សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ការដក​លោក​ឡាយ​វណ្ណៈ​ទាន់ហន់​អាចមកពី​ជាប់​ពាក់​ពន្ធ័​ការបិទរឿង​អត្តឃាត​ស្រី​មេម៉ាយ​ចេ​វ​សុ​វឌ្ឍនា​!?

ការដក​លោក​ឡាយ​វណ្ណៈ​ទាន់ហន់​អាចមកពី​ជាប់​ពាក់​ពន្ធ័​ការបិទរឿង​អត្តឃាត​ស្រី​មេម៉ាយ​ចេ​វ​សុ​វឌ្ឍនា​!?

​ភ្នំពេញ​៖ អភិបាលខេត្ត​តាកែវ លោក ឡាយ វណ្ណៈ ត្រូវបាន​ដកចេញ​ពី​តំណែង តែងតាំង​លោក អ៊ូច ភា ជំនួស​វិញ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​របស់ ព្រះមហាក្សត្រ​នៃ​កម្ពុជា ដែល​ចុះហត្ថលេខា​ដោយ​ប្រមុខរដ្ឋ​ស្តីទី នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៨ ។​គិត​ត្រឹម​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៨​នេះ លោក ឡាយ វណ្ណៈ កាន់តំណែង​ជា​អភិបាលខេត្ត​តាកែវ​ជំនួស​លោកស្រី​បេន​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​៤​ឆ្នាំ ៩​ថ្ងៃ​។ ចំណែក​លោក អ៊ូច ភា មុន​តែងតាំង​គឺ​ជា​អភិបាលរង ខេត្ត​តាកែវ​និង​ជា​កូនប្រសារ លោក ស្រី បេន ។​
​ការដកតំណែង​លោក ឡាយ វណ្ណៈ​ដែល​ជា​កូនប្រសា​លោក​ស៊ូ​ភិរិន្ទ​រដ្ឋលេខាធិការ​ទីស្តីការគណរដ្ឋមន្ត្រី ភ្លាមៗ​នៅពេលនេះ​វា​លេច មាន​សេចក្តីរាយការណ៍​ថា​៖​ដោយសារ​លោក​ឡាយ​វណ្ណៈ​ជាប់ ពាក់ព័ន្ធ​រឿងអាស្រូវ​ច្រើន ដែល​ក្នុងនោះ ក៏​សំខាន់​មាន​ការដាក់​ការសង្ស័យ​ពាក់ព័ន្ធ​ករណី​ធ្វើ​អត្តឃាត​របស់​ស្ត្រី​មេម៉ាយ​កូន​បី​ម្នាក់​ឈ្មោះ​ចេវ​សុ​វឌ្ឍនា នៅក្នុង​វិឡា​ដ៏​ស្កឹមស្កៃ​មួយ នា​ក្រុង​ដូន​កែវ​កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨​កន្លងទៅនេះ​។​

​ព្រោះ​រឿង​នោះ​ត្រូវបាន​គេ​បំបិទ​ចោល​(​តាម​បញ្ជា​)​ក្រោយ​កើតហេតុ​ភ្លាមៗ​។​បន្ទាប់​មក​រហូត​ជាង​២​ខែក្រោយ​គឺ​ដល់​ដើមខែ​មីនា​គេ​ក៏​ឃើញ​មាន​មន្ត្រី​មកពី​ក្រសួងមហាផ្ទៃ តែង​ចេញ​ចូល​ខេត្តតាកែវ ជា​ញឹកញាប់ ដើម្បី​ធ្វើ​ការស៊ើបអង្កេត​ពី​ភាពមិនប្រក្រតី​មួយចំនួន​ពាក់ព័ន្ធ​នឹង​លោក ឡាយ វណ្ណៈ ។ ម្យ៉ាង​សម្តេច​ក្រឡាហោម​ស​ខេង​ក៏​ធ្លាប់​លើក​ឡើង​ពី​រឿង​លោក​ឡាយ​វណ្ណៈ​រឿង​ធ្វើ​ការមិន​ស្តាប់​មេ​កើយ​ផងដែរ​។​

​សូមបញ្ជាក់​ថា មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​ពី​ក្រសួង​ចុះ​ទៅ​បើក​ការស៊ើបអង្កេត​ឡើងវិញ ករណី​ស្រី​ស្អាត​មេម៉ាយ​កូន​៣ ចង​ក​សម្លាប់​ខ្លួន​នៅ​កណ្ដាល​ទី​រួម​ខេត្តតាកែវ បើ​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច នៅក្នុង​ខេត្ត​តាកែវ​។​មន្ត្រីនគរបាល​មកពី​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​ឯកឧត្តម ប៉ុល រតនា អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ បាន​ចុះ​ទៅ​កាន់​ខេត្តតាកែវ ដោយ​ជួប​ជាមួយ​ស្នងការ​ខេត្ត អធិការ និង​មន្ត្រី​សមត្ថកិច្ច​ជា​ច្រើន​ទៀត​ពាក់ព័ន្ធ ករណី​ស្ត្រី​ឈ្មោះ ចេវ សុ​វឌ្ឍនា អាយុ​៣៦​ឆ្នាំ ចង​ក​សម្លាប់​ខ្លួន​នៅក្នុង​ផ្ទះ​វីឡា ដែល​ខ្លួន​ជួល​ស្នាក់នៅ​ជាមួយ​អ្នក​បម្រើ ។​

​លោក​ឧត្តមសេនីយ៍ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ទទួលស្គាល់ថា ពិតជា​មាន​មន្ត្រី​មក​ពី​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចុះ​មក​សហការ​ជាមួយ​កំលាំង​របស់លោក​ចុះទៅ​ពិនិត្យ​ទីតាំង​កើតហេតុ​ប្រាកដ​មែន​(​ផ្ទះ​ស្ត្រី ចេវ សុ​វឌ្ឍនា ចងក​សំលាប់ខ្លួន​) តែ​ក្រោយ​ពី​ពិនិត្យ​ហើយ ក៏​ត្រឡប់​ទៅ​វិញ​បាត់​អស់​ទៅ ដោយ​លោក​មិនដឹង​ពី​គោលបំណង​អ្វី​ទេ​?!​។​ប្រសិន​បើ​ដូច្នោះ​មែន​ហើយ​គ្មាន​ការ​លុត​លូន​ក្រាប​ទប់ទល់​ទេ​លោក​ឡាយ​វណ្ណៈ​អាច​នឹង​មាន​ទោស !៕

 

Filed in: ព័ត៌មានជាតិ