សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​សំណូមពរ សម្ដេច​អគ្គមហាសេនាបតី​ជោ​ហ៊ុន សែន មេត្តា​ជួយ​សម្រួល​បញ្ចុះតម្លៃ​សំបុត្រ​ឆ្លង​សាលាង​កំពង់ឆ្នាំង​!

ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​សំណូមពរ សម្ដេច​អគ្គមហាសេនាបតី​ជោ​ហ៊ុន សែន មេត្តា​ជួយ​សម្រួល​បញ្ចុះតម្លៃ​សំបុត្រ​ឆ្លង​សាលាង​កំពង់ឆ្នាំង​!

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​មិន​សប្បាយចិត្ត​និង​តម្លៃ​ឆ្លង​សាឡាង​ដែល​ខ្ពស់​ថ្វើ​ឲ្យ​ថៅកែ​ចំណេញ​កប់​ក្តោង​។​បងប្អូន​បាន​សំណូមពរ​ដល់​លោក​ចៅហ្វាយខេត្ត​ឈួ​ចាន់ឌឿ​ន​ពិសេស​សម្តេច​តេជោ​មេត្តា​ពិនិត្យមើល​ជួយ​តម្លៃ​ឆ្លងរថយន្ត​អោយទាប​ត្រឹមតែ​១០០០០​រៀល​វា​សម​ល្មម​ហើយ​ដើម្បី​អោយ​ប្រជាពលរដ្ឋ​ដែល​មាន​រថយន្ត​មាន​លទ្ធភាព​បាន​ឆ្លងកាត់​ទៅ​មក​ឬ​ចង់​ឆ្លង​ធ្វើដំណើរ​ទៅ​ខេត្តកំពង់ធំ​ឬ​ខេត្ត​ផ្សេងៗ​ផងដែរ​។​ព្រោះ​ផ្លូវទឹក​ដែល​សាឡាង​ចម្លង​ដរ​សព្វថ្ងៃ​ក៏​មាន​ចម្ងាយ​ជិត​ហើយ​ដែរ​និង​តម្លៃ​ប្រេង​ឥន្ទនៈ​ក៏ខាង​អន្តរក្រសួង មាន​ក្រសួង​ពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វ​ត្តុ និង​ក្រសួង​រ៉ែ​និង​ថាមពល​ក៏​បាន​ប្រកាស​បញ្ចុះ​តម្លៃ​និង​កំណត់តំ​ម្លៃ​ប្រេង​ឥន្ទនៈ​អោយមាន​តម្លៃទាប​ផងដែរ​។​

​ម្យ៉ាងទៀត សព្វថ្ងៃ​ប្រជាពលរដ្ឋ មន្ត្រីរាជការ​ដែល​មាន​រថយន្ត​មិន​អាចមាន​លទ្ធភាព​ឆ្លង​ទៅ​ទៅ​មក​បាន​ទេ​ព្រោះ​តែ​ក្រុមហ៊ុន​កាណូត​ដរ​ទទឹង​កំពង់ឆ្នាំង កំពង់​បឹង​យក​ថ្លៃ​សំបុត្រ​ឆ្លង​រថយន្ត​ថ្លៃ​ពេក​និង​មាន​អ្នកខ្លះ​មាន​លទ្ធភាព​មាន​លុយ​ទិញ​រថយន្ត​ជិះ​ហើយ​បែ​ជា​មិន​ហ៊ាន​ទិញ​រថយន្ត​ជិះ​ទេ​ព្រោះតែ​តម្លៃ​សំបុត្រ​ឆ្លង​រថយន្ត​ថ្លៃ​ពេក​ពិសេស​អ្នកស្រុក​កំពង់លែង​តែម្ដង​។​

​នៅ​ពេល​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​បាន​កសាង​ផ្លូវ​ថ្មី​១​ខ្សែ​ត​ភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង​ទៅ​ខេត្តកំពង់ធំ​រួចហើយ​គួរតែ​តម្លៃ​សំបុត្រ​ឆ្លង​រថយន្ត​មានតម្លៃ​ទាប​សមរម្យ​បន្តិច​ដើម្បី​ងាយស្រួល​:​ដល់​ប្រជាពលរដ្ឋ​អ្នកដំណើរ​ឬ​អ្នករកស៊ី​ដឹក​ទំនិញ​និង​សំភារៈ​ផ្សេងៗ​តាម​រថយន្ត​តូច​ធំ​មាន​លទ្ធភាព​មាន​លុយ​ឆ្លង​រថយន្ត​បាន ផង​។​

​ព្រោះ​បើ​ធ្វើដំណើ​តាម​ផ្លូវ​មួយ​ខ្សែ​នេះ​អាច​ធ្វើដំណើរ​បាន​រហ័ស​ទាន់​ចិត្ត​និង​ចំណេញ​ទាំង​ពេល​វេលា​និង​ថវិការ​ថែមទៀត​ផង ព្រោះ​ផ្លូវ​នេះ​មាន​ចម្ងាយ​ត្រឹមតែ​ជាង​៣៥​គីឡូម៉ែត្រ​គិត​ចាប់​ពី​មាត់​ទន្លេ​ភូមិក​កំពង់​ហៅ ឃំ​កំពង់ហៅ ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង ទៅ​សង្កាត់​ស្រយូវ​ក្រុង​ស្ទឹង​សែន​ខេត្ត​កំពង់ធំ ៕

 

Filed in: ព័ត៌មានជាតិ