សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សាច់ញាតិ​លោក​វរសេនីយ៍ទោ ស៊ុន ប៊ុនធឿន​ម៉ា​ពូជ​ធ្វើការ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សី​ម៉ា​!!!

​សាច់ញាតិ​លោក​វរសេនីយ៍ទោ ស៊ុន ប៊ុនធឿន​ម៉ា​ពូជ​ធ្វើការ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សី​ម៉ា​!!!

មណ្ឌល​គី​រី​ ៖​ មាន​សេចក្តីរាយការណ៍​មក​ថា​៖​នៅ​អធិការដ្ឋាន​នគរបាល​កែវ​សីមា​មាន​សាច់ញាតិ​លោក​វរសេនីយ៍ទោ ស៊ុន ប៊ុនធឿន​ដែលជា អធិការ​នគរបាល​ម៉ា​ពូជ​ធ្វើការ​នៅ​ទីនោះ​ដែល​អាច​ធ្វើឲ្យ​ស្ថាបន័​សមត្តកិច្ច​មួយ​នេះ​ក្លាយជា​ស្ថបន័​កម្មសិទ្ធ​គ្រួសារ ។​

​ប្រភព​ពី​សមត្តកិច្ច​នៅ​ខេត្ត​មណ្ឌលគិរី​បាន​ឲ្យដឹងថា​៖​សាច់ញាតិ​របស់​លោក​វរសេនីយ៍ទោ ស៊ុន ប៊ុនធឿន អធិការនគរបាល​ស្រុក​កែវ​សីមា​ដែល​ជា​មន្ត្រី​នគរបាល​នៅក្នុង​ស្រុក​នោះ​រួមមានៈ ធឿន សុភ័ក្ត្រ​(​កូន​), ប៉ែន វាសនា​(​ក្មួយ​), អ៊ុន ភក្តី​(​ក្មួយ​), យិន សុ​វណ្ណា​រី​(​ក្មួយ​), ជន វីរៈ​(​ប្អូនថ្លៃ អធិការ​), ប៉ែន បូ​រិន្ទ (​ប្អូនថ្លៃ​អធិការ ជា​នាយរង​ប៉ុស្តិ៍​), វៀក ឌី​ណា​(​ក្មួយ ជា​នាយរង​ផ្នែក​), យិន សុខ​ឡាយ​(​ក្មួយ ជា​នាយរង​ផ្នែក​), ស៊ុន សុខ​ហេង​(​ប្អូន​អធិការ ជា​នាយរង​ផ្នែក ឈរជើង​នៅ​ក្រុមហ៊ុន​ខ្មែរ​អង្គរ​), ប៉ែន បូ​រឿន (​ប្អូនថ្លៃ​អធិការ ជា​នាយ​ប៉ុស្តិ៍​ស្រែ​ព្រះ​), ។​

​លោក​សួស វ៉ូ​រ៉ា (​ក្មួយ ជា​នាយ​ផ្នែក​), សៀង ចំ​រ៉ុង (​មនុស្ស​របស់​អធិការ ជា​នាយ​ផ្នែក​), ផេង សា​វូ​ន (​ប្អូន​ជីដូនមួយ ជា​នាយ​ប៉ុស្តិ៍​ស្រែ​ខ្ទុម​), សួស បញ្ញា​ម៉ៃ (​សាច់ថ្លៃ ជា​នាយរង​ផ្នែក​), ជូ​ម ហុក​(​មនុស្ស​របស់​អធិការ ជា​នាយ​ផ្នែក អ្នករត់​កញ្ចប់​), កុយ ចំរើន (​មនុស្ស​អធិការ ជា​នាយរង​ប៉ុស្តិ៍​), ស៊ី ប្រុស (​មនុស្ស​របស់​អធិការ ជា​នាយរង​ផ្នែក​), ស្រី មា​រ៉ា (​មនុស្ស​អធិការ ជា​នាយរង​ផ្នែក​), មា ធុល (​មនុស្ស​អធិការ​នាយរង​ប៉ុស្តិ៍​) ពិន ហ៊ាង (​មនុស្ស​របស់​លោក​អធិការ​), ឃិន សុខលី (​ក្មួយ​), អន សា​រ៉ា (​មនុស្ស​របស់​អធិការ ជា​អធិការរង​), ជុំ ឃាង​(​មនុស្ស​អធិការ ជា​នាយ​ផ្នែក​), កែវ សាវុធ​(​មនុស្ស​របស់​អធិការ ជា​អធិការរង​), អ៊ុន សាវុធ (​បង​ជីដូន​មួយ​), យ៉ូវ អ៊ុក មនុស្ស​របស់​អធិការ​, ហ៊ាង សុខ​ឃឿន (​អ្នករត់​កញ្ចប់​នាយរង​ផ្នែក​)​។​

​ដោយសារ​ពិនិត្យ​ទៅ​ឃើញ​ថា លោក​វរសេនីយ៍ទោ ស៊ុន ប៊ុនធឿន អធិការនគរបាល​ស្រុក​កែវ​សីមា បាន​រៀបចំ​រចនាសម្ព័ន្ធ​គ្រួសារ​មួយ​យ៉ាង​ស្អាត​ចឹង​ធ្វើឲ្យ​គេ​វាយម្លែថា ការប្រព្រឹត្ត​អំពើពុករលួយ​លក្ខណៈ​ជា​ប្រព័ន្ធ​ក៏​ងាយស្រួល​ផងដែរ​។​ក្រោយ​ពី​បែកធ្លាយ​ករណី​លោក​វរសេនីយ៍ទោ ស៊ុន ប៊ុនធឿន អធិការនគរបាល​ស្រុក​កែវ​សីមា​រៀបចំ​បណ្ដាញ​គ្រួសារ​ចឹងបាន​ធ្វើឲ្យ​មន្ត្រី​នគរបា​ល​ដែល​នៅក្រោម​ឱវាទ​មាន ការ​អាក់អន់ចិត្ត​ខ្លាំង​ណាស់​និង​បាន​ស្នើសុំ​ដល់​ថ្នាក់លើ ជាពិសេស​លោកឧ​ត្រី ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី​ដែល​ទើប​ចូល​មក​កាន់​តំណែង​ថ្មី​មេត្តា​ពី​ចារណា​កែសម្រួល​ផង​។​

សូម​បញ្ជាក់​ដែរ​ថា ​៖ ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌល​គី​រី​មាន​ការផ្លាស់ប្តូរ​ស្នងការ​ដូច​ដូ​ខោអាវ​ជាក់ស្តែង​លោក ឧត្តមសេនីយ៍ត្រី តូច យ៉ុន​ចូល កាន់ដំណែង​បាន​ជាង​មួយ​ឆ្នាំ​ដកចេញ​ដាក់​,​លោក​ឧត្តមសេនីយ៍ទោ អ៊ុក សំណាង ចូល​។​កាន់ដំណែង​បាន​ជាង ៧​ខែ ក៏​ត្រូវ​ដកចេញ​ដាក់​លោក​ឧត្តមសេនីយ៍ត្រី ឡោ សុខា​មក ជា​ស្នងការ​ខេត្ត​បច្ចុប្បន្ន​វី​ញ​។​ចុះ​ហេតុ​អី​នៅ​ស្រុក​កែវ​សីមា​ទុក​ឲ្លោ​ក​វរសេនីយ៍ទោ ស៊ុន ប៊ុនធឿន​រៀប​ក្លង់​បាន​សម្បើម​ម្លេះ​?​។​ឯក​លោក​វរសេនីយ៍ទោ ស៊ុន ប៊ុនធឿន​អធិការនគរបាល​ស្រុក​កែវ​សីមា​ដោយសារ​លោក​មាន​សាច់ញាតិ​ជា​ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី​ដល់​ទៅ​២​នាក់​កាន់​កន្លែង​សំខាន់ៗ​ផងដែរ​ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់