សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក សុខ ឥសាន ចំអក​ទៅ​លោក សម រង្ស៊ី ដែល​ត្រៀម​ខ្លួន​ចរចា​

​លោក សុខ ឥសាន ចំអក​ទៅ​លោក សម រង្ស៊ី ដែល​ត្រៀម​ខ្លួន​ចរចា​

រាជធានី​ភ្នំពេញ ៖ ទណ្ឌិត សម រង្ស៊ី បាន​បង្ហោះ​សារ​មួយ​លើ​ប្រព័ន្ធ​ហ្វេ​សប៊ុក​របស់ខ្លួន ដោយ​លើកឡើង​ថា គាត់​ត្រៀមខ្លួន​ជួប​ចរចា​ជាមួយ​សម្តេច ហ៊ុន សែន ដើម្បី​រក​ដំណោះស្រាយ ជូន​ប្រទេស​កម្ពុជា ។ ប៉ុន្តែ​លោក​ថា ដំណោះស្រាយ​មួយ​ដែល​ភាគី​ទាំងពីរ​អាច​ទទួលយក​បាន ហើយ​ដែល​មាន​ការធានា​ពី​អន្តរជាតិ​ផង​ដែរ ។​

​ប្រតិកម្ម​ទៅ​នឹង​ការលើកឡើង​របស់​ទណ្ឌិត សម រង្ស៊ី នោះ​លោក សុខ ឥសាន អ្នក​នាំ ពាក្យ CPP បាន​ចំអក​ថា ពួក​ប្រឆាំង​លុះ​ពេល​ទឹក​ដល់​ច្រមុះ​អ្វីៗ ត្រូវ​អស់​ពី​ខ្លួន​អស់​ទាំង​ជីវិត​ន​យោ បាយ អស់​ទាំង​ផ្លូវ​ដើរ បែរជា​មក​ចង់​សុំ​ចរចា ដើម្បី​ឲ្យមាន​ដង្ហើម​រស់​ឡើង​វិញ ក្រោយ​ដែល​បាន ដើរ​ទៅ​លូន​ក្រាប​បរទេស​ឲ្យជួយ​មិន​បាន​ការមួយជុំ​ផែនដី​ទៅហើយ ។ លោក​ថា ការបិទផ្លូវ​ចរចា ជាមួយ​ពួក​នេះ គឺជា​ការត្រឹមត្រូវ ព្រោះ​វា​ជា​ពួក​ឧទ្ទាម​ក្រៅច្បាប់ ។ ពួក​នេះ​គ្មាន​តម្លៃ​អ្វី​ទាល់តែ សោះ​ក្នុង​ការ​លូន​មក​សុំ​ការចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ ។​

​ទាក់ទិន​ករណី​ខាងលើ​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច ហ៊ុន សែន ធ្លាប់បាន​លើកឡើង ថា សម្តេច​មិន​អាច​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង​បានឡើយ ពីព្រោះ​ការដូ​ត​រូប​ទីង​មោង ការធ្វើ​បាតុកម្ម​ប្រឆាំង​សម្តេច បង្ហាញថា គណបក្សប្រឆាំង​គ្មាន​ឆន្ទះ និង​ភាពស្មោះត្រង់​ក្នុង​ការចរចា ៕

 

Filed in: ព័ត៌មានជាតិ