សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ឧត្តមសេនីយ៍ត្រី តូច យ៉ុន ដឹកនាំ​កម្លាំង​ចុះ​ល្បាត​ក្នុង​ផ្សា​ក្រុង​សែ​មនោរម្យ​

លោក​ឧត្តមសេនីយ៍ត្រី តូច យ៉ុន ដឹកនាំ​កម្លាំង​ចុះ​ល្បាត​ក្នុង​ផ្សា​ក្រុង​សែ​មនោរម្យ​

​មណ្ឌលគិរី ៖ នៅ​ព្រឹក​ថ្ងៃទី​៨​ខែ​កុម្ភះ​នេះ កម្លាំង​នៃ​ស្នងការ​នគរបាល​ខេត្ត ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការ​ខេត្ត​នគរបាល​មណ្ឌលគិរី បាន​ដឹកនាំ​កម្លាំង​ចុះ​ល្បាត់​នៅក្នុង​ផ្សា​ក្រុងសែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ដើម្បី​ការពារ​នូវ​សន្យិសុខ​សុវត្ថិភាព​ជូន​ប្រជាព​ល​រដ្ឋ ជាពិសេស​នៅ​តាម​ធានា​គារ នៅ​តាម​កន្លែង​ផ្ទេរ​លុយ​វី​ង  និង​នៅ​តា​ហាង​លក់​មាស ដែល​ងាយ​រងគ្រោះ​។​

​លោក​ឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការ​នគរបាល​ខេត្ត បាន​មានប្រសាសន៍ថា លោក​ដឹកនាំ​កម្លាំង​ចុះ​ល្បាត គឺ​ដើម្បី​ការពារ​នូវ​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​សែន​មនោ​រម្យ ហើយ​ការចុះ​ល្បាត់​គឺ​ធ្វើ​ជា​ប្រចាំ ដោយ​បែងចែក​កម្លាំង​ជា​២​ក្រុម ដោយ​មួយៗ​ក្រុម​មាន​កម្លាំង​ចំនួន​៤​នាក់ ។​

​លោក​បាន​បាន​មាន​ប្រសា​ន៍​បន្តទៀតថា ការចុះ​ល្បាត់​នេះ គឺ​លោក​បាប​ដាក់​បញ្ជា​ឲ្យកម្លាំង​អធិការដ្ឋាន​នៅតាម​ស្រុក​ចុះ​ល្បាត​ជា​ប្រចាំ​ផង​ដែរ ក្នុង​នោះ​ហាមឃាត់​នៅ​ការលេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ ទប់ស្កាត់​ការប្រើ​អំពើហិង្សា ការ​លួច​ឆក់​ប្លន់ ជា​ពិសេស​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភា​ទាំង​៩​ចំនុច​របស់​រាជរដ្ឋាភិបាល ៕
​ហ៊ិ​ន  សុគ​ន់​

 

IMG-20160209-WA0014 IMG-20160209-WA0013 IMG-20160209-WA0012 IMG-20160209-WA0015

Filed in: ព័ត៌មានជាតិ