រាជធានីភ្នំពេញ ៖ យោងតាមសំណេរនៅលើ Facebook ផ្ទាល់ខ្លួនលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើឱ្យសមត្ថកិច្ច ធ្វើការឃាត់ខ្លួនមនុស្សមួយក្រុម ដែលបានយកឈ្មោះក្រសួងរបស់លោក ទៅដើរជំរិតទារប្រាក់ពីសហគ្រាសនានា ។ លោកសរសេរថា ៖ «មនុស្សមួយក្រុមនេះ យកឈ្មោះក្រសួងព័ត៌មាន ទៅដើរជំរិតលុយតាមសហគ្រាសនានា បើខាងអង្គភាពណាជួបអ្នកណាយកឈ្មោះក្រសួងដើរទារលុយសូមជួយឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចនៅកន្លែងនោះផង»។
យ៉ាងណាក៏ដោយ អត្តសញ្ញាណក្រុមមនុស្សដែលបានយកឈ្មោះក្រសួងព័ត៌មានទៅប្រើ ដើម្បីជំរិតទារប្រាក់តាមសហគ្រាសនោះមិនត្រូវបានលោករដ្ឋមន្ត្រីបង្ហាញនោះទេ ៕