សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នគរបាល​ប៉ុស្តិ​ឃុំ​តា​ឡា​ត​ស្រុក​សេ​សាន​ចង់​បង្កើត​អប្បគមន៍​ដើម្បី​ការពារ​បទល្មើស​ព្រៃឈើ​?

​នគរបាល​ប៉ុស្តិ​ឃុំ​តា​ឡា​ត​ស្រុក​សេ​សាន​ចង់​បង្កើត​អប្បគមន៍​ដើម្បី​ការពារ​បទល្មើស​ព្រៃឈើ​?

ស្ទឹងត្រែង ៖ ករណី​នេះ​បាន​កើតឡើង​កាលពី ថ្ងៃ​សៅរ៍ ត្រូវ​នឹង​ថ្ងៃ ០១ កើត ខែ​ចេត្រ ឆ្នាំ​រកា ព​..​ស​..២៥៦១ ត្រូវ​នឹង ថ​ថ្ងៃទី​១៧ មិនា ឆ្នាំ ២០១៨​គឺ​លោក​សន ប៉ុន​ហួត មេ​ប៉ុស្តិ​នគរបាល ឃុំ​តា​ឡា​ត បាន​ចេញ​បញ្ជា​រហាម​អ្នក​សារព័ត៌​មិន​ឲ្យ​ឆ្លង​សាឡាង​ទៅ​ភូមិ​ខ្សាច់​ថ្មី​តូច ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ​។​តែ​បើ​តាម​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រែ​សាមី​តូច​បាន​ប្រាប់​អ្នកកាសែត​ថា​មាន បទល្មើស​ព្រៃឈើ​នឹង​រោង​សិប្បកម្ម​ជាច្រើន​ពេញបន្ទុក​នៅ​តំបន់​ក្រោម​ការត្រួតត្រា​របស់​លោក​សន​ប៉ុន​ហួត​កាន់កាប់​ហេតុនេះហើយ​បានជា មិនអោយ​មាន​អ្នកកាសែត​ចូល​ព្រោះ​ខ្លាច​បែក​ឆ្នាំងបាយ​របស់​ពួកគេ​។​

​ដោយសារ​មា​មាន​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​ថា​នៅ​ភូមិ​ខ្សាច់​ថ្មី​តូច​ឃុំ​តា​ឡា​ត​ស្រុក​សេ​សាន​ខេត្ត​ស្ទឹង​ត្រៃ​ង​មាន សកម្មភាព​កាប់បំផ្លាញ​ធនធាន​សម្បត្តិ​ធម៌​ជាតិ កំពុង​កើតមាន​យ៉ាង​ពេញទំហឹង ហើយ​មិន​មាន​ការទប់ស្កាត់​បង្ក្រាប​នោះ ក្រុម​អ្នក​សា​រពតិ​មានក៏​នាំគ្នា​ទៅ​ស្រាវជ្រាវ​តែ អ្នកចំឡង​សាឡាង​បាន​និយាយ​ប្រាប់​ថា​លោក​មេ​ប៉ុស្ត៍មិ​ន​អោយ​ចំឡង​ពួក​បងៗ​ទេ​។​

​ពាក់ព័ន្ធ​រឿង​ហាម​មិន​ឲ្យ​អ្នកកាសែត​ឆ្លង​នោះ លោកនាយ​ប៉ុស្តិ៍ ឃុំ​តា​ឡា​ត សន់ ប៊ុន​ហួត បាន​ទទួលស្គាល់​ថា​លោក​ជា​អ្នក​ហាម​មិន​ឲ្យ​ដ៌​ចំឡង​មែន​។​បើ​លោក​អោយ​ឆ្លង​ចាំ​ឆ្លង​អ្នកណា​ក៏​ដោយ ។​លោក​មេ​ប៉ុស្ត៍​ប្រចាំ​ឃុំ​តា​ឡាត ដ៏​មាន​អំណាច​និយាយថា​៖​ពួក​លោក​ឯង​ទៅ​ធ្វើ​អី​គ្មាន​តួនាទី មិនបាច់​ទៅ​ទេ​ប្រយត្ន័​ប៉េអឹម​ចាប់​មិន​ទទួលខុសត្រូវ​ទេ ។​

​សូមបញ្ជាក់​ថា កាលពី​ពេល​ថ្មី​កន្លង​នេះ​ដោយសារ​ខ្លាច​គេ​ដឹង​គេ​អំពីា​ការប្រព្រឹត្ត​ឧក្រឹដ្ឋកម្ម​ព្រៃឈើ​ដោយសារឲ្យ​យួន​លួច​ចូល​មក​កាប់​ឈើ​មេ​នគរបាល​ប៉ុស្តិ​អូរ​ឡែ​ស្រុក​អូរ​ជុំ​ខេត្ត​រតន​:​គី​រី​បាន​បាញ់​សម្លាប់​មន្ត្រី​ការពារ​ព្រៃឈើ​អស់​៣​នាក់​។​អា​ឡូ​វ​វា​ស្រាប់តែ​លេចមុខ​មេ​ប៉ុស្តិ​នគរបាល​ឃុំ​តា​ឡា​ត​មួយទៀត​។​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ដឹង​អត់​?​តើ​នេះ​ជា​បទបញ្ជារ​នាយ​ឧត្តមសេនីយ៍នេត​សាវឿ​ន​ក្នុង​រឿង​បង្កើត​អប្បគមន៍​ចឹង​??៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់