សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រថយន្ត Hyundai យី​ឌុប​លួច​ដឹក​ឈើ​បង្កប់​ក្រោម​ដំឡូង ពី​ខេត្ត​ពោធិ៍សាត់ ត្រូវ​បង្ក្រាប​បាន​លើក​ទី​២​នៅ​ខេត្ត​កំពង់ឆ្នាំង​

​រថយន្ត Hyundai យី​ឌុប​លួច​ដឹក​ឈើ​បង្កប់​ក្រោម​ដំឡូង ពី​ខេត្ត​ពោធិ៍សាត់ ត្រូវ​បង្ក្រាប​បាន​លើក​ទី​២​នៅ​ខេត្ត​កំពង់ឆ្នាំង​

កំពង់ឆ្នាំង​ ៖ ​រថយន្ត​Hyundai​យី​ឌុប​អត់​មាន​ស្លាក​លេខ​១​គ្រឿង​លួច​ដឹក​បង្កប់​ឈើ​ប្រណិត​ដំឡុង​មី​ពីលើ​ឈើ​ពី​ក្រោម​ដែល​គេ​ស្គាល់​ថា ​ជា​របស់​ឈ្មួញ​ឈើ​ស្រី​ម្នាក់​នៅ​ខេត្ត​ពោ​ធ៍សាត់​ត្រូវបាន​សមត្ថកិច្ច​បូលី​សសេដ្ឋកិច្ច​ខេត្ត​កំពង់ឆ្នាំង​ចាប់​បាន​ទៀត​កាលពី​វេលា​ម៉ោង​៤​និង​១៥​ល្ងាច​ថ្ងៃ​ទី​១៦​មិនា ២០១៨ ​។ ​ឡាន​ឈ្មួញ​ឈើ​រូបនេះ​ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង​បង្ក្រាប​បាន​កាលពី​ពេល​កន្លងទៅ​ហើយ​ឲ្យ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​ដោយ​បង់ពិន័យ​អន្តរកាល​យក​រថយន្ត​ទៅ​រកស៊ី ។ ឥឡូវ​ឡាន​អា​ដែល​ហ្នឹង​ត្រូវ​ម្ចាស់​យក​មក​រកស៊ី​ស្ទ៊ី​លចាស់​ដដែល​គឺ​ដំឡូង​ពីលើ ឈើ​ពីក្រោម​ទៀត​។​

​បើ​យោង​តាម​ប្រភព​ប្រជាពលរដ្ឋ​បានអោយដឹង​ថា​មុន​នឹង​ចាប់​បាន​រថយន្ត​ដឹកឈើ​ខាងលើ​មាន​មន្ត្រី​ជំនាញ​ស្ថាប័ន​មួយ​ឃាត់​ចាប់បាន​ម្តង ប៉ុន្តែ​ត្រូវបាន​ម្ចាស់​សុំ​សម្រួល​បង់លុយ​អោយ​ដោយ​សម្រួល​ត្រូវ​ថ្លៃ​គ្នា​ចំនួន​៧០០​ដុល្លារ​អា​មេ​រិច​រួច​ដោះ​លែង​វិញ​ទៅ​។​

​លុះ​បន្តដំណើរ​មក​តាមផ្លូវ​ដល់​ចំណុច​មុខ​វត្ត​តា​កុល​ទើប​កំលាំង​បូ​លី​សេដ្ឋកិច្ច​ខេត្ត​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញារង​ឡុង សេដ្ឋា​តាម​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ត្រី​ឡុច វណ្ណា​រ៉ា​ស្នងការ​នគ​បាល​ខេត្ត​ឃាត់​ចាប់​តែ​ម្ដង ។​

​ប្រភព​ដដែល​បានអោយដឹង​ថា​រថយន្ត​ខាងលើ​តែងតែ​ប្រើល្បិច​លួច​ដឹកឈើ​បង្កប់​ដំឡូង​ពីលើ​ឈើ​ពីក្រោម​នេះ​ជារឿយៗ​ប៉ុន្តែ​គេ​មិនដែល​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ដែល​មាន​ប៉ុស្ដិ​ត្រួត​តាម​ដងផ្លូវ​បណ្ដាក់​គ្នា​ដូច​ខ្យង ឃាត់​ចាប់បាន​ម្ដង​ណា​ទេ​ដោយសារ​ម្ចាស់​ឈើ​ចេះ​ទំ​នាក់ ទំនង​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងនោះ​បាន​យ៉ាង​ស្អិតរ​មួ​ត​ទើប​គេ​អាច​រកស៊ី​បាន​យ៉ាង​រលូន​បែបនេះ​។​

​អា​ឡូ​វ​ឈើ​ដែល​សមត្ថកិច្ច​ឃាត់​ចាប់បាន​នោះ​ជា​ប្រភេទ​ឈើ​រាជ​ថ្កុល​និង​ម្រះព្រៅភ្នំ​ដែល​គេ​ឡាំង​ធ្វើ​ជាក្ដា​ងឿ​មានមុខកាត់​ទំហ៊ំ​ុ​១​ម៉ែត្រ កម្រាស់​២​តឹក ប្រវែង​៥​ម៉ែត្រ​មាន​ចំនួន​៥​សន្លឹក​។ រថយន្ត​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​នាំយក​មក​រក្សារ​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កំពង់ត្រឡាច​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់