រាជធានីភ្នំពេញ ៖ តុលាការកំពូល បានសម្រេចបន្តឃុំខ្លួន អតីតបុគ្គលិកវិទ្យុអាស៊ីសេរី២រូប ក្នុងពន្ធនាគារដដែល ខណដែលការសម្រេចនេះ ធ្វើឡើងក្រោយបញ្ចប់សវនាការកាលពីថ្ងៃសុក្រនេះ ។
អតីតបុគ្គលិកអាស៊ីសេរី២រូប គឺលោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា ត្រូវបានអាជ្ញាធរឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះសំណាក់មួយឈ្មោះម៉ារ៉ាឌី ស្ថិតក្នុងរាជធានីភ្នំពេញ។សាលាដំបូងរាធានីភ្នំពេញ បានធ្វើការចោទប្រកាន់ អតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំង២រូបនេះពីបទប្រគល់ឱ្យរដ្ឋបរទេស នូវព័ត៌មានជាអាទិដែលបង្កឱ្យមានការអន្តរាយ ដល់ការការពារជាតិ ៕