សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

voeunpost2ចាប់​បាន​មួយ​ដង្ហើម​ចង្រឹត​អាវុធហត្ថ​ស្រុក​បរិបូរណ៍​ដោះលែង​គ្រឿងចក្ររ​របស់ លោក ស ប៊ុន​ធឿន​ចំនួន​២​គ្រឿង​ឈូសឆាយ​បំផ្លាញ​ដីព្រៃ​លិច​ទឹក​តំបន់​បី ជា​ថ្នូរ​លាភសក្ការៈ​?

voeunpost2ចាប់​បាន​មួយ​ដង្ហើម​ចង្រឹត​អាវុធហត្ថ​ស្រុក​បរិបូរណ៍​ដោះលែង​គ្រឿងចក្ររ​របស់ លោក ស ប៊ុន​ធឿន​ចំនួន​២​គ្រឿង​ឈូសឆាយ​បំផ្លាញ​ដីព្រៃ​លិច​ទឹក​តំបន់​បី ជា​ថ្នូរ​លាភសក្ការៈ​?

កំពង់ឆ្នាំង​ ៖ ​ត្រាក់ទ័រ​ពីរ​គ្រឿង​ដែល​ចាប់បាន​ពេល​កំពង់​ធ្វើ​សកម្មភាព​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​ (៣) ​ចាប់ពី​ចំណុច​ (​ត្រពាំង​តា​អួ​រ​)(​ស្ដុក​ត្រាវ​) (​ខ្លា​គ្រហឹម​) (​ជ័យ​ក្រ​ញ៉​) (​ទំនប់​ស្វា​ដេក​) (​ត្រពាំង​វាលវែង​)​ ស្ថិតក្នុង​ឃុំ​ខុន​រ៉ង ហ្នឹង​ឃុំ​ឆ្នុក​ទ្រូ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង រំលោភ​យក​ធ្វើ​កម្ម​សិទ្ធិ​ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​ឲ្យ​ចាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​មិនា ​ឆ្នាំ​២០១៨ ​វេលា​ម៉ោង​១២​កន្លៈ​ថ្ងៃត្រង់​ត្រូវបាន​ប៉េអឹម​ដោះលែង​វិញ​បាត់​ហើយ​។ ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​បរិបូណ៌​ពិសេស​នៅ​ភូមិ​ដក់ពរ​ឃុំ​ខុន​រ៉ង​និង​ភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ​បាន​អំពាវនាវ​ដល់​លោក ឃួន​សៅ​រុំ អភិបាល ស្រុក​បរិបូណ៌​ពិសេស​ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​មេត្តា​ចាត់​វិធាន ការទប់ស្កាត់​ករណី​មេ​ឈ្មួញ​រត់ការ​គ្រឿងចក្រ​ទន្ទ្រាន​ដី​តំបន់​អិរក្ស​ពូជ​ត្រី​ក្នុង​មូលដ្ឋាន​ពួកគាត់​ជា​បន្ទាន់​ព្រោះ​តំបន់​នោះ​កន្លងមក​មិន​ដែល​មាន​ប្រជាពលរដ្ឋ​ណា​ហ៊ាន​ប៉ះពាល់​ទាល់តែសោះ​។​

​ប្រជាពលរដ្ឋ​ក្នុងភូមិ​សេះ​ស្លាប់ បានឲ្យដឹង​ថា​ដីព្រៃ​លិច​ទឹក​ក្នុង តំបន់​ខាងលើ​ជា​កន្លែង​អភិរក្ស មេ​ពូជ​ត្រី​នៅ​រដូវវស្សា ប៉ុន្តែ​មួយ រយៈ ពេល កន្លងទៅនេះ មេ​ឈ្មួញ​ឈូសឆាយ​ដ៏​សកម្ម​ខាងលើ បាន​ឈូស​ឆាយ ទន្ទ្រាន​កាប់​តាម​អំពើ​ចិត្ត​ហើយ អាជ្ញាធរ​ឃុំ​ខុន​រ៉ង និង​អាជ្ញាធរ ស្រុក​បរិបូណ៌​មិន​ទប់ ស្កាត់​ឡើយ​។​

​ប្រជាពលរដ្ឋ​បាន បញ្ជាក់​ថា​ដី​ព្រៃ​លិច​ទឹក​នោះ​តាំង ពី​ដើម​រហូត​មក​មិន ដែល​មាន​អ្នកភូមិ​ណា ហ៊ាន​កាប់​ទន្ទ្រាន​ឡើយ​ព្រោះ អ្នកភូមិ​តែងតែ​អាស្រ័យ​ផល នៅក្នុង​រដូវ​ទឹក ឡើង​និង​ទឹក​ស្រក​ដូចជា​នេ សាទ​ត្រី​។​ប៉ុន្តែ​ឥឡូវនេះ​មេ​ឈ្មួញ​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​តំបន់​(៣)​ទន្ទ្រាន​កាន់ កាប់​យ៉ាង​កំរោល​ក្នុង ខណៈ​ដែល មន្ត្រី​អាជ្ញាធរ​ឃុំ​និង​អាជ្ញាធរ​ស្រុក​រក្សា​ភាពស្ងប់ស្ងាត់​។​

​មន្ត្រី​អាជ្ញាធរ​តូចតាច​ក្នុង​ឃុំ​ទាំង​ពីរ​បានឲ្យដឹង​ថា​ដី​ដែល​មេ​ឈ្មួញ​សកម្ម​ឈូសឆាយ​ទន្ទ្រាន យក​ពី​ម្ចាស់​ដី​ក្នុង​មួយ​ម៉ោង​(១៧​ម៉ឺន​រៀល​)​គឺជា​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់ហាមឃាត់ ដោយ​ឈ្មួញ​ឈូសឆាយ​បាន​ប្រើ​បណ្ដាញ រៀបចំ​ប្រជាពលរដ្ឋ​ក្នុងភូមិ​។​ប្រភព​បានឲ្យដឹង​ទៀតថា មេ​ឈ្មួញ​បាន​ប្រើ​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ឈូសឆាយ​ខ្វៀល​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​ចំណុច​ដូចខាងលើ​ជា ច្រើន​ហិកតា​។​

​សូម្បីតែ​លោក មេឃុំ​ខុន​រ៉ង ក៏​អះអាង​ពី​រឿង មេ​ឈ្មួញ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់ហាមឃាត់​ដោយ​មាន​ភាពមិនប្រក្រតី​ផងដែរ​។​

​ប្រជាពលរដ្ឋ​បាន​រិះគន់ថា​៖​មិនគួរ​ឡើយ​កងរាជអាវុធហត្ថ​ស្រុក​បរិបូណ៍​ចាប់​បាន​គ្រឿងច​ក្រឈូស​ឆាយ​ដីព្រៃ​លិច​ទឹក​អត់​ច្បាប់​ហើយ​ដោះលែង​បែបនេះ​ទៅវិញ​?​។ តើ​ការដោះលែង​នោះ​មាន​ពាក់ព័ន្ធ​និង​សំណូក​ដែរឬទេ​?៕

 

Filed in: ព័ត៌មានសំខាន់