សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

វ៉ា​យអេត​និង​ប៉េអឹម​ចូលចាប់​អ្នកជួញ​សត្វព្រៃ​ដល់​ក្នុងផ្ទះ​!

វ៉ា​យអេត​និង​ប៉េអឹម​ចូលចាប់​អ្នកជួញ​សត្វព្រៃ​ដល់​ក្នុងផ្ទះ​!

​មណ្ឌលគិរី ៖ ស្រីក្មេង​ជួញដូរ​សត្វព្រៃ​នៅ​ក្រុង​សែន​មនោ​រម្យ​ម្នាក់​ត្រូវបាន​ជំនាញ​អង្គការ​វ៉ា​យ​អេតស​ហ​ការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង ចាប់​ឃាត់ខ្លួន​នៅក្នុង​ផ្ទះ នៅវេលា​ម៉ោង​០៦ និង​៣៥​នាទី ថ្ងៃទី ២១ ខែ​មីនា ឆ្នាំ​២០១៨​ពាក់​ពន្ធ័​និង​ការជួញដូ​សត្វព្រៃ ។​ស្រី​ក្មេង​ដែល​ជាប់ចោទ​រឿង​ជួញ​សាច់​សត្វព្រៃ​មានឈ្មោះ សោម គឹម​សាង ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​លក់ដូរ ស្ថិតនៅ​ភូមិ កណ្តាល សង្កាត់ ស្ពាន​មានជ័យ ក្រុង សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ។​

​សត្វ​សាច់​ព្រៃ​ដែល​រឹបអូស​បាន​រួម​មាន​:​ទី​១-​កាំ​ប្រម៉ា​៥១.៥ គី​ឡូ​,​ទី​២-​ត្រកួត​រស់​៤.៣០​គី​ឡូ​,​ទី​៣-​កន្ធាយ​រស់​០៤​គី​ឡូ​,​ទី​៤-​ក្តាន់​ញ៉ែង​៦.៣០​គី​ឡូ​,​ទី​៥-​ឆ្មាបា​ងាប់​៥,៣០​គី​ឡូ​,
​ទី​៦-​សាច់​ឈ្លូស​៣២​គី​ឡូ​,​ទី​៧-​សំពោច​ងាប់​២.៧០​គី​ឡូ​,​ទី​៨-​ពស់ព្រៃ​ងាប់​១.៥០​គី​ឡូ និង​ទី​៩-​ក្រពះ​ប្រម៉ា ចំនួន​០៣​សរុប​ចំនួន​១០​មុខ ស្មើរ​១១២.៦ គី​ឡូ ។​

​ម្ចាស់ផ្ទះ និង​វត្ថុតាង​ត្រូវបាន​បញ្ជូន​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី ដើម្បី​ចាត់ការ​តាម​នីតិ​វិច្បា​ប់ ៕

 

Filed in: ព័ត៌មានជាតិ