សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នារី​វ័យក្មេង​ស្រស់ស្អាត​បោះពួយ​រថយន្ត​តូយ៉ូតា​ព្រូស​បុក​ម៉ូតូ​ឡាំប៉ា​តា​

នារី​វ័យក្មេង​ស្រស់ស្អាត​បោះពួយ​រថយន្ត​តូយ៉ូតា​ព្រូស​បុក​ម៉ូតូ​ឡាំប៉ា​តា​

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ភ្ញៀវ​ជិះ​ក្នុង​ឡាំប៉ា​តា​ម្នាក់​បាន​បោក​ក្បាល​ស្លាប់ និង​២​នាក់​ផ្សេង​ទៀត​រងរបួស បន្ទាប់​ពី​នារី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​បើករថយន្ត​លឿន​ទៅ​បុក​ម៉ូតូ​ឡាំប៉ា​តា​ពេញទំហឹង​បណ្តាលឲ្យ​ក្រឡាប់​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​កែង​ផ្លូវ​១៤៣ នៅ​ចំណុច​ស្តុប​ទន្លេបាសាក់​ចាស់ ស្ថិតនៅ​ក្នុង​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន​។​

​តាម​សមត្ថកិច្ច​បានឲ្យដឹងថា អ្នកបើក​រថយន្ត​បង្ក​ឈ្មោះ នួន ស្រី​និច ភេទ​ស្រី អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​៤៨៨ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន បើករថយន្ត​ម៉ាក​តូយ៉ូតា​ព្រូស ពណ៌​ទឹកប្រាក់ អត់​ផ្លាកលេខ​។ ចំណែក​សព​ជនរងគ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​បាន​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​សន្សំ​កុសល​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា មុនពេល​កើតហេតុ​នារី​វ័យក្មេង​ស្រស់​សោភា​ម្នាក់​បើករថយន្ត​មួយគ្រឿង​ម៉ាក​តូយ៉ូតា​ព្រូស ពណ៌​ទឹកប្រាក់ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​ក្នុងទិសដៅ​ពី​លិច​ទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​ចៃដន្យ​ស្រាប់តែ​ម៉ូតូ​ឡាំប៉ា​តា​កង់​បី ពណ៌​ក្រហម ដឹក​ភ្ញៀវ​២​នាក់​ជា​ស្ត្រី​ជនជាតិ​ខ្មែរ និង​ប្រុស​ជា​ជនជាតិ​បរទេស​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​១៤៣​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​បើក​ឆ្លង​ស្តុបទៅ​ត្រង់​លឿន​ដូចគ្នា ធ្វើឲ្យ​រថយន្ត​ចាប់​ហ្វ្រាំងអ​ត់​ទាន់​ក៏​ជ្រុល​ទៅ​បុក​ចំ​ក្បាល​ម៉ូតូ​ពីមុខ​ចំហៀង​ខាងស្តាំ​ពេញទំហឹង​បណ្តាល​ក្រឡាប់​ឡាំប៉ា​តា​ធ្លាក់​ស្ត្រី​ដែល​ជា​ភ្ញៀវ​បោក​ក្បាល​ទៅ​នឹង​ថ្នល់​ស្លាប់​ក្រោយ​ពេល​ទៅដល់​គ្លីនិក​ឯកជន​បាន​ដឹក​យក​មក​កន្លែងកើតហេតុ​វិញ​។​

​ចំណែក​បុរស​ជា​ជនជាតិ​បរទេស​នោះ​វិញ​រងរបួស​ធ្ងន់ រី​ឯ​អ្នកបើក​ម៉ូតូ​ឡាំប៉ា​តា​រង​របួសស្រាល និង​ខូចខាត​ម៉ូតូ​ឡាំប៉ា​តា​ទាំងស្រុង ចំណែក​រថយន្ត​បង្ក​វិញ​ខ្ទេច​អស់​មួយ​កំណាត់​ខាងមុខ និង​ផ្ទុះ​ពោង​ទាំងសងខាង​ទៅមុខ​លែងរួច ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ក៏​ឃាត់​នារី​ជា​អ្នកបើក​រថយន្ត​បង្ក​យក​ទៅ​ប៉ុស្តិ៍​ទួល​ទំពូង​១​រង់ចាំ​ប្រគល់ឲ្យ​សមត្ថកិច្ចយ​ក​ទៅ​ការិយាល័យ​នគរ​បាល​ចរាចរណ៍​ផ្លូវគោក​រួម​ជាមួយ​រថយន្ត និង​ម៉ូតូ​ឡាំប៉ា​តា ៕

 

Filed in: ព័ត៌មានជាតិ