សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ត្រី​យោធា​ព្រុំដែន​យោធភូមិភាគ​៤​កាង​ពលករ​ចូល​កាប់​ឈើ​ដី​ថៃ​

​មន្ត្រី​យោធា​ព្រុំដែន​យោធភូមិភាគ​៤​កាង​ពលករ​ចូល​កាប់​ឈើ​ដី​ថៃ​

ខេត្ត​ឧត្តមានជ័យ ៖ មាន​សេចក្តីរាយការណ៍​មក​ថា ឈ្មោះ យុន បូរី​ហៅ (​ទីណូ​)​ជា​មន្ដ្រី​យោធា​បម្រើ​ការងារ​នៅ​អង្គភាព​ភូមិភាគ​៤ កំពុង​ដើរតួ​ជា​អ្នក​ធ្វើ​សេដ្ឋកិច្ច​នៅ​តាម​ក្រវ៉ាត់​ព្រំដែន​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ដើម្បី​ប្រ​ម៉ូ​ល​ប្រាក់ ពី​អ្នករកស៊ី​បទល្មើស​ឈើ​ក្រញូង​ឆ្លងដែន ជូន​លោក​ឧត្ដមសេនីយ៍ត្រី​ជា សុភក្ដ្រ័​!?​។​ឈ្មោះ យុន បូរី ជា​អ្នក​នៅ​​ពីក្រោយ ពលករ​ឆ្លងដែន​កាប់​ឈើ​ក្រញូង​តាម​ច្រករបៀង​ទឹក​ជប់​នៅក្នុង​ភូមិ​ទំនប់​អភិវឌ្ឍន៍​ឃុំ​អូ​ស្វាយ​ស្រុក​ត្រពាំង​ប្រាសាទ​។​ក្រៅពី​ឈ្មោះ យុន​បូរី​បានដាក់​ពល​រករ នៅ​តំបន់​ខាងលើ​វា​ក៏​មាន​ការរាយការណ៍​ថា​នៅ​នា​ន​មនុស្ស​ចំនួន​៣​នាក់​ផ្សេង​ទៀត​។ ទី​១-​ឈ្មោះ​តា ថ្នាំ​ខ្លាំង ត្រូវ​ជា​ឪពុកក្មេក​លោក​ឧត្ដមសេនីយ៍ត្រី​ម្នាក់​ទី​២- ឈ្មោះ​ប្រុស​ទី​៣-​ឈ្មោះ​ហង្ស​។​ ​ឈ្មោះ​ទាំងអស់​ខាងលើ​ត្រូវ​គេ​រាយការណ៍​ថ​សបាន​គៀរគ​ពលករ​ឲ្យ​ឆ្លងដែន​កាប់​ឈើ​ក្រញូង​នៅតាម​ច្រករបៀង​ទឹក​ជប់ និង​ច្រករបៀង​ថ្ម​ប្រេះ​។​ព្រោះ​នៅ​ទីនោះ​មាន​កងកំលាំង​យោធា​ភូមិភាគ​បួន​ដាក់​ប្រចាំការ​នៅ​ច្រករបៀង​ថ្ម​ប្រេះ ឈ្មោះ​យ៉ានិ​ង​ឈ្មោះ​គ្រា​ក់ នៅ​មើល​កំលាំង​ពលករ​ចុះឡើង​។​

​ចំពោះ​ព​តិចោ​ទ​ប្រកាន់​ខាងលើ លោក​យុន​បូរី មន្ដ្រី​យោធា​ភូមិភាគ​បួន​បានអោយដឹងថា សុទ្ធសឹងតែ​ជា​រឿង​លាប​ពណ៌​និង​ចោទប្រកាន់​មក​លើ​រូប​លោក​ទាំងស្រុង​។ លោក​ថា​មិន​ដែល​មាន​ពាក់​ពន្ធ័ជាមួយ​និង​ដាក់ព​លករ​ឆ្លង​ដែន រឺករ​រកស៊ី​ឈើ​ក្រញូង​ស្អី​នោះទេ លោក​បាន​ស្បថ ស្បែ​ដាក់​រូបលោក​និង​ក្រុម​គ្រួ​រ ។ លោក​បាន​សុំ​អោយ​អ្នក​ច្បាប់​ដាក់​ការស៊ើបអង្កេត​នៅក្នុង​តំបន់​ខាងលើ​ទៅ​ដឹងថា​អ្នក​ណា​ល្អ​អ្នកណា​អាក្រក់ ៕

 

 

Filed in: ព័ត៌មានជាតិ