សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

វគ្គ​បណ្តុះបណ្តាល​អប់រំ​នយោបាយ​ដល់​សមាជិក សមាជិការ​គណបក្ស​ក្រុង​សែន​មនោ​រម្យ​ជំនាន់​ទី​១

វគ្គ​បណ្តុះបណ្តាល​អប់រំ​នយោបាយ​ដល់​សមាជិក សមាជិការ​គណបក្ស​ក្រុង​សែន​មនោ​រម្យ​ជំនាន់​ទី​១

មណ្ឌលគិរី ៖ វគ្គ​បណ្តុះបណ្តាល​អប់រំ​នយោបាយ របស់​គណបក្ស​ក្រុង​សែន​មនោ​រម្យ​ជំនាន់​ទី​១ ត្រូវបាន​បើក​វគ្គ​នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ខែ​កុម្ភៈ​នេះ នៅ​អាគារ​គណបក្ស ប្រជាជន​កម្ពុជា​ក្រុង​សែន​មនោ​រម្យ ដែល​មាន​រយះពេល​៤​ថ្ងៃ ដោយ​គិត​ពី​ថ្ងៃ​ទី​៤​ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភះ​ឆ្នាំ​២០១៦ ។​

​ពិធី​នេះ​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព ឯកឧត្តម ស្វាយ សំ​អ៊ាង សមាជិក​អចិន្ត្រៃយ៍ និង​ជា ប្រធាន​គណៈ​ចាត់ តាំង​គណបក្ស​ខេត្ត លោក ណ​យ​ស្រូន សមាជិក​អចិន្ត្រៃយ៍ និង​ជា​ប្រធាន​គណៈ​ឃោសនាអប់រំ លោក ឡុង វិបុល អនុប្រធាន​គណបក្ស​ក្រុង​សែន​មនោ​រម្យ និង​មាន​ការអញ្ជើញ​ចូលរួម​ពី​សមាជិក សមាជិការ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៧៩​នាក់​។​

​នៅក្នុង​ពិធី​បើក​វគ្គ​នោះ​ដែរ​ឯកឧត្តម ស្វាយ សំ​អ៊ាង សមាជិក​អចិន្ត្រៃយ៍ និង​ជា​ប្រធាន​គណៈ​ចាត់តាំង​គណបក្ស​ខេត្ត បាន​មានប្រសាសន៍ថា គោលបំណង​បើក​នៃ​វគ្គ​បណ្តុះបណ្តាល​នាពេល នេះ​សំដៅ​ជម្រុញ​ពង្រឹង​សមត្ថភាព​ដល់​ស​មាជិក សមាជិការ អោយ​ប្រកាន់ខ្ជាប់​ឥត​ប្រែប្រួល នូវ​គោលបំណង និង​ឧត្តមគតិ​របស់ខ្លួន គឺ​ឈរ​នៅ​ខាង​ប្រជាជន​ដោយ​ផ្សាភ្ជាប់​រួមសុខ​រួម​ទុក្ខ ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ ព្រមទាំង​លើកកម្ពស់​នូវ​សិទ្ធ​សេរី ភាព ប្រជាធិបតេយ្យ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ។​

​ឯកឧត្តម​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា រយៈពេល​៣៧​ឆ្នាំ​នៅ​លើ​កំណាត់​ផ្លូវ​ដ៏​បត់បែន លំបាក​ស្មុគស្មាញ និង​តស៊ូ​ប្តូរផ្តាច់ គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​ប្រទេស​អោយ​ឈាន ទៅ​មុខ​ជា​ជំ​ហ៊ានៗ​បង្កើតបាន​ជា​សមិទ្ធិផល​ធំៗ ជា​ប្រវត្តិសាស្ត្រ​យ៉ាងច្រើន​ជូន​ជាតិ ក្នុង​បុព្វហេតុ​ក៏​សាង និង​ការពារ​មាតុភូមិ ការពារ​ការរស់នៅ​ឡើងវិញ របស់​ប្រជាជាតិ និង​ការពារ​រាល់​សមិទ្ធផល​នៃ​សង្គម​ជាតិ​ផង​ដែរ ៕
​ហ៊ិ​ន សុគ​ន់​

 

2016_02_05v1 (1) 2016_02_05v1 (2) 2016_02_05v1 (3)

Filed in: ព័ត៌មានជាតិ