សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថយន្ត​សាំ​យ៉ុង​ដឹកឈើ​៦​គ្រឿង​ត្រូវ​អាវុធហត្ថ​បង្ក្រាប​

រថយន្ត​សាំ​យ៉ុង​ដឹកឈើ​៦​គ្រឿង​ត្រូវ​អាវុធហត្ថ​បង្ក្រាប​

​ខេត្ត​ស្ទឹងត្រែង ៖ រថយន្ត​សាំង​យ៉ុង​ដឹកឈើ​លេខ​២​ចំនួន​៦​គ្រឿង​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បង្ក្រាប ខណៈ​កំពុង​ធ្វើ​សមក្ម​ភាព​ដឹកឈើ​នៅលើ​ដងផ្លូវ​ជាតិ​កាលពី​យប់​ទៀបភ្លឺ​ឈានចូល​ថ្ងៃ​ទី​២៣ ខែ​មិនា ឆ្នាំ​២០១៨​នេះ ស្ថិត​នៅ​សង្កា​ត​សាមគ្គី ក្រុង​ស្ទឹងត្រែង​ខេត្ត​ស្ទឹងត្រែង​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ប្រតិបត្តិ​ការណ៍​នេះ​ធ្វើឡើង​ក្រោម​ការដឹកនាំ​បញ្ជារ​ដោយ លោក​ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ ឌី មេ​បញ្ជារ​ការ​កងរាជអាវុធហត្ថ ខេត្ត​ស្ទឹងត្រែង និង​មាន​លោក នាយ​ឧត្តមសេនីយ សៅ សុខា អគ្គ​មេ​បញ្ជា​រការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ លោក​បាន​ដាក់បទបញ្ជា​រ​យ៉ាង​ម៉ឺងម៉ាត់ ឲ្យ​កង​រាជ​ហត្ថ​អាវុធ​ខេត្តស្ទឹងត្រែង​ក៏ដូចជា​កងរាជអាវុធហត្ថ​ទូទាំង​ប្រទេស​ទាំងអស់ឲ្យ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទាំងអស់​ឲ្យខានតែបាន ។​

​ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យដឹងថា​ក្រោយ​ការបង្ក្រាប​រថយន្តដឹក​ឈើ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​អូស​យក​មក​រក្សាទុក​នៅ​ទី​បញ្ជារ​កង​រាជ​អា​ហត្ថ​ខេត្ត​។ សមត្ថកិច្ច​បាន​បន្តថា លុះ​ព្រឹក​ថ្ងៃទី​២៣​ខែ​មិនា​ឆ្នាំ​២០១៨​កងរាជអាវុធហត្ថ​បាន​រៀបចំ​ធ្វើ​កំណត់ហេតុ​ប្រគល់​ទៅ​រដ្ឋបាល​ព្រៃឈើ​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​។​

​សូម​បញ្ជក់​ផង​ដែរ​ថា រថយន្ត​ដឹកឈើ​នេះ​ខាង​លើ​ត្រូវបាន​ប្រពល​រដ្ឋ​បង្ហើប​ដឹងថា បាន​ដឹក​ចេញពី​ម្ដុំ ភូមិ​អូរ​ស្វាយ​ឫ​ចំណុច​ព្រៃ​ចាស់ ដុង​កា​ចែម ស្ទើរតែ​រាល់ថ្ងៃ មិន​លស់​សោះឡើយ ហើយ​រថយន្ត​ដឹកឈើ​ទាំង​នេះ​បង្ក​ឲ្យមាន​ការភិតភ័​យ​ដល់​ប្រជាព​រដ្ឋ ដែល​ធ្វើដំណើរ​នៅលើ​ដងផ្លូវ​ជាតិ ឬ​អាច​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​យថាហេតុ​៕

 

Filed in: ព័ត៌មានជាតិ