សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង​៖ សម្ដេចនាយក​រដ្ឋមន្ដ្រី​ប្រកាស សាងសង់​តូប​ផ្សារ​ច្បារអំពៅ​ជូន​អាជីវករ​ឡើងវិញ ជូន​មិន​យកលុយ

​លោក ឃួ​ង ស្រេង​៖ សម្ដេចនាយក​រដ្ឋមន្ដ្រី​ប្រកាស សាងសង់​តូប​ផ្សារ​ច្បារអំពៅ​ជូន​អាជីវករ​ឡើងវិញ ជូន​មិន​យកលុយ

ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង បាន ប្រកាសថា​៖ សម្ដេចនាយក​រដ្ឋមន្ដ្រី តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​មិន​យក​ប្រាក់​ពី​អាជីវករ លើ​ការសាងសង់​ផ្សារ​ច្បារអំពៅ​ឡើងវិញ​ឡើយ រួម​នឹង​ការផ្តល់​សេវា​ផ្សេងៗ មិន​យក​ប្រាក់​ផងដែរ ។ នេះ​ជា​ការដូរ​របស់​សម្តេច​តេជោ​ហ៊ុន សែន នាក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផ្ញើ​ជូន​បងប្អូន​អាជីវករ ផ្សារ​ច្បារអំពៅ ដែល​បាន​រងគ្រោះ ដោយ​អ​គី​ភ័យ​ឆេះ​តូប​លក់ដូរ​របស់ខ្លួល​កាលពី​រាត្រី ថ្ងៃទី​១៦ មីនា អស់​ចំនួន ៥៨៨​តូប ក្នុងចំណោម​សរុប ចំនួន ១៤៤៧ តូប ។ ក្រៅពី​កាដូ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏​បាន​ជួយ​ធ្វើការ​ជួសជុល​នូវ​ប្រព័ន្ធ​លូ និង​ផ្លូវ​បេតុង​ជុំវិញ​ផ្សារ ផងដែរ ដើម្បី​ងាយស្រួល​ដល់​បងប្អូន​អាជីវករ​ធ្វើដំណើរ កុំឲ្យ​មាន​ការកកស្ទះ និង​ងាយស្រួល​ឡានទឹក​ចេញចូល​បាន​ផង ។

​លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ឲ្យដឹង​បែប​នេះ ខណៈ ​លោក​ដឹកនាំ​មន្ត្រី ជ​នា​ញ និង​អាជ្ញាធរ មូលដ្ឋាន ក្រោម​ឱវាទ ចុះ​ពិនិត្យ​សួរសុខទុក្ខ និង​ពិនិត្យ​មើល​ពី ស្ថានភាព​ផ្សារ កាលពី​រសៀល ថ្ងៃ អង្គារ៏ ៤​កើត ខែ​ផល្គុន ឆ្នាំរកា​នព្វស័ក ព​.​ស​២៥៦១ ត្រូវ​និង​ថ្ងៃទី​២០ មីនា ឆ្នាំ​២០១៨ នៅក្នុង​ទី​តាំ​ផ្សារ​ច្បារអំពៅ​ផ្ទាល់ ។

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា ៖ សម្តេច​តេជោ​ហ៊ុន សែន នាក​រដ្ឋមន្ត្រី​បាន​សម្រេច​រួច​ហើយ ដោយ​សម្រេច​អោយ​មាន​ការ​ការសាងសង់​ផ្សារ​ច្បារអំពៅ​ឡើងវិញ ហើយ​តួ​ផ្សារ​ទាំងមូល​គឺ​សម្តេច​ជា​អ្នកចេញលុយ​ទាំងស្រុង ។ ចំណែក​បងប្អូន​អាជីវករ​ទាំងអស់​ត្រូវ​សាងសង់​តូប​ឡើងវិញ​ដោយ​ខ្លួនឯង​។​

​លោក​ឃួង ស្រេង បានបញ្ជាក់​ថា ៖​ការសាងសង់​ផ្សារ​ច្បារអំពៅ​ឡើងវិញ គឺ​មិន​អោយ​មាន​ការ បំប៉ោង​តួលេខ ចំនួន​តូប​ឡើយ ។ បើ​បងប្អូន​ទទួលបាន​ព័ត៌មាន​ថា មានការ ដំឡើង​ចំនួន​តូប​នោះ សូម​រាយការណ៍​មក​អាជ្ញាធរ​រាជធានី​ភ្នំពេញ អាជ្ញាធរ​នឹង​មាន​វិធានការ​ភ្លាម​។ លោក​បន្តថា ៖​ក្រៅ​ពី​ការសាងសង់​តួ​ផ្សារ​អោយ​ហើយ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​នឹង​កសាង​ផ្លូវ ជុំវិញ​ផ្សារ ឡើងវិញ ផងដែរ​។ ក្នុងនាម​អាជ្ញាធរ​រាជធានី​ភ្នំពេញ លោក​ក៏​សូម​សំណូម ពរ ដល់​បងប្អូន​អាជីវករ​ទាំងអស់​ជួយ​ចូលរួម​លើ​បញ្ហា​អនាម័យ​បរិស្ថាន ក្នុង​ផ្សារ​អោយបាន​ស្អាត​ល្អ​ផង​។

​សូមបញ្ជាក់​ថា​៖ គ្រោះ​អគ្គិភ័យ​ដ៏​អាក្រក់​ឆេះ​ផ្សារ​ច្បារអំពៅ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ព្រហស្បតិ៍ ១៤​រោច ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០១៨ ដែល​បាន​ឆេះ​តូប​ក្នុង​ផ្សារ​ច្បារអំពៅ ស្ថិតនៅក្នុង​ភូមិ​កណ្តាល សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យមាន​អគ្គិភ័យ​លើក​នេះ សមត្ថកិច្ច​បាន​បញ្ជាក់​ថា បណ្តាល​មក​ឆ្លង​ចរន្ត​អគ្គិសនី (​ទុស្សេ​) ម្តុំ​តូប​ឈាង​ខាងកើត​ផ្សារ បង្ក​ជា​អណ្តាតភ្លើង​ឆេះ​តូ​បត​គ្នាៗ​ឡើង​យ៉ាង​សន្ធោសន្ធៅ​តែ​ម្ដង ដោយ​បំផ្លាញ​អស់​តូប​សរុប ៥៨៨​តូប ក្នុងនោះ​តូប​ក្នុង​តួរ​ផ្សារ ចំនួន​៣៤៤ តូប និង​តូប​ក្រៅ​តួ​ផ្សារ ចំនួន​២៤៤​តូប តូប​សរុប​ទាំ​អស់ នៅក្នុង​ផ្សារ​ច្បារអំពៅ​ទាំងមូល ចំនួន​១៤៤៧ តូប ។ គ្រោះ​អ​គី​ភ័យ​នេះ​មិន​មាន​រងរបួស​ដល់​អាយុជីវិត​មនុស្ស​ណា​មួយ​នោះទេ​៕

 

Filed in: ព័ត៌មានជាតិ