សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្នងការ​នគរបាល​ខេត្ត ជម្រុញ​ឲ្យកម្លាំង​នគរបាល​ពង្រឹង​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ចិន​

ស្នងការ​នគរបាល​ខេត្ត ជម្រុញ​ឲ្យកម្លាំង​នគរបាល​ពង្រឹង​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ចិន​

ក្រចេះ​៖ ស្ថានភាព​បទល្មើស​គ្រឿងញៀន​និង​បទ​ព្រហ្មទណ្ឌ​ល្មើស​ព្រហ្មទណ្ឌ​សម្រាប់​ខេត្ត​ក្រចេះ គឺ​មិន​កើត​មាន​ធ្ងន់ធ្ងរ​ឡើយ នេះ​ក៏​ដោយសារ​តែ​កងកម្លាំង​របស់​នគរបាល​ខេត្ត មាន​ឆន្ទះ​មុះមុត និង​កតព្វកិច្ច​ការងារ តាំងពី​ថ្នាក់​មូលដ្ឋានរ​ហូតថ្នាក់​ស្នងការដ្ឋាន​។​តែ​ទោះជា​បែបណាក៏ដោយ កម្លាំង​នគរបាល​ត្រូវតែ​បន្ត​សកម្មភាព​ឲ្យ​កាន់តែ​ខ្លាំង​លើ​កិច្ច​ការងារ​បង្ការ ទប់ស្កាត់​និង​បង្ក្រាប​នៅ​រាល់​បទល្មើស​ឲ្យ​កាន់តែ​មាន​ប្រសិទ្ឋភាព​។ នេះ​ជា​ប្រសាសន៍​លើកឡើង​របស់​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត ថ្លែង​ទៅ​កាន់​លោក​ស្នងការរង​គ្រប់​ផែន នាយការិយាល័យ អធិការនគរបាល​ស្រុក​-​ក្រុង និង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​។​

​ការលើកឡើង​របស់​លោក​ឧត្តមសេនីយ៍ លន់ ស​ផាត បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ ប្រចាំខែ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​នៅ​ខែ​ថ្មី ព្រមទាំង​ផ្សាព្វផ្សាយ​សេចក្តីជូនដំណឹង​លេខ ០០៥/១៦​របស់​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែលមាន​សម្តេច​ក្រឡាហោម ស ខេង  ជា​ប្រធាន​និង​សេចក្តីណែនាំ​លេខ​០០១ របស់​អគ្គស្នងកា​រន​គរ​បាល​ជាតិ ស្តីពី ការការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី ចិន​-​វៀតណាម​។

​មានប្រសាសន៍​បន្ត​នៅ​ក្នុង​កិច្ចប្រជុំ​ដែល​បាន​ធ្វើ​ឡើង​ពេញ​មួយ​ព្រឹក​ថ្ងៃទី​០៥ ខែ​កុម្ភះ ឆ្នាំ​២០១៦ លោក​ឧត្តមសេនីយ៍ លន់ សុផាត បាន​សម្តែង​នូវ​ការកោតសរសើរ ដល់​កងកម្លាំង​នគរបាល​ប៉ុស្តិ៍ ស្រុក​-​ក្រុង នៅ​ទូទាំង​ខេត្ត ដែល​ខិតខំ​បំពេញ​កិច្ច​ការងារ​ធ្វើឲ្យ​មូលដ្ឋាន​មាន​សុខ​សុវត្ថិភាពទ​ទួល​បានកា​រសរ​សើរ​និង​មាន​ទំនុកចិត្ត​ជា​ខ្លាំង​ពី​ពលរដ្ឋ​។ ទន្ទឹម​នោះ​ដែរ លោក​និង​មាន​វិធានការ​ដល់​មន្ត្រី​មួយចំនួន ដែល​អសកម្ម​និង​ការងារ ផងដែរ​។​

​ស្របពេល​ដែល​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន​-​វៀតណាម និង​ខិតជិត​ចូលមក​ដល់ ពេលខាងមុខ លោក​ឧត្តមសេនីយ៍ លន់ សុផាត ស្នងការ​នគរបាល​ខេត្ត បាន​ដាក់​ផែនការ​យ៉ាង​ម៉ឺងម៉ាត់​បន្ថែម​ពីលើ​ទិសដៅ​ផែនការ​របស់​អគ្គស្នងកា​រ​នគរបាលជាតិ ដោយ​ជម្រុញ​ឲ្យកម្លាំង​នគរបាល​ពង្រឹង​កិច្ច​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់ បង្កើន​វេន​ប្រចាំការ​ឲ្យ​ជាប់​ជាប្រចាំ​តាម​ទីប្រជុំជន បណ្តារ​តំបន់​ទេសចរណ៍​នានា បង្ការ​ទប់ស្កាត់​កុំ​ឲ្យ​ជនល្មើ​សឈ្លាត​ឱកាស​ប្រព្រឹត្ត​សកម្មភាព​ណាមួយ​បាន​។​

​ជាមួយគ្នានេះ​លោក​ឧត្តមសេនីយ៍លន់ សុផាត ស្នងការ​នករបាល​ខេត្ត​ក៏​បាន​ធ្វើ​ពិធី ប្រគល់​សម្ភារៈប្រើប្រាស់ នៅ​តាម​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់ ទាំង​៤៦ នៅ​ទូទាំង​ខេត្ត​ក្នុង​១​ប៉ុស្តិ៍ ទទួលបាន តុ​១ កៅអី​១ និង​ក្រដាស់​រាម​៥​ដុំ ៕
​ដោយ កិៈ ខន​

 

2016_02_05v2 (3) 2016_02_05v2 (1) 2016_02_05v2 (2) 2016_02_05v2 (4)

Filed in: ព័ត៌មានជាតិ