សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមយុទ្ធ​នាគ​មាស រវាង​កងទ័ព​កម្ពុជា និង​ចិន​ចាប់ផ្តើម​ហើយ​

​សមយុទ្ធ​នាគ​មាស រវាង​កងទ័ព​កម្ពុជា និង​ចិន​ចាប់ផ្តើម​ហើយ​

​ខេត្ត​កំពង់ស្ពឺ ៖ តាម​ការគ្រោងទុក សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៨ រវាង​កងទ័ព​កម្ពុជា និង​ចិន​បាន​ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា នេះ នៅ​ភូមិសាស្ត្រ​តំបន់ភ្នំ​ធំ ម្រះព្រៅ ភូមិ​ថ្លុក​ដូនស ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ដែល​ជា​ទីតាំង​របស់​ក​ង​ពល​អន្តរាគមន៍​លេខ​៧០​។ សមយុទ្ធ​នេះ ធ្វើឡើង​ក្រោម​វត្ត​មាន​នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ និង​លោក​ឧត្តមសេនីយ៍ទោ Zhang Jian មេបញ្ជាការ​តំបន់​ភូមិ​ភាគខាងត្បូង​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​។​

​សមយុទ្ធ​នេះ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៨ ផ្តោត​ទៅលើ​ការប្រឆាំង​ភេរវកម្ម សង្គ្រោះបន្ទាន់ លំ​ហា​ត់បាញ់​គ្រាប់​ពិត និង​ប្រើប្រាស់​សព្វាវុធ​ទំនើបៗ​ដូចជា ឧទ្ធម្ភាគចក្រ Z10 បំពាក់​កាំជ្រួច​បាញ់​ចំ​គោលដៅ កាំភ្លើងត្បាល់​ចូល​គោលដៅ​ដែល​បានកំណត់ និង​រថពាសដែក​ផងដែរ​។​

​នៅក្នុង​សមយុទ្ធ​នេះ ភាគី​កម្ពុជា​មាន​កងទ័ព​ចំនួន ២៨០​នាក់ ខណៈ​ភាគី​ចិន មាន​ចំនួន ១៩០​នាក់​។ កងទ័ព​ចិន មាន​ឧទ្ធម្ភាគចក្រ រថពាសដែក និង​គ្រឿង​បំពាក់​ផ្សេងៗ​ទៀត ដែល​សរុប​ទាំងអស់ មាន​ចំនួន​២៥​គ្រឿង​។ ចំណែក​កងទ័ព​កម្ពុជា ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ចំនួន​៦​គ្រឿង រថពាសដែក ៨​គ្រឿង​។​

​យុទ្ធោបករណ៍​របស់​ក​ង​ទ័ព​ចិន​សម្រាប់​សមយុទ្ធ​នាគ​មាស ទាំងនោះ​រួមមាន​ដូចជា​៖ រថពាសដែក​ចំនួន ៨​គ្រឿង រថយន្ត​ដឹក​ជញ្ជូន​ចំនួន​៦​គ្រឿង រថយន្ត Jeep ចំនួន ៧​គ្រឿង ឡាន​ជួសជុល​រថពាសដែក ចំនួន​១​គ្រឿង រថយន្ត​ដឹក​ទឹកស្អាត​ចម្រោះ​ចំនួន​១​គ្រឿង រថយន្ត​ពេទ្យ​ចំនួន​១​គ្រឿង និង​រថយន្ត​ដឹក​ទឹក​ចំនួន​១​គ្រឿង ព្រម​ទាំង​សម្ភារៈ​មួយចំនួនទៀត​៕

 

Filed in: ព័ត៌មានជាតិ