សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច ហ៊ុន សែន ប្រាប់​មូលហេតុ​ចុះ​ជួប​កម្មក​រនា​ដំណាក់កាល​ចុងក្រោយ​នេះ​

សម្តេច ហ៊ុន សែន ប្រាប់​មូលហេតុ​ចុះ​ជួប​កម្មក​រនា​ដំណាក់កាល​ចុងក្រោយ​នេះ​

​រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ប្រមាណ​ជាង​១​ម៉ឺន នាក់ នៅ​តំបន់​ព្រៃទា ខ័ណ្ឌ​ពោធិ៍​សែន​ជ័យ នា​ព្រឹក​ថ្ងៃទី​២៨ ខែ​មិនា ឆ្នាំ​២០១៨​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច ហ៊ុន សែន បាន​ប្រាប់​កម្មករ កម្មការិនី​ ​អំពី​មូលហេតុ​ដែល​សម្តេច ចុះ​ជួប​សំណេះសំណាល​ជា​បន្តបន្ទាប់​នា​រយះពេល​ចុងក្រោយ​នេះ ។​

​សម្តេច ហ៊ុន សែន បានបញ្ជាក់​ថា សម្តេច​មាន​ខ្លួន​តែ​មួយ ដូច្នេះ​មិន​អាច​ទៅ​គ្រប់​ទីកន្លែង ក្នុងពេល​តែមួយ​នោះទេ គឺ​ត្រូវ​មើល​លើ​ការងារ​ណា​ដែល​មាន​ភាពចាំបាច់ និង​អាទិភាព​មុន​។ សម្តេច​បន្តថា ជាក់ស្តែង​ដូច​ពេល​ប្រទេស​ជាតិ​មាន​សង្គ្រាម​គេ​ឃើញ សម្តេច​នៅ​តាម​សមរភូមិ និង​នៅលើ​តុ​ចរចា ដើម្បី​បញ្ចប់​សង្គ្រាម ។ បន្ទាប់មក​គេ​ក៏​ឃើញ​សម្តេច​នៅ​តាម​តំបន់​ខ្មែរក្រហម ដើម្បី​ចរចា​យក ខ្មែរ​ក្រហម​មក​រួមរស់ ជាមួយ​រាជរដ្ឋាភិបាល ។ ក្រោយមក​គេ​ឃើញ​សម្តេច នៅ​តាម​វាលស្រែ ប្រឡាយទឹក ដើម្បី​ជំរុញ​ការ​ធ្វើ​ស្រែ​ផលិត​ស្បៀង​។ លុះ​ដល់​បច្ចុប្បន្ន​គេ​ក៏ ឃើញ សម្តេច​ចុះ​ជួប​កម្មករ កម្មការិនី ដើម្បី​ជំរុញ​វិស័យ​ឧស្សាហកម្ម​វិញ​ម្តង​។​

​សម្តេច ហ៊ុន សែន ក៏​បាន​ថ្លែង​ដែរ​ថា សម្តេច​ជា​មេដឹកនាំ​ដែល​បាន​ប្រើ​ការចរចា ច្រើនជាងគេ បំផុត​នៅលើ​ពិភពលោក​នេះ ដើម្បី​នាំមក​នូវ​ការបង្រួបបង្រួម និង​ការផ្សះផ្សារ​ជាតិ ។ សម្តេច​ថា សមិទ្ធផល​ដែល​កម្ពុជា​ទទួលបាន​នេះ​គឺ​ផ្តើមចេញ​ពី​ការបញ្ចប់​ភ្លើងសង្គ្រាម និង​រក្សាបាន​នូវ​សុខ​សន្តិភាព​មិនមែន​បានមក​ពី​ការស្រែក​របស់​ក្រុមប្រឆាំង​នោះឡើយ ៕

 

Filed in: ព័ត៌មានជាតិ