សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឯកឧត្តម​ទេសរដ្ឋមន្ត្រី អឹម ឈុនលឹម ចុះ​ពិនិត្យ​ការអភិវឌ្ឍន៍​កែលម្អ​ជុំវិញ​ទំនប់​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី អឹម ឈុនលឹម ចុះ​ពិនិត្យ​ការអភិវឌ្ឍន៍​កែលម្អ​ជុំវិញ​ទំនប់​

មណ្ឌលគិរី ៖ ទំនប់​លើ​នឹង​ទំនប់​ក្រោម​ស្ថិត​នៅក្នុង​ក្រុង​សែន​មនោ​រម្យ​គឺជា​បឹង​ធម្មជាតិ និង​ជា​ប្រភព​ទឹក​សម្រាប់​ផលិត​ទឹក​ស្អាត់​ប្រើប្រាស់​ក្នុងក្រុង​សែនម​នោ​រម្យ ចាំបាច់​ត្រូវ​រក្សា​បឹង​ធម្មជាតិ  នេះ​បើ​តាម​ប្រសា​ន៍​របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អឹម ឈុនលឹម រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង អញ្ជើញ​ចុះ​ត្រួតពិនិត្យ ការអភិវឌ្ឍន៍ រៀបចំ​កែលម្អ​នៅ​ជុំវិញ​ទំនប់​នៅ​រសៀល​ថ្ងៃទី​១១ ខែ​កុម្ភៈ​នេះ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ទំនប់​មិន​ត្រឹមតែ​ជា​បឹង​ធម្មជាតិ និង​ជា​ប្រភពទឹក​ស្អាត់​នោះទេ បឹង​នេះ​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មកលេង​ក្នុង​ខេត្ត​មណ្ឌលគិរី បន្ថែមទៀត ពីព្រោះ​បឹង​ជា​ចំណែក​ទីក្រុង​ស្អា​ត់ ដូច្នេះ​ស្នើ​ដល់​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ខេត្ត រៀបប​ចំយក​នូវ​និយា​មការ​ទំហំ​បឹង​អោយបាន​ច្បាស់លាស់ ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​កំណត់​បឹង​នេះ​ជា​បឹង​ធម្មជាតិ ។​

​សូមបញ្ជាក់​ថា ការអភិវឌ្ឍន៍​កែលម្អ​នៅ​ជុំវិញ​ទំនប់ ត្រូវបាន​ធ្វើការ​ឈូសឆាយ​រួចរាល់​ដែលមាន​ប្រវែង​ចំនួន​១.០០០​ម៉ែត្រ ទទឹង​មាន​ចំនួន​១១​ម៉ែត្រ នៅតែ​ដាំ​ស្មៅ​ជើងតេ ដែល​ចំណាយ​ថវិកា​របស់​សាលា​ខេត្តមណ្ឌលគិរី ហើយ​នឹង​រួចរាល់​នៅ​មុន​បុណ្យចូលឆ្នាំ​ខ្មែរ ដែល​ជា​បុណ្យ​ប្រពៃណី​ជាតិ​ខាងមុខនេះ​៕
​ដោយ ៖ ហ៊ិ​ន សុគ​ន់​

 

20160212v1 (1) 20160212v1 (2) 20160212v1 (3) 20160212v1 (4)

Filed in: ព័ត៌មានជាតិ