋ​បាន​លក់​ទៅអោយ​ក្រុមហ៊ុន​ចិន​នោះ​ជា​ដីស្រែប្រាំង ប៉ុន្តែ​ដី​ទាំងអស់​នោះ​អតីត​ស្ថិតនៅក្នុង​តំបន់​ឡូ​តិលេខ​១៨ ប៉ុន្តែ​ដី​ដែល​ក្រុមហ៊ុន​ចិន​បាន​ទិញ​នោះ​បាន​ធ្វើ​ការជីក​កាយ​ជា​លក្ខណៈ​ស្រះ​ទឹក​មាន​ទំហំ​ដី​តែ​២​ហិច​តា​ទេ​។ តែ​ចំនួន​ផ្ទៃ​ដី​រួម មាន​ចំនួន​រហូត​ដល់​(៤១​ហិច​តា​ឯណោះ​)​។​

 

Filed in: ព័ត៌មានជាតិ