សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បង្ហាញ​មុខ​ជន​បង្ក​ហិង្សា​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​

បង្ហាញ​មុខ​ជន​បង្ក​ហិង្សា​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​

​រាជធានី​ភ្នំពេញ ៖ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ម្សិលមិញ​បាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​៣​នាក់​ដែល​ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា វាយ​លោក បណ្ឌិត ស៊ុយ សារ៉េត ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​បណ្តាលឲ្យ​រងរបួស​ធ្ងន់​។

​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល លោក​វរសេនីយ៍ឯក ប៊ុន ស​ត្យា បានឲ្យដឹងថា ក្រុម​ជនសង្ស័យ​មាន​គ្នា​ចំនួន​១១​នាក់ ឃាត់ខ្លួន​បាន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ រួមមាន​ទី​១.​ឈ្មោះ អាន វិនទី ហៅ​ទី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង​ទង ស្នាក់នៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌ​ទួលគោក​។ ទី​២.​ឈ្មោះ យា​ត ទិ​ត្យា ហៅ​យ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត ប្រាកដ ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​ទី​៧ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សីកែវ ឃាត់ខ្លួន​នៅ​ចំណុច​ភ្លើងស្តុប​ភោជនីយដ្ឋាន​ឈូក​ទិព្វ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌ​ទួលគោក និង​ជនសង្ស័យ​ទី​៣.​ឈ្មោះ អាន ផល្លី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម មុខរបរ​រត់​រ៉ឺម៉ក​កង់​៣ ស្នាក់​នៅផ្ទះ​លេខ​២៥៤១ ផ្លូវជាតិ​លេខ​៥ សង្កាត់​ច្រាំង​ចម្រេះ​ទី​២ ខណ្ឌ​ឫស្សីកែវ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៧​និង​១០​នាទី សមត្ថកិច្ច​ខេត្ត​កំពង់ធំ​ឃាត់ខ្លួ​នៅ​ចំណុច​ឃុំ​ល្វា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ បញ្ជូន​មកកាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ​។ ចំណែក​បក្ខពួក​ដែល​នៅ​សេសសល់​កម្លាំង​ជំនាញ​កំពុង​ដុតដៃដុតជើង​ស្វែងរក​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។​

​ចំពោះ​សម្ភារៈ​ដកហូត​រួមមានៈ ម៉ូតូ​២​គ្រឿង មួយគ្រឿង​ម៉ាក​ស៊ុយ​ហ្សុយ​គីនិច ពណ៌​សបិត​ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1GE-4674 និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា Beat ពណ៌​ខៀវ សេរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ 1GQ-5211​។​

​សូមជម្រាប់ថា កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​បាន​តាម​ដេញ​វាយ​ប៉ុនប៉ង​សម្លាប់​លោក​សាស្ត្រាចារ្យ​បណ្ឌិត ស៊ុយ សារ៉េត ហើយ​បាន​វាយកម្ទេច​រថយន្ត​របស់លោក ដោយ​ចោទប្រកាន់​ថា បាន​បើក​បុក​រះ​សម្លាប់​មនុស្ស​២-៣​នាក់ ពី​ផ្លូវ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រួច​បើក​រត់គេច​រហូត​ដល់​ម្តុំ​ពេទ្យ​លោកសង្ឃ ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ប៉ុន្តែ​សមត្ថកិច្ច​បដិសេធថា មិន​មាន​មនុស្ស​ស្លាប់​ឡើយ​៕

 

Filed in: ព័ត៌មានជាតិ