សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រុមហ៊ុន​ដួង​ស្រួច​កំពុង​រត់​ការសុំ​ប្រ​ម៉ូ​ល​ឈើប្រណិត​ជាង​១០០​ម៉ែត​គូប​នៅ​ខេត្ត​ព្រះវិហារ​បន្ទាប់​ទៀត​ពី​រាជរដ្ឋាភិបាល​លុប​អាជ្ញា​ប​ណ្ឌ័​នៅ​ខេត្ត​នោះ​!

ក្រុមហ៊ុន​ដួង​ស្រួច​កំពុង​រត់​ការសុំ​ប្រ​ម៉ូ​ល​ឈើប្រណិត​ជាង​១០០​ម៉ែត​គូប​នៅ​ខេត្ត​ព្រះវិហារ​បន្ទាប់​ទៀត​ពី​រាជរដ្ឋាភិបាល​លុប​អាជ្ញា​ប​ណ្ឌ័​នៅ​ខេត្ត​នោះ​!

​ព្រះវិហារ​៖ ក្រុមហ៊ុន ដួង​ស្រួច​ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​បញ្ឈប់​ស​កម្ម​ភាប​កាប់​ឈើ​នៅ​ខេត្តព្រះវិហារ​តាម​សំណើរ​ចៅហ្វាយខេត្ត​កាលពី​ចុងខែ​កម្ភៈ​ឆ្នាំ​២០១៨​អាឡុវ​ឭ​ថា​បាន​ទៅ​ចែចូ​វ​ចៅហ្វាយខេត្ត​លោក​អ៊ុន​ចាន់​ដា​ដើម្បី​ប្រ​ម៉ូ​ល​ឈើប្រណិត​ដែល​នៅ​សេសសល់​ជាង​១០០​ម៉ែត​គូប​ឡើងវិញ​។​លោក លី ពុទ្ធា​រ៉ា តំណាង​ឲ្យ​ក្រុមហ៊ុន​ក្នុង​ខេត្ត​ព្រះវិហារ​បាន​ឲ្យ​កាសែតដឹងថា​៖​ឈើ​នៅ​សេសសល់​នោះ​គឺ​មាន​កូន​ឈើ​ប្រមាណ​ជា ៤ ទៅ ៥ ពាន់​ដើម និង​ឈើហុប​ប្រហែល​ជាង ១០០ ម៉ែត្រ​គុប​?​តែ​លោក​ថា​មិន​ដឹង​លទ្ធផល​យ៉ាងណាទេ​។​

​ករណីយ៍​នេះ​លោកស្រី ចឹក ហេង អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះវិហ៊ា​បាន​ប្រាប់​កាសែត​ថា​៖ លោកស្រី មិនទាន់​បាន​ដឹង​ពី​ការស្នើ​សុំ​ប្រមូល​ឈើ​ដែល​នៅ​សេសសល់​នោះទេ ហើយ​ថា នឹង​រក​មើល​លិខិត​ស្នើ​សុំ​នោះ​។​

​សូមបញ្ជាក់​ថា​៖ ក្រុមហ៊ុន​ដួង ស្រួច​ត្រូវបាន​អាជ្ញាធរ​ឃុំ រំដោះ​ស្រែ ក្នុងស្រុជាំ​ក្សាន្ត សុំ​ឲ្យ​បញ្ឈប់​សកម្មភាព​ការប្រមូល​ឈើ​នៅក្នុងំ​បន់​នោះ ដោយសា ក្រុមហ៊ុន​អត់​មាន​ឈើ​កាប់​ទៀត​ទេ​គឺ​បាន​ប្រមូល​ទិញ​ឈើ​ពី​ខាងក្រៅ​ដី​សម្បទាន​សង្គមកិច្ច​ទំហំ ១៥៤៥ ហិកតា​។​

​ដោយឡែក បន្ទាប់​ពី​អស់​ឈើ​នៅ​ខេត្ត​ព្រះវិហ៊ារ​ក្រុមហ៊ុន​ដួង​ស្រួច​បាន​បែមក​រកស៊ី​កាប់ឈើ​នៅ​ខេត្ត​រតនៈគិរី​និង​មណ្ឌល​គី​រី​វី​ញ​។​តែ​ក្រុមហ៊ុន​មិន​ចោល​ល្បិច​ខូច​ឡើយ​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១០​ខែ​មករា​ឆ្នាំ​២០១៨​សមត្តកិច្ច​រដ្ឋបាល​ព្រៃឈើ​ចាប់​បាន​ជនជាតិ​វៀតណាម ៨ នាក់​ដែល ពួកគេ ត្រូវបាន​ក្រុមហ៊ុន​ដួង​ស្រួច​ជួល​ឲ្យធ្វើ​កម្ម​ការឈូសឆាយព្រៃ ៨ នៅ​ឃុំក្រង​តេះ ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី​។ អាជ្ញាធរ​ក៏​បាន​រឹបអូសរ​ណា​យន្ត ២ គ្រឿង និង​អា​ប៊ុល​៣​គ្រឿង ដែល​មាន​បិទ​ស្លាក​សញ្ញា​ក្រុមហ៊ុន​ដួង​ស្រួច​គ្រុប​។​

​តុលាការ​ខេត្ត​មណ្ឌលគិរី បាន​អះអាង​ថា ពួកគេ​កំពុងតែ​ធ្វើការ​ស៊ើបអង្កេត​ថា​តើ​ក្រុមហ៊ុន​ដួង​ស្រួច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឈូសឆាយ និង​បាន​ជួល​ជនជាតិ​វៀតណាម​ទាំង​នោះ ឲ្យធ្វើ​កម្ម​ភាពឬ​យ៉ាងណា​?​។​លោក មាស ប្រុស អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា​៖ «​កម្មករ​វៀតណាម នៅក្នុង​ឃុំ​ទាំងអស់​ហ្នឹង ចៅក្រម​កំពុង​តែ​ដំណើរការ​ស៊ើបអង្កេត​ដោយ គាត់​ចុះ​ទៅដល់​កន្លែងកើតហេតុ​។ យើង​មិន​ទាន់​ដឹងថា គាត់​ចូល​មក​តាម​ណា និង​មាន​កំហុស​អី​យ៉ាងណា​។ ចឹង​ឲ្យនៅ​ក្រៅ​ឃុំ​មិន​ទាន់​បាន​ទេ »​។​ប៉ុណ្ណឹង​ហើយ​អត់​មាន​អ្នក​ធើ​អី​ក្រុមហ៊ុន​ដួង​ស្រួច​ទៀត​!!​។​ខ្លាំង​ផស​គាត់​មែន​ឈ្មួញ​ខ្មែរ​!​។​

 

Filed in: ព័ត៌មានជាតិ