រាជធានីភ្នំពេញ ៖ ស្វាមីរបស់តារាចម្រៀង សុគន្ធ នីសា បើករថយន្តស៊េរីទំនើបម៉ាក Rang Rover បុកម៉ូតូនៅជិតវិមានឯករាជ្យ បណ្តាលឲ្យម៉ូតូ និងរថយន្តខូចខាតទាំងសងខាង តែមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ។ ករណីនេះកើតឡើងនាម៉ោងជិត២រំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។
តាមព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុរថយន្ត Rang Rover ពាក់ស្លាកលេខភ្នំពេញ 2V-9779 បើកដោយបុរសម្នាក់ ដែលជាស្គាល់ថាជាស្វាមីរបស់តារាចម្រៀងដ៏ល្បីមួយរូប ក្នុងប្រទេសកម្ពុជា បានបើករ៉េ លុះបើកមកជិតដល់វិមានឯករាជ្យ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង ដែលចតចោលលើផ្លូវបណ្តាលឲ្យម៉ូតូ និងរថយន្តខូចខាតយ៉ាងដំណំផងដែរ។
ប្រភពបន្តថា បន្ទាប់ពីបុកហើយម្ចាស់រថយន្ត ដែលជាស្វាមីរបស់តារាចម្រៀងល្បីខាងលើមិនព្រមឈប់ទេ ព្យាយាមបើករត់រហូតទៅដល់ស្ពាននាគទើប អ្នកឃើញហេតុការណ៍ជិះម៉ូតូដេញទាន់ក៏ប្រាប់សមត្ថកិច្ចឲ្យទៅយកមកកាន់កន្លែងកើតហេតុវិញ។
ប្រភពបញ្ជាក់ថា បន្ទាប់ពីមកដល់កន្លែងកើតហេតុ ជនបង្កក៏បានចរចាជាមួយជនរងគ្រោះសងសំណងទៅម្ចាស់ម៉ូតូចំនួន៤៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕