ខេត្តក្រចេះ ៖ ហេតុការណ៍គួរឲ្យហួសចិត្តមួយបានកើតឡើង កាលពីរសៀលម្សិលមិញ ខណៈដែលទូកមួយគ្រឿងដឹកសាកសពដែលស្លាប់ ដោយពស់ចឹក ចៃដន្យទៅបុកនឹងទូកដឹកត្រីមួយគ្រឿងទៀតបណ្តាលឲ្យបុរសម្នាក់ធ្លាក់ពីលើទូកដឹកត្រីបាត់ខ្លួន រហូតជាងម៉ោង ទើបរកឃើញសាកសព។ ហេតុការណ៍នេះ កើតឡើងនៅចំណុចកោះរងាវ ឃុំកំពងចាម ស្រុកសំបូរ កាលពីទាបភ្លឺ ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៨។
នគរបាលបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ផា សីហា អាយុ៣៨ឆ្នាំ មុខរបរលក់ត្រី រស់នៅភូមិកែងប្រសាទ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕