រាជធានីភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាឈរនៅលំដាប់ទី៥ នៃបណ្ដាប្រទេសក្នុងអាស៊ានដែលមាន ប្រាក់បៀវត្សខ្ពស់ ខណដែលចំណូលរដ្ឋត្រូវបានបង្កើនដោយមិនចាំបាច់តំឡើងពន្ធនោះឡើយ ។
យ៉ាងណាក៏ដោយ សម្តេចបញ្ជាក់ថា អ្វីៗទាំងអស់គឺដោយសារតែកត្តាសន្តិភាព ហើយសន្តិភាព មានតម្លៃខ្លាំងណាស់ ខណដែលលោក ដូណាល់ត្រាំ ថា អាមេរិកកាំងហ្វីស ប៉ុន្តែយើងដាក់ ភីសហ្វីស មានន័យថា សន្តិភាពមុខគេ៕